Tuesday, November 19, 2024
Latest:

អាជ្ញាធរជាតិអប្សរាកំពុងជួសជុលបណ្តាញអគ្គិសនីតាមដងផ្លូវក្នុងរមណីយដ្ឋានអង្គរ – 03 September 2021

អាជ្ញាធរជាតិអប្សរាថែទាំ និងលើកតម្លៃសោភ័ណភាពប្រាសាទឥដ្ឋជុំវិញប្រាសាទបាគង នៅឧទ្យានរលួសនៃរមណីយដ្ឋានអង្គរមានប្រាសាទមួយចំនួនដូចជាប្រាសាទបាគង ប្រាសាទលលៃ ប្រាសាទព្រះគោ។ល។ ដែលភ្ញៀវទេសចរបានស្គាល់ ក៏ប៉ុន្តែនៅជុំវិញប្រាសាទបាគង ក៏មានប្រាសាទឥដ្ឋតូចៗចំនួន២៤ ដែលខ្លះនៅរក្សារូបរាង ខ្លះទៀតខូចខាតនៅសល់តែគ្រឹះ។ បច្ចុប្បន្ននេះ ប្រាសាទទាំងនោះត្រូវបានអាជ្ញាធរជាតិអប្សរាកំពុងរៀបចំសម្អាតឱ្យមានសោភ័ណភាពឡើងវិញ។ ក្នុងនោះក្រុមការងារកំពុងកាត់ស្មៅ សម្អាតមែកឈើ ប្រមូលសំរាម និងរៀបចំសម្រួលផ្លូវដើរឱ្យបានស្រួល រួមទាំងដាំរុក្ខជាតិផ្សេងៗជាដើម៕

Share Post:

អាជ្ញាធរជាតិអប្សរាកំពុងជួសជុលបណ្តាញអគ្គិសនីតាមដងផ្លូវក្នុងរមណីយដ្ឋានអង្គរ
ក្រុមការងាររបច្ចេកទេសរបស់អាជ្ញាធរជាតិអប្សរាកំពុងជួសជុលបណ្តាញអគ្គិសនី និងបណ្តាញបំភ្លឺតាមដងផ្លូវនានាក្នុងរមណីយដ្ឋានអង្គរដែលកំពុងរងការខូចខាត។ ក្នុងនោះក្រុមការងារបានជួលជុលគ្រឹះ និងបង្គោលភ្លើងដែលពុក និងបាក់រលំដោយសាររថយន្តបុក ផ្លាស់ប្តូរខ្សែចរន្តចាស់ ខ្សែដែលឆ្លងចរន្ត និងអំពូលភ្លើង ព្រមទាំងសម្ភារៈបំភ្លឺមួយចំនួនផង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនាពេលយប់ ពិសេស លើកកម្ពស់សោភ័ណភាពតាមដងផ្លូវសាធារណៈ៕
 
អត្ថបទ និងរូបភាព៖ នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងអន្តរវិស័យ
 
APSARA National Authority repairs the electricity network along the roads in Angkor site
 
The technical team of APSARA National Authority is repairing the electricity network and street lights in the Angkor site. The team has repaired the light poles, replaced the old electricity wires, and street lights, as well as some lighting equipment, to facilitate the travel of people at night, especially to enhance the beautification of the public streets.
 
Article and Photos: Department of Technical Support and Inter-sectoral Project

Share:

Facebook
Twitter
Pinterest
LinkedIn