Sunday, December 22, 2024
Latest:

លេខាធិការដ្ឋានអាយស៊ីស៊ី-អង្គរ ចុះពិនិត្យការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច – 10 October 2021

Share Post:

លេខាធិការដ្ឋានអាយស៊ីស៊ី-អង្គរ ចុះពិនិត្យការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច
 
នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នេះ លេខាធិការដ្ឋានអាយស៊ីស៊ី-អង្គរ អង្គការយូណេស្កូប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យការងារនៅការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច ដែលស្ថិតនៅកណ្ដាលបារាយណ៍ខាងលិច។
សូមបញ្ជាក់ថា ប្រាសាទមេបុណ្យខាងលិចបានចាប់ផ្តើមជួសជុលពីឆ្នាំ២០១២។ បច្ចុប្បន្ន ច្រាំងកសិន្ធុជុំវិញបានជួសជុលរួចជាស្ថាពរ និងកំពុងដំឡើងតួប៉មសងខាងជុំវិញសរុបមានចំនួន១២៕
 
អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ ហាប់ គឹមអាន
 
The Secretariat of ICC-Angkor inspected the restoration site of the West Mebon temple
 
On the morning of 10 October 2021, the Secretariat of ICC-Angkor and UNESCO in Cambodia, accompanied by the Director-General of APSARA National Authority, inspected the working site of the West Mebon Temple.
West Mebon restoration project started in 2012 and has fully restored the surrounding embankment, the eastern tower and in the process to restore the other remaining towers.
 
Article: Department of Communication
Photos: Hap Kim An

Share:

Facebook
Twitter
Pinterest
LinkedIn