Tuesday, December 16, 2025
Latest:

អ្នកជំនាញការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ចុះពិនិត្យគម្រោង វង់ទស្សនាសារមន្ទីរផ្សាភ្ជាប់ទីក្រុងរុនតាឯកតេជោសែន -ICC-Angkor/Sambor Prei Kuk’s Sustainable Development Experts Inspect the Museum Circuit Project Connecting to Run Ta Ek Techo Sen City -​ 05 December 2025

Share Post:

នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រុមអ្នកជំនាញការអាដហុកផ្នែកអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក បានចុះពិនិត្យគម្រោងវង់ទស្សនាសារមន្ទីរកុលាលភាជន៍តានី ប្រាសាទ និងផ្សាភ្ជាប់ការទស្សនាប្រពៃណីរបស់ប្រជាជននៅទីក្រុងរុនតាឯកតេជោសែន។

សូមជម្រាបថា ការរៀបខ្សែទស្សនាសារមន្ទីរឡតានី មានវង់ទស្សនា២ខ្សែ គឺខ្សែទី១ ទស្សនាខាងក្នុង​សារមន្ទីរឡតានី រយៈពេល១ម៉ោង ដែលចាប់ពីការទស្សនាឡតានីផ្នែកខាងកើត ទស្សនាវាលស្រែ រួចបន្តទៅទស្សនាក្នុងសារមន្ទីរ ដោយមើលការតាំងពិព័រណ៍កុលាលភាជន៍ និងរចនាសម្ពន្ធឡ ជាដើម។ ខ្សែទស្សនានេះ អ្នកទស្សនាអាចបន្តចូលទៅទីតាំងរោងជាងដើម្បីទស្សនា និងធ្វើការផលិតកុលាភាជន៍ បន្ទាប់មកភ្ញៀវទេសចរអាចយកវត្ថុដែលគាត់បានធ្វើជាអនុស្សារីយ៍ផងដែរ រួចបញ្ចប់ការទស្សនា​ដោយដើរមើលឡនៅផ្នែកខាងលិច។ ចំណែកខ្សែទី២ គឺខ្សែភ្ជាប់មានរយៈពេល១ថ្ងៃ ចាប់ផ្តើមពីបញ្ជរលក់សំបុត្រ រួចបន្តទៅទស្សនាប្រាសាទបន្ទាយស្រី ទស្សនាប្រាសាទចប់ បន្តទៅទស្សនានៅសារមន្ទីរឡតានី (រយៈពេល១ម៉ោង)។ ជាមួយនេះ អាជ្ញាធរជាតិអប្សរា ក៏បានភ្ជាប់ខ្សែទស្សនាបន្តទៅទីក្រុងរុនតាឯកតេជោសែន ដើម្បីមើលពីជីវភាពរស់នៅ ការដាំដុះរបស់ប្រជាពលរដ្ឋជាដើម រួចបន្តទៅប្រាសាទចៅស្រីវិបុល ដែលជាប្រាសាទ​ដែលមានភាពស្ងប់ស្ងាត់ និងធម្មជាតិព័ទ្ធជុំវិញ។

គួរបញ្ជាក់ដែរ សារមន្ទីរកុលាភាជន៍តានី​ត្រូវបានអ្នកស្រាវជ្រាវ​រកឃើញថាមានទួលឡចំនួន២៧ចែកចេញជា៥ក្រុម ដែលក្នុងនោះមានតែឡ២ក្រុមប៉ុណ្ណោះដែលបានគូរផែនទី និងធ្វើកំណាយស្រាវជ្រាវរួចរាល់។ សារមន្ទីរនេះត្រូវបានបើកសម្ពោធដាក់ឱ្យដំណើរការនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៩​ក្រោមអធិបតីភាពរបស់សម្តេចវិបុលបញ្ញា សុខ អាន៕

អត្ថបទ៖ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌

រូបភាព៖ ហាប់ គឹមអាន

On the afternoon of December 5, 2025, the ad hoc experts on sustainable development of the International Coordinating Committee for the Safeguarding and Development of the Historic Sites of Angkor and Sambor Prei Kuk (ICC-Angkor/Sambor Prei Kuk) conducted an inspection of the circuit project linking the Angkor Ceramic Museum at Tani, the nearby temple, and the traditional community visit in Run Ta Ek Techo Sen City.

The circuit project of the Angkor Ceramic Museum at Tani features two tour options:

One-hour museum circuit – This tour begins with a visit to the eastern section of the ancient kiln site, followed by a walk through the rice fields before entering the museum. Visitors can explore the ceramic exhibitions and learn about the kiln structures. The tour continues to the workshop area, where guests can observe and participate in ceramic-making activities. Participants may take home the items they create as souvenirs. The tour concludes with a visit to the kiln area on the western side.

One-day connecting circuit – This full-day itinerary starts at the ticketing counter before proceeding to Banteay Srei Temple for a detailed temple visit. The circuit then continues to the Angkor Ceramic Museum at Tani for a one-hour tour, followed by a visit to Run Ta Ek Techo Sen City to observe the lifestyle, daily activities, and agricultural practices of local residents. The final stop is Chau Srei Vibol Temple, known for its peaceful atmosphere and natural surroundings.

The Angkor Ceramic Museum at Tani contains 27 kilns, grouped into five clusters, although only two kilns have been fully mapped and excavated. The museum was officially inaugurated on August 15, 2009, under the presidency of Samdech Vibol Panha Sok An.

Article by: Department of Tourism Development and Culture

Photos by: Hap Kim An

Translation by: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn