បុរាណវិទូរូបនេះបញ្ជាក់ថា ចាប់តាំងពីខែសីហា ឆ្នាំ២០២០ រហូតដល់ខែឧសភា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរាបានសហការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក World Monuments Fund (WMF) ធ្វើសម្រង់ប្លង់និងសិក្សាយ៉ាងម៉ត់ចត់ពីស្ថានភាពគ្រោះថ្នាក់ រួមទាំងការធ្វើកំណាយបុរាណវិទ្យា ដើម្បីពិនិត្យស្ថានភាពគ្រឹះរបស់ប្រាសាទ។ គម្រោង នេះប្រើរយៈពេលប្រហែល១៥ខែ ត្រូវរុះរើថ្ម ជួសជុលពង្រឹងគ្រឹះ និងរៀបផ្គុំតាមផ្នែកដែលខូចខាតឡើងវិញ។
ក្រោយពេលបញ្ចប់ការជួសជុលបណ្ណាល័យខាងត្បូងនៃប្រាសាទព្រះខ័នរួចរាល់ អាជ្ញាធរជាតិអប្សរា មានផែនការជួសជុលខ្លោងទ្វារខាងកើតនៃអាគារព្រះឥសូរ និងជួសជុលកំពង់ទឹកនៅខាងកើតព្រះខ័ន។
ក្រៅពីនោះអាជ្ញាធរជាតិអប្សរាសហការជាមួយអង្គការមូលនិធិប្រាសាទពិភពលោកលើគម្រោងធ្វើផែនទីហានិភ័យ ដើម្បីកំណត់ទីតាំងដែលប្រឈមនឹងគ្រោះថ្នាក់ និងកំណត់គោលដៅជួសជុលនៅកន្លែងអាទិភាព៕
អត្ថបទ: លោក យី សុថា
រូបភាព: លោក ហាប់ គឹមអាន និងលោក ជា សារិទ្ធិ