Saturday, December 21, 2024
Latest:

អាជ្ញាជាតិអប្សរា ធ្វើបទបង្ហាញស្តីពី ការគ្រប់គ្រងព្រៃឈើ និងជីវៈចម្រុះនៅតំបន់រមណីយដ្ឋានអង្គរ ដល់និស្សិតវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប-APSARA National Authority Engages Prek Leap Students on Forestry Management and Biodiversity in Angkor- 10 October 2024

Share Post:

នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ របស់អាជ្ញាជាតិអប្សរា ធ្វើបទបង្ហាញស្តីពី ការគ្រប់គ្រងព្រៃឈើ និងជីវៈចម្រុះនៅតំបន់រមណីយដ្ឋានអង្គរ ក្នុងគោលបំណងផ្សារភ្ជាប់ទ្រឹស្តីជាមួយការអនុវត្តជាក់ស្តែង ដើម្បីអភិវឌ្ឍចំណេះដឹង ដល់និស្សិតឆ្នាំទី២ សិក្សាលើផ្នែក ជំនាញព្រៃឈើ និងជំនាញបរិស្ថាន នៃវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប ចំនួន១៧នាក់ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលនៃអាជ្ញាធរជាតិអប្សរា។

បទបង្ហាញនេះ និស្សិតនឹងអាចសិក្សាស្វែងយល់ ព្រមទាំងទទួលបានចំណេះដឹងបន្ថែមពីអ្នកជំនាញអាជ្ញាធរជាតិអប្សរា ជុំវិញការគ្រប់គ្រងព្រៃឈើ និងជីវចម្រុះ។ ការគ្រប់គ្រងហានិភ័យដើមឈើក្នុងបរិវេណរមណីយដ្ឋានអង្គរ។ ស្ថានីយបណ្តុះកូនឈើ យុទ្ធនាការដាំ និងចែកចាយ។ ដោះលែងសត្វព្រៃនៅក្នុងរមណីយដ្ឋានអង្គរជាដើម៕

អត្ថបទ: លោក យី សុថា
រូបភាព: លោក សឿន ប៊ុនស័រ

On October 10, 2024, the Department of Water, Forestry and Infrastructure Management of the APSARA National Authority hosted a presentation focused on forestry management and biodiversity in the Angkor area. This event took place at the APSARA National Authority headquarters and aimed to bridge theoretical knowledge with practical application for second-year students from Prek Leap National Institute of Agriculture, who are specializing in forestry and environmental skills.

During the session, students had the opportunity to learn directly from APSARA experts about various crucial topics. The presentation covered essential aspects such as tree risk management specific to the Angkor region, the operations of nursery stations, planting techniques, distribution campaigns, and initiatives related to wildlife release within the Angkor site.

Article: Yi Sotha 
Photos: Soeun Bunsor 
Article Translation: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn