Tuesday, December 16, 2025
Latest:

អ្នកជំនាញការអាដហុកអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក បន្តចុះពិនិត្យ គម្រោងកែសម្រួលវង់ទស្សនា នៅប្រាសាទបន្ទាយស្រី -ICC-Angkor/Sambor Prei Kuk’s Ad Hoc Experts Continue Inspection of Renovation Circuit Project at Banteay Srei Temple -​ 06 December 2025

Share Post:

នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថាអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ព្រមទាំងអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា បានបន្តចុះពិនិត្យការងារពិនិត្យគម្រោងកែសម្រួលវង់ទស្សនានៅប្រាសាទបន្ទាយស្រី ដោយក្នុងឱកាសនោះ ក្រុមអ្នកជំនាញការ បានស្ដាប់ការធ្វើបទបង្ហាញ ស្តីពីកែសម្រួលវង់ទស្សនា ក៏ដូចជាផ្តល់អនុសាសន៍បន្ថែមដល់ការងារទាំងនោះឱ្យកាន់តែល្អប្រសើរ។ល។

សូមជម្រាបថា ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថាអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក បានចាប់ផ្តើមចុះពិនិត្យតាមការដ្ឋានសំខាន់ៗដើម្បីត្រួតពិនិត្យតាមការដ្ឋានជួសជុលប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ មុនកិច្ចប្រជុំផ្លូវការ។ ការងារចុះតាមការដ្ឋានជួសជុលប្រាសាទនៅពេលនេះ មានរយៈពេលប្រមាណមួយសប្ដាហ៍ ដែលចាប់ផ្តើមពីថ្ងៃទី១ រហូតដល់ថ្ងៃទី៩ ខែធ្នូ ដើម្បីសិក្សាស្វែងយល់ និងពិនិត្យការងារដែលអនុលោមតាមអនុសាសន៍ ដែលអ្នកជំនាញការបានផ្តល់អនុសាសន៍នាពេលកន្លងមក៕

អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ

រូបភាព៖ហាប់ គឹមអាន

On December 6, 2025, the ad hoc experts from the International Coordinating Committee for the Safeguarding and Development of the Historic Sites of Angkor and Sambor Prei Kuk (ICC-Angkor/Sambor Prei Kuk), together with specialists from the APSARA National Authority, continued their inspection of the Renovation Circuit Project at Banteay Srei Temple.

During the visit, the experts listened to a detailed presentation on the progress of the renovation project and offered additional recommendations to further strengthen and improve the ongoing work.

It is worth noting that the Ad Hoc Experts have begun a series of inspections at key heritage sites to assess temple restoration efforts across the Angkor area ahead of the official ICC meeting. This week-long mission, taking place from December 1 to 9, aims to study, understand, and review restoration activities in accordance with recommendations previously made by the experts.

Article by the Office of Communication

Photos by Hap Kim An

Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn