Saturday, May 25, 2024
Latest:

ភាពទាក់ទាញនៃប្រាសាទក្រវ៉ាន់-The attraction of Kravan Temple

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email
ប្រាសាទក្រវ៉ាន់មានទីតាំងស្ថិតនៅខាងកើតប្រាសាទអង្គរវត្ត និងខាងត្បូងប្រាសាទបន្ទាយក្តី ត្រូវបានកសាងនៅឆ្នាំ៩២១ ក្នុងរាជព្រះបាទហស៌វរ្ម័នទី១ ឧទ្ទិសដល់ព្រះវិស្ណុ (ព្រះនារាយណ៍) ក្នុងព្រហ្មញ្ញសាសនា។
ភ្ញៀវទេសចរតែងតែលង់នឹងសម្រស់ដ៏ស្រស់ត្រកាល ព្រមទាំងផ្ដិតយករូបភាពស្អាតៗរបស់ប្រាសាទក្រវ៉ាន់ ដែលមានវ័យចំណាស់ ក្នុងចំណោមប្រាង្គប្រាសាទបុរាណនានា។ ប្រាសាទដែលសង់ពីឥដ្ឋនេះ មានតួប៉មប្រាំដែលបែរមុខទៅទិសខាងកើត និងមានចម្លាក់នៅលើឥដ្ឋមានលក្ខណៈល្អឥតខ្ចោះ ដោយរំលេចនូវរូបភាព និងក្បូរក្បាច់ចម្លាក់ច្បាស់ៗគួរឱ្យចង់គយគន់។ ទោះបីជាប្រាសាទនេះមានលក្ខណៈតូច ប៉ុន្តែចម្លាក់ឥដ្ឋទាំងនោះនៅមានលក្ខណៈល្អឥតខ្ចោះ និងជាទីគាប់ចិត្តសម្រាប់ភ្ញៀវទេសចរ៕
អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ លោក ហ៊ុំ រិទ្ធី
….
The attraction of Kravan Temple
Kravan Temple, located east of Angkor Wat and south of Banteay Kdei, was built in 921 during the reign of King Hasavarman I and was dedicated to Vishnu in Brahmanism. The temple is one of the most visited temples in the Angkor site.
Tourists are always immersed in the beauty and take beautiful images of the Kravan temple. Although the temple is small, the brick carvings are still in good condition.
Article: Miss Chhay Phanny
Photos: Mr. Hum Rithy

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn