Saturday, December 21, 2024
Latest:

ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ​ – 07 September 2021

ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។

Share Post:

ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ

ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។

ជាក់ស្តែង ក្រុមការងារប្រចាំស្រុកប្រាសាទបាគង បានចុះពិនិត្យ និងដោះស្រាយស្ថិតក្នុងឃុំបាគង និងឃុំរលួស។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែង ក្រុមការងារបានអនុញ្ញាតចំនួន០១សំណើ។

ក្រៅពីចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ ក្រុមការងារសហគមន៍ប្រចាំស្រុកបន្ទាយស្រី បានចូលរួមក្នុងកិច្ចការមនុស្សធម៌ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគជូនដល់គ្រួសារក្រីក្រ ចាស់ជរា និងអ្នកចត្តាឡីស័កចំនួន១៥គ្រួសារ នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី។

សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕

អត្ថបទ និងរូបភាព: ក្រុមការងារសហគមន៍

….

APSARA National Authority’s Community team granted permission for home renovation in the Angkor Park

On 07 September 2021, the APSARA National Authority’s community team, in collaboration with the local authority, granted permission to renovate the houses of the villagers in the Angkor site.

According to the report of the community team, the permissions was one case in Prasat Bakong district. Also, the team brought the one-off food aid for 15 poor households in Banteay Srei district.

Please note that all house renovation requests are free of charge.

Article and Photos: APSARA National Authority’s Community Team

Share:

Facebook
Twitter
Pinterest
LinkedIn