Tuesday, November 19, 2024
Latest:

កូនឈើចម្រុះចំនួន១,៩៦០ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយដល់សាធារណជន – 06 September 2021

កូនឈើចម្រុះសរុបចំនួន ១,៩៦០ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយដល់សាធារណជន ចាប់ពីថ្ងៃទី២៣ ខែ សីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១។ ការផ្តល់ជូនទាំងនោះ រួមមាន៖

Share Post:

កូនឈើចម្រុះចំនួន១,៩៦០ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយដល់សាធារណជន
 
កូនឈើចម្រុះសរុបចំនួន ១,៩៦០ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយដល់សាធារណជន ចាប់ពីថ្ងៃទី២៣ ខែ សីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១។
ការផ្តល់ជូនទាំងនោះ រួមមាន៖
 
– ប្រគេទកូនឈើជូនព្រះវារិន្ទមុនី ទី ថា ព្រះគ្រូអនុគណស្រុកវ៉ារិន ចំនួន៥០០ដើម ដើម្បីយកទៅដាំលម្អក្នុងបរិវេណវត្តសុវណ្ណបុទុម ស្ថិតក្នុងភូមិរំដួល ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង៤០០ដើម ច្រេស៥០ដើម និងរំដួល៥០ដើម ។
 
– ប្រគេទកូនឈើជូនភិក្ខុ ទេវបណ្ឌិតតោ សន ស៊ាន ព្រះចៅអធិការវត្តប្រាសាទសែនជ័យ ហៅវត្តភ្នំព្រះទេវៈ ចំនួន៤០០ដើម ដើម្បីយកទៅដាំលម្អតាមដងផ្លូវ និងក្នុងបរិវេណទីធ្លាវត្តភ្នំព្រះទេវៈ ស្ថិតក្នុងភូមិរវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម ធ្នង់១០០ដើម បេង៥០ដើម ឈើទាល៥០ដើម គគីរ៥០ដើម និងផ្តៀក៥០ដើម។
 
– ផ្តល់កូនឈើជូនលោក ធិន ធា ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៣០០ដើម ដើម្បីយកទៅដាំនៅដីផ្ទាល់ខ្លួន ស្ថិតក្នុងភូមិជប់តាត្រាវ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម ធ្នង់១០០ដើម និងបេង១០០ដើម។
 
– ផ្តល់កូនឈើជូនតំណាងនាយកដ្ឋានសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ចំនួន៥០០ដើម ដើម្បីយកទៅដាំនៅបរិវេណប្រាសាទបាយក្អែក និងប្រាសាទបន្ទាយស្រី។ កូនឈើទាំងនោះរួមមាន បេង១០០ដើម ធ្នង់១០០ដើម ច្រេស១០០ដើម គគីរ៦០ដើម រំដួល១០០ដើម និងអូញម៉ូញ៤០ដើម។
 
– ផ្តល់កូនឈើជូនលោក យ៉ែម ភិរុណ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន១៦០ដើម ដើម្បីយកទៅដាំនៅដីផ្ទាល់ខ្លួន សិ្ថតក្នុងភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង៥ដើម ធ្នង់១០ដើម បេង១០ដើម ច្រេស៣៥ដើម រំដួល១០ដើម ផ្ញៀវ៤៥ដើម និងគូលែន៤៥ដើម ។
 
– ផ្តល់កូនឈើជូនអ្នកស្រី វ៉ៃ ស្រីមុំ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន២៥ដើម ដើម្បីយកទៅដាំនៅដីផ្ទាល់ខ្លួន ស្ថិតក្នុងភូមិកន្ត្រក ឃុំស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ក្ងោក៥ដើម ត្របែកព្រៃ៥ដើម អូញម៉ូញ៥ដើម ផ្ញៀវ៥ដើម និងគូលែន៥ដើម។
 
– ផ្តល់កូនឈើជូនលោក ឆាយ ស៊ីវេន ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៧៥ដើម ដើម្បីយកទៅដាំនៅតាមទីធ្លាវត្តអារាម ស្ថិតក្នុងភូមិរវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង២៥ដើម បេង១៥ដើម ធ្នង់១៥ដើម ក្ងោក១០ដើម និងរំដួល១០ដើម។
 
អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន

Share:

Facebook
Twitter
Pinterest
LinkedIn