អាជ្ញាធរជាតិអប្សរាសហការរៀបចំសិក្ខាសាលាស្ដីពីប្រវត្តិ ការគ្រប់គ្រង និងវិស័យទេសចរណ៍ព្រះវិហារគ្រឹស្តសាសនាបុរាណ Cologne Cathedral and Freiburg Minster នៅប្រទេសអាល្លឺម៉ង់- APSARA National Authority to co-organize a workshop on the history, management, and tourism of Cologne Cathedral and Freiburg Minster in Germany-27 February 2024
អាជ្ញាធរជាតិអប្សរា បានសហការជាមួយស្ថាប័នអាល្លឺមង់ GACP បានរៀបចំសិក្ខាសាលាស្ដីពីប្រវត្តិ ការគ្រប់គ្រង និងវិស័យទេសចរណ៍នៅសំណង់ព្រះវិហារគ្រឹស្តសាសនាបុរាណឈ្មោះថា Cologne Cathedral និង Freiburg Minster នៃប្រទេស អាល្លឺម៉ង់។ សិក្ខាសាលានេះ ធ្វើបទបង្ហាញដោយអគ្គនាយកអភិរក្សសំណង់បុរាណនៃព្រះវិហារគ្រឹស្តសាសនាទាំងពីរខាងលើ។