Tuesday, November 19, 2024
Latest:

ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ-​១៤ កញ្ញា ២០២១

ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន០៣គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។

Share Post:

ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ
 
ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន០៣គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ជាក់ស្តែង ក្រុមការងារប្រចាំស្រុកប្រាសាទបាគង បានចុះពិនិត្យ និងដោះស្រាយស្ថិតនៅក្នុងឃុំបាគង និងឃុំកណ្តែក។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន០៥សំណើ។
ក្រុមការងារប្រចាំក្រុងសៀមរាប បានចុះពិនិត្យ និងដោះស្រាយស្ថិតនៅសង្កាត់ទឹកវិល។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារនិងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំពិនិត្យសម្រេច។
ក្រៅពីចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ ក្រុមការងារសហគមន៍ប្រចាំស្រុកបន្ទាយស្រី ចូលរួមក្នុងកិច្ចការមនុស្សធម៌ដោយបាននាំយកឧបត្ថម្ភគ្រឿងឧបភោគបរិភោគជូនដល់គ្រួសារក្រីក្រ ចាស់ជរា និងអ្នកចត្តាឡីស័កស្ថិតនៅឃុំរុនតាឯក និងឃុំរំចេក ស្រុកបន្ទាយស្រីសរុបចំនួន១៥គ្រួសារ។
សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕
 
អត្ថបទ និងរូបភាព: ក្រុមការងារសហគមន៍

Share:

Facebook
Twitter
Pinterest
LinkedIn