Saturday, November 23, 2024
Latest:

អាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលកំពែងក្រុងអង្គរធំ APSARA National Authority restores the wall of Angkor Thom – 03 September 2021

អាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលកំពែងក្រុងអង្គរធំ ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលកំពែងក្រុងអង្គរធំប្រវែង២៥ម៉ែត្រ នៅខាងកើតខ្លោងទ្វារដីឆ្នាំង ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ។ គម្រោងជួសជុលដែលចាប់ដំណើរការពីខែមិនាឆ្នាំ២០២១ រហូតមកដល់ពេលនេះ សម្រេចបានជាង៧០ភាគរយហើយ។ ការងារនេះ មានការលំបាកយ៉ាងខ្លាំង ដោយដីមានការរលុះខ្លាំង ថ្មខឿនផ្នែកខាងក្រោម និងគ្រឹះមានការបាត់បង់និងពុកផុយច្រើនដែលតម្រូវឱ្យយើងធ្វើការពង្រឹង និងរៀបឡើងវិញទាំងអស់។ កិច្ចការនេះគ្រោងនឹងបញ្ចប់នាដំណាច់ខែធ្នូឆ្នាំ២០២១ខាងមុខ ។

Share Post:

អាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលកំពែងក្រុងអង្គរធំ

ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលកំពែងក្រុងអង្គរធំប្រវែង២៥ម៉ែត្រ នៅខាងកើតខ្លោងទ្វារដីឆ្នាំង ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ។ គម្រោងជួសជុលដែលចាប់ដំណើរការពីខែមិនាឆ្នាំ២០២១ រហូតមកដល់ពេលនេះ សម្រេចបានជាង៧០ភាគរយហើយ។ ការងារនេះ មានការលំបាកយ៉ាងខ្លាំង ដោយដីមានការរលុះខ្លាំង ថ្មខឿនផ្នែកខាងក្រោម និងគ្រឹះមានការបាត់បង់និងពុកផុយច្រើនដែលតម្រូវឱ្យយើងធ្វើការពង្រឹង និងរៀបឡើងវិញទាំងអស់។ កិច្ចការនេះគ្រោងនឹងបញ្ចប់នាដំណាច់ខែធ្នូឆ្នាំ២០២១ខាងមុខ ។

សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៣មកដល់បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុលកំពែងក្រុងអង្គរធំ ដែលទទួលរងការខូចខាតខ្លាំងបានចំនួន១០កន្លែង មានប្រវែងសរុបចំនួន១៦០ម៉ែត្រ៕

អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ

រូបភាព៖ លោក ម៉ៅ សុខនី/លោក ហ៊ុំ រិទ្ធី

….

APSARA National Authority restores the wall of Angkor Thom

APSARA National Authority is restoring the 25-meter-long wall in the east of Dei Chhnang Gate of Angkor Thom, which began in March 2021. So far, about 70% of the restoration work has been completed and is scheduled to be completed by the end of 2021.

Noted that since 2013, APSARA National Authority has restored 10 parts of Angkor Thom’s wall that were badly damaged, with a total length of 160 meters.

Article: Department of Communication

Photos: Moa Sokny and Hum Rithy

Share:

Facebook
Twitter
Pinterest
LinkedIn