Sunday, December 22, 2024
Latest:

សកម្មភាពកាត់ក្រី និងដកហូតដើមឈើមានហានិភ័យខ្ពស់ និងបាំងទេសភាពនៅបរិវេណប្រាសាទក្រវ៉ាន់​ -03 October 2021

Share Post:

សកម្មភាពកាត់ក្រី និងដកហូតដើមឈើមានហានិភ័យខ្ពស់ និងបាំងទេសភាពនៅបរិវេណប្រាសាទក្រវ៉ាន់
 
ក្រុមការងារនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន រួមជាមួយផ្នែកពាក់ព័ន្ធបានចុះពិនិត្យ និងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើចំនួន១៦ដើមដែលមានហានិភ័យខ្ពស់ នៅបរិវេណប្រាសាទក្រវ៉ាន់។ ការងារធ្វើឡើងដើម្បីធានាសុវត្តិភាពជូនភ្ញៀវទេសចរ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត និងបង្កលក្ខណះងាយស្រួលសម្រាប់ការទស្សនាទេសភាពជុំវិញប្រាសាទក្រវ៉ាន់ផង។
 
ដើមឈើដែលបានកាត់ដកហូតរួមមាន ដើមអំពិលងាប់១ដើម និងពុទ្រា៣ដើម(ផ្កាមានក្លិនស្អុយ)។ ចំណែកឯដើមឈើដែលបានកាត់ក្រីមែក១២ដើម រួមមាន ឈើទាល១០ដើម អង្កាញ់១ដើម និងត្រាងអោបចំបក់១ដើម ដែលមានមែកសាខាច្រើន ដុះក្បែរប្រាសាទ និងផ្លូវចូលប្រាសាទ ត្រូវបានកាត់ក្រី៣៧មែកចេញ ដើម្បីសម្រាលតួដើម ចៀសវាងដួលរលំមកលើប្រាសាទ និងភ្ញៀវទេសចរ៕
 
អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន

Share:

Facebook
Twitter
Pinterest
LinkedIn