Saturday, November 23, 2024
Latest:

ខ្លោងទ្វារខាងកើតប្រាសាទតានៃនឹងបញ្ចប់ការជួសជុលជាស្ថាពរពីអ្នកជំនាញខ្មែរ-15 December 2020

Share Post:

អាជ្ញាធរជាតិអប្សរា សហការជាមួយវិទ្យាស្ថានជាតិស្រាវជ្រាវមរតកវប្បធម៌នៃទីក្រុងតូក្យូ (Tokyo) ប្រទេសជប៉ុន ធ្វើការជួសជុលខ្លោងទ្វារខាងកើតរបស់ប្រាសាទតានៃជិតរួចរាល់ជាស្ថាពរហើយ។ លោក ស៊ា សុភារុន បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យា បង្ការ និងជាប្រធានការដ្ឋានជួសជុលបានឱ្យដឹងថា ការជួសជុលខ្លោងទ្វារខាងកើតប្រាសាទ តានៃដែលចាប់ផ្តើមតាំងពីឆ្នាំ២០១៩មកម្លេះ ពេលនេះ ឈានទៅដល់ការគ្រោងនឹងបញ្ចប់នៅត្រឹមចុងឆ្នាំ២០២០។ លោកមានប្រសាសន៍ទៀតថា ដើមឡើយបញ្ហាប្រឈមខ្លាំងរបស់ខ្លោងទ្វារខាងកើតប្រាសាទតានៃ គឺរចនាសម្ព័ន្ធរបស់ទាំងមូលរបស់ខ្លោងទ្វារតែម្តង ដោយមូលហេតុឬសនិងដើមឈើធ្វើឲ្យគ្រឹះរំកិលចេញពីទីតាំងដើមបណ្តាលឲ្យថ្មជញ្ជាំងហែកចេញពីគ្នានឹងអាចបាក់រលំ។ ឯដំបូលថ្មបានជ្រុះធ្លាក់ស្ទើរទាំងស្រុង។ រហូតមកដល់ពេលនេះ ខ្លោងទ្វារខាងកើតនៃប្រាសាទតានៃត្រូវបានជួសជុលស្ទើតែរួចរាល់ និងថ្មដំបូលត្រូវបានរៀបចំតម្លើងឡើងវិញតាមរូបរាងដើមទាំងស្រុង៕ អត្ថបទ៖ កញ្ញា ឆាយ ផាន់នី រូបភាព៖ លោក យី សុថា

Share:

Facebook
Twitter
Pinterest
LinkedIn