រមណីយដ្ឋានបា្រសាទតានៃនារដូវវស្សា-07 June 2021

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email
ប្រាសាទតានៃ មានរចនាប័ទ្មដ៏ល្អឯក អមដោយទេសភាពវប្បធម៌ដ៏ស្រស់បំព្រង ដុះជុំជិត និងព័ន្ធព័ទ្ធដោយដើមរុក្ខាពណ៌ខៀវស្រងាត់មើលទៅត្រជាក់ភ្នែកនារដូវវស្សា។ ប្រាសាទនេះ មានទីតាំងនៅក្នុងព្រៃ ខាងជើងប្រាសាទតាព្រហ្ម និងខាងកើតប្រាសាទតាកែវឆ្ពោះទៅខាងជើងប្រហែល ៨០០ម៉ែត្រ។ ប្រាសាទតានៃកសាងឡើងក្នុងសតវត្សទី១២ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។
សាធារណជនទាំងអស់ គួរចំណាយពេលទៅទស្សនាប្រាសាទតានៃ ព្រោះថា មិនត្រឹមតែមានទេសភាពស្រស់ស្អាតក្នុងវស្សាន្តរដូវនេះទេ ថែមទាំងមានសភាពស្ងប់ស្ងាត់ ស័ក្តិសមជាទីសក្ការៈដ៏មានបារមី សម្រាប់អ្នកមានជំនឿផងដែរ។
អត្ថបទ៖ ចិន ស៊ីយុំាង
រូបភាព៖ អេង បញ្ញាវុទ្ធី

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn