អាជ្ញាធរជាតិអប្សរា នឹងធ្វើការជួសជុលប្រាសាទព្រហ្មកិល-APSARA National Authority will restore the Prohm Kel temple

ប្រាសាទព្រហ្មកិល មានមុខងារជាមន្ទីរពេទ្យក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ គឺជាប្រាសាទតូចមួយ មានទីតាំងនៅផ្នែកខាងលិចឈៀងខាងជើងប្រាសាទអង្គរវត្ត។

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email
លោក ស៊ឹម ថន អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា ដោយពិនិត្យឃើញប្រាសាទព្រហ្មកិល រងការខូចខាតទ្រុឌទ្រោមខ្លាំង ថ្មធ្លាក់រាយប៉ាយ និងតួប៉មកណ្តាល បានបាក់រលួសអស់មួយចំហៀងទៅហើយ ទើបក្រុមការងារធ្វើការជួសជុលបន្ទាប់ពីបានការអនុញ្ញាតពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងគណៈកម្មាធិការអន្តរជាតិ ICC-Angkor។
លោកបន្តថា ក្នុងដំណើរការជួសជុលនឹងគ្រោងប្រើពេល១ឆ្នាំ ដោយបែងចែកការជួសជុលជា៣ដំណាក់កាល រួមមាន៖ ទី១ ការរៀបចំឯកសារ ធ្វើកំណាយសិក្សាពីរចនាសម្ពន្ធរបស់ប្រាសាទ បែងចែកលេខរៀង និងផ្គុំថ្ម ទី២ ចាប់ផ្តើមរៀបផ្គុំថ្មសាកល្បង និងរៀបចំពង្រឹងគ្រឹះ និងទី៣ គឺរៀបចំថ្មទាំងអស់ដែលបានរកឃើញដាក់ចូលទីតាំងដើមវិញ៕
អត្ថបទ៖នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖លោកហាប់ គឹមអាន
….
APSARA National Authority will restore the Prohm Kel temple
The Prohm Kel temple, a hospital during the reign of Jayavarman VII, is located on the northwest side of Angkor Wat.
Mr. Sim Thorn, Deputy Director of the Department of Monuments and Preventive Archaeology, said that Prohm Kel temple was severely damaged, some stones fell down and the central tower had collapsed to the other side. So the restoration project will be taking place with the authorization of APSARA National Authority and ICC-Angkor.
He said that the restoration will be planned for a year to complete, divided into three phases. First, the preparation of documents, excavation to study the structure of the temple, the stone numbering, and assembly of stones. Second, start to assemble the stones and strengthen the foundation. Finally, we will assemble all the stones and put them back in their original location.
Article: Department of Communication
Photos: Mr. Hab Kim An

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn