Tuesday, November 19, 2024
Latest:

អាជ្ញាធរ​ជាតិអប្សរា​បាន​បញ្ចប់​ការងារ​ជួសជុល​ជ្រុង​និរតី​នៃ​ខឿន​រួត​ទី៣​ប្រាសាទបាយ័ន្ត ​APSARA National Authority completed the restoration work on the southwest corner of the third terrace of the Bayon temple – 25 August 2021

ដើម្បីលើកតម្លៃសំណង់បុរាណ និងពង្រឹងភាព រឹងមាំឡើងវិញនៃរចនាសម្ពន្ធប្រាសាទ អាជ្ញាធរជាតិអប្សរាបានធ្វើការជួសជុល ពង្រឹងរចនាសម្ពន្ធជ្រុងនិរតីនៃខឿនរួតទី៣ តាំងពីដើមឆ្នាំ២០២១មក រហូតមកដល់ពេលនេះបានបញ្ចប់ដោយជោគជ័យ។ In order to raise the value and strengthen the structure of the temple, APSARA National Authority has been restoring and strengthening the southwest corner structure of the third terrace of the Bayon temple from the beginning of 2021 and this project has been successfully completed.

Share Post:

 
 
អាជ្ញាធរជាតិអប្សរាបានបញ្ចប់ការងារជួសជុលជ្រុងនិរតីនៃខឿនរួតទី៣ប្រាសាទបាយ័ន្ត
 
ដើម្បីលើកតម្លៃសំណង់បុរាណ និងពង្រឹងភាព រឹងមាំឡើងវិញនៃរចនាសម្ពន្ធប្រាសាទ អាជ្ញាធរជាតិអប្សរាបានធ្វើការជួសជុល ពង្រឹងរចនាសម្ពន្ធជ្រុងនិរតីនៃខឿនរួតទី៣ តាំងពីដើមឆ្នាំ២០២១មក រហូតមកដល់ពេលនេះបានបញ្ចប់ដោយជោគជ័យ។
 
កញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករនៃនាយក ដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណ វិទ្យាបង្ការ បានឱ្យដឹងថា ក្នុងដំណើការជួសជុល ក្រុមការងារបានផ្តោតសំខាន់ទៅលើការពង្រឹងជញ្ជាំងខឿន និងកន្លែងថ្មបាយក្រៀមដែលក្រៀកចេញពីគ្នា រៀបចំផ្គុំថ្មឡើងវិញតាមលក្ខណៈដើម និងពង្រឹងលើគុណភាពដីរបស់គ្រឹះបុរាណ។ ក្នុងកិច្ចការនេះ ក្រុមការងារក៏បានប្រើប្រាស់ថ្មថ្មីខ្លះៗដើម្បីជំនួសថ្មចាស់ ដែលបានខូចខាតផងដែរ៕
 
អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ លោកយី សុថា និងកញ្ញា ម៉េង សុវណ្ណលីលីន
….
APSARA National Authority completed the restoration work on the southwest corner of the third terrace of the Bayon temple
 
In order to raise the value and strengthen the structure of the temple, APSARA National Authority has been restoring and strengthening the southwest corner structure of the third terrace of the Bayon temple from the beginning of 2021 and this project has been successfully completed.
 
Ms. Meng Sovanlylin, Architect of the Department of Conservation of Monuments in Angkor Park and Archeological Prevention, said that during the restoration process, the team focused on strengthening the wall of the terrace and the soil quality of the foundation. In this work, the team also used some new stones to replace the old ones that were damaged.
 
Article: Department of Communication
Photos: Mr. Yi Sotha and Ms. Meng Sovanlylin
 

Share:

Facebook
Twitter
Pinterest
LinkedIn