Saturday, December 21, 2024
Latest:

អាជ្ញាធរជាតិអប្សរាកំពុងសាងសង់ស្ពានបេតុងថ្មី២កន្លែងជំនួសស្ពានចាស់ដែលទ្រុឌទ្រោម APSARA National Authority constructs two new concrete bridges – 06 September 2021

អាជ្ញាធរជាតិអប្សរាកំពុងសាងសង់ស្ពានបេតុងថ្មី២កន្លែងជំនួសស្ពានចាស់ដែលទ្រុឌទ្រោម អាជ្ញាធរជាតិអប្សរា បាននិងកំពុងសាងសង់សំណង់ស្ពានបេតុងថ្មីចំនួន២កន្លែង ជំនួសឱ្យស្ពានចាស់ដែលមានសភាពចាស់ទ្រុឌទ្រោម និងមានទំហំតូច។ ស្ពានទាំង២ រួមមានទី១ ស្ថិតនៅលើប្រឡាយរំដោះទឹកជំនន់ ក្នុងភូមិរហាល ឃុំដូនកែវ ស្រុកពួក មានទំហំ២៦ម៉ែត្រ ទទឹង៤ម៉ែត្រនិងទី២ ស្ថិតនៅចំណុចឆ្លងស្ទឹងព្រះស្រុក ក្នុងភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក ដែលមានប្រវែង២២ម៉ែត្រ ទទឹង៤ម៉ែត្រ។

Share Post:

អាជ្ញាធរជាតិអប្សរាកំពុងសាងសង់ស្ពានបេតុងថ្មី២កន្លែងជំនួសស្ពានចាស់ដែលទ្រុឌទ្រោម

អាជ្ញាធរជាតិអប្សរា បាននិងកំពុងសាងសង់សំណង់ស្ពានបេតុងថ្មីចំនួន២កន្លែង ជំនួសឱ្យស្ពានចាស់ដែលមានសភាពចាស់ទ្រុឌទ្រោម និងមានទំហំតូច។ ស្ពានទាំង២ រួមមានទី១ ស្ថិតនៅលើប្រឡាយរំដោះទឹកជំនន់ ក្នុងភូមិរហាល ឃុំដូនកែវ ស្រុកពួក មានទំហំ២៦ម៉ែត្រ ទទឹង៤ម៉ែត្រនិងទី២ ស្ថិតនៅចំណុចឆ្លងស្ទឹងព្រះស្រុក ក្នុងភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក ដែលមានប្រវែង២២ម៉ែត្រ ទទឹង៤ម៉ែត្រ។

ស្ពានទាំង២នេះក្រៅពីមានសារៈសំខាន់ជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាជនក្នុងឃុំដូនកែវ និងឃុំល្វា វាក៏ជួយដល់ការគ្រប់គ្រងទឹកឱ្យមានប្រសិទ្ធភាព ក្នុងការរំដោះទឹកជំនន់ពីតំបន់អង្គរ ក្រុងសៀមរាប និងទីរួមស្រុកពួក ទៅស្ទឹងពួក និងស្ទឹងព្រះស្រុក ធ្លាក់ចុះទៅបឹងទន្លេសាប៕

អត្ថបទនិងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក

….

APSARA National Authority constructs two new concrete bridges

APSARA National Authority has been constructing two new concrete bridges to replace the old ones which are dilapidated and small. The first bridge, 26 meters long and 4 meters wide, has been constructing in Rohal village, Daun Keo commune, Puok district, and the second one, 22 meters long and 4 meters wide, is over a stream of Preah Srok village, Lvea commune, Puok district.

These two bridges are not only important for facilitating the travel of local people in Daun Keo and Lvea communes, but they also help to prevent floods in Angkor, Siem Reap City, and Puok district.

Article and Photos: Department of Water Management

Share:

Facebook
Twitter
Pinterest
LinkedIn