ព័ត៌មានថ្មី
សុក្រ, ១៥ កញ្ញា ២០២១

ព័ត៌មាន​ និង ព្រឹត្តិការណ៍

សូមជូនរូបភាពប្រចាំថ្ងៃ៖ ទេសភាពចាប់ពីខ្លោងទ្វារទន្លេអុំទៅប្រាសាទបាយ័ន

ថ្ងៃទី28
ខែមេសា
ឆ្នាំ2021

ទិដ្ឋភាពស្រស់បំព្រងកំពុងគ្របដណ្ដប់នៅតាមដងផ្លូវនានាក្នុងរមណីយដ្ឋានអង្គរ ជាពិសេសតាមដងផ្លូវពីខ្លោងទ្វារទន្លេអុំឆ្ពោះទៅប្រាសាទបាយ័ន ដើមឈើតូចធំជាច្រើន ឈរអមសងខាងផ្លូវ បង្កើនភាពទាក់ទាញដល់អ្នកដំណើរ និងធ្វើឲ្យអ្នកទេសចរជិតឆ្ងាយនឹករឭកដល់រមណីយដ្ឋានអង្គរក្នុងកាលៈទេសៈនេះ៕@widget("img",["fname"=>"photo2_2021-04-28_15-09-...

សូមបញ្ឈប់ការលក់ដូរដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក!

ថ្ងៃទី28
ខែមេសា
ឆ្នាំ2021

ដើម្បីអនុវត្តគោលការណ៍ច្បាប់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរាសូមអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវការប្រកាសលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក។សូមបញ្ជាក់ថា ដីធ្លីក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ គឺជាតំបន់មានស្ថានីយបុរាណវត្ថុសំខាន់ៗដែលត្រូវ...

អាជ្ញាធរជាតិអប្សរា នឹងកាត់ដកហូតដើមឈើមានហានិភ័យខ្ពស់ចំនួន៤ដើម ដុះជាប់នឹងខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី

ថ្ងៃទី28
ខែមេសា
ឆ្នាំ2021

ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា រួមជាមួយផ្នែកពាក់ព័ន្ធបានចុះពិនិត្យ និងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើចំនួន៤ដើមដែលកំពុងមានហានិភ័យខ្ពស់មកលើរចនាសម្ពន្ធខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី។ កិច្ចការងា...

ការងារស្ដារពើកកំពុងចាប់ផ្តើមអនុវត្តនៅកសិន្ធុខាងលិចក្រុងអង្គរធំ

ថ្ងៃទី27
ខែមេសា
ឆ្នាំ2021

ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងអនុវត្តសកម្មភាពស្ដារពើកនៅក្នុងកសិន្ធុក្រុងអង្គរធំ។ ការអនុវត្តជំហានដំបូងនេះ ធ្វើឡើងនៅកសិន្ធុខាងលិច ឬជាប់ខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ។ក្រុមការងារស្ដារពើក បានបង្ហាញសកម្មភាពដ៏មមាញឹក ក្នុងការអូស ទាញ និងលើកពើកដ៏ក្រាស់ ចេញពីទឹក មកទម្លាក់លើគោកជាប់ច្...

កុំភ្លេចអនុវត្តន៍តាមវិធានការណ៍ ៣កុំ ៣ការពារប្រឆាំងជំងឺកូវីដ១៩ពេលចូលទស្សនាប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ

ថ្ងៃទី26
ខែមេសា
ឆ្នាំ2021

ក្នុងកំលុងពេលដែលជំងឺកូវីដ១៩កំពុងរាតត្បាតយ៉ាងខ្លាំងក្នុងពិភពលោក ក៏ដូចជានៅកម្ពុជា អាជ្ញាធរជាតិអប្សរាក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការបង្ការធ្វើយ៉ាងណាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺឆ្លងនេះ។ជានិច្ចកាលអាជ្ញាធរជាតិអប្សរាបានដាក់ចេញនូវវិធានការណ៍សម្រាប់មន្ត្រី ភ្នាក់ងារបំពេញកិច្ចការតាមប្រាង្គប្រាសាទទាំងអស់ត្រូវអនុវត្...

សេចក្ដីជូនដំណឹងរួមស្ដីពីការបើកការចូលទស្សនាប្រាសាទនានា និងលក់សំបុត្រការចូលទស្សនានៅក្នុងរមណីយដ្ឋានអង្គរឡើងវិញ

ថ្ងៃទី25
ខែមេសា
ឆ្នាំ2021

អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរមានកិត្តិយស សូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ អន្ដរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា អនុលោមតាមសេចក្ដីសម្...

យើងនៅញញឹមចាំស្វាគមន៍អ្នកគ្រប់ពេលវេលា

ថ្ងៃទី25
ខែមេសា
ឆ្នាំ2021

ខ្ញុំនៅបង្ហាញស្នាមញញឹមជាប់ជានិច្ច និងរង់ចាំអ្នកមកទស្សនាខ្ញុំគ្រប់ពេលវេលា។ ក្រោមការមើលថែទាំអភិរក្សយ៉ាងល្អប្រពៃពីអាជ្ញាធរជាតិអប្សរា ធ្វើឲ្យខ្ញុំនៅតែរឹងមាំ ស្រស់ស្អាត ស័ក្ដិសមនូវគុណតម្លៃនៃប្រាង្គប្រាសាទដ៏អច្ឆរិយជាសាកលសម្រាប់មនុស្សជាតិ។ សូមកូនខ្មែរគ្រប់រូប ចូលរួមថែរក្សាគុណតម្លៃបេតិកភណ្ឌនេះជាដរាបតរៀងទៅ។ កិច្ចការអភ...

ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរាចុះពិនិត្យការដ្ឋានការងារក្នុងតំបន់រមណីយដ្ឋានអង្គរ

ថ្ងៃទី23
ខែមេសា
ឆ្នាំ2021

ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីមួយចំនួន បានចុះពិនិត្យការដ្ឋានការងារក្នុងតំបន់រមណីយដ្ឋានអង្គរ។ បន្ទាប់ពីបានពិនិត្យការជួសជុលស្ពានឈើតាកែវ ឯកឧត្តម ហង់ ពៅ បានបន្តទៅពិនិត្យការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យានៅមុខព្រះលានជល់ដំរី។ ការដ្ឋានជួសជុលប្...

អគ្គនាយកអាជ្ញាធរជាតិអប្សរា ចុះពិនិត្យការដ្ឋានជួសជុលស្ពានឈើនៅប្រាសាទតាកែវ

ថ្ងៃទី23
ខែមេសា
ឆ្នាំ2021

ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី ចុះពិនិត្យការដ្ឋានជួសជុលស្ពានឈើដែលឆ្លងកាត់ស្ទឹងសៀមរាប ស្ថិតនៅខាងលិចប្រាសាទតាកែវ លើកំណាត់ផ្លូវវង់តូច ក្នុងតំបន់រមណីយដ្ឋានអង្គរ។ស្ពាននេះរងនូវការទ្រុឌទ្រោម ដោយកត្តាអាកាសធាតុ និងអាយុកាល បណ្តាលឲ្យសំណង់ប្រឈមនឹងហានិភ័យខ្ពស់ ទាមទា...

អាជ្ញាធរជាតិអប្សរានៅតែបង្កើនសកម្មភាពថែទាំប្រាង្គប្រាសាទក្នុងរមណីយដ្ឋានអង្គរ

ថ្ងៃទី22
ខែមេសា
ឆ្នាំ2021

 គ្រប់គោលដៅទាំងអស់សុទ្ធតែមាន ភ្នាក់ទេសចរណ៍ ភ្នាក់ងារសណ្តាប់ធ្នាប់  និងក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍ប្រចាំការ ដើម្បីចាំសម្រួលហេតុការណ៍ផ្សេងៗរបស់ភ្ញៀវទេសចរដែលមានបញ្ហាពេលមកទស្សនានៅអង្គរ។ ទោះបីស្ថានភាពភ្ញៀវទេសចរមានភាពស្ងប់ស្ងាត់ ដោយសារជំងឺកូវីដ១៩យ៉ាងណាក៏ដោយ តែក្រុមការងារដែលប្រចាំការតាមប្រា...

អាជ្ញាធរជាតិអប្សរា សហការជាមួយប្រទេសអាល្លឺម៉ង់ ជួសជុល និងអភិរក្សក្បាច់ចម្លាក់នៅកំពូលប្រាសាទអង្គរវត្ត

ថ្ងៃទី22
ខែមេសា
ឆ្នាំ2021

អាជ្ញាធរជាតិអប្សរា ទទួលបន្ទុកដោយនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ក្រោមកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន GARCP (German Apsara Restoration Conservation Project) ប្រទេសអាល្លឺម៉ង់ ជួសជុល អភិរក្សក្បាច់ចម្លាក់នៅជ្រុងខាងជើងឈៀងខាងកើត រួតទី២នៃកំពូលប្រាសាទអង្គរវត្ត និងសង្គ្រោះបន្ទាន់នូវផ្នែកមួ...

ក្រុមការងារបរិស្ថានរបស់អាជ្ញាធរជាតិអប្សរាបន្តយកចិត្តទុកដាក់ថែរក្សាអនាម័យក្នុងរមណីយដ្ឋានអង្គរ

ថ្ងៃទី22
ខែមេសា
ឆ្នាំ2021

ទោះស្ថានភាពនៅក្នុងរមណីយដ្ឋានអង្គរមានការបិទមិនឲ្យចូលទស្សនាក៏ដោយ តែក្រុមការងារបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា នៅតែបន្តការងាររបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ក្នុងន័យថែរក្សាបរិស្ថានតំបន់រមណីយដ្ឋានអង្គរឲ្យកាន់តែស្រស់បំព្រងជានិច្ច។ សកម្មភាពការងារសម្អាតទាំងនោះ គឺទាំងក្នុងប្រាសាទ តាមដងផ្លូវ និងក្នុងកសិន្ធុទឹក។ល៕សូមទស្សនាសកម្...

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ផ្ញើសារចែករំលែកទុក្ខដល់ក្រុមគ្រួសារលោកសាស្ត្រាចារ្យ Giorgio Croci

ថ្ងៃទី21
ខែមេសា
ឆ្នាំ2021

លោកសាស្ត្រាចារ្យ Giorgio Croci ដែលបានធ្វើមរណភាពកាលពីថ្ងៃព្រហស្បត្ត៍ ទី១៦ ខែមេសា ឆ្នាំ២០២១ ដោយរោគាពាធ ជាអតីតអ្នកជំនាញចំពោះកិច្ចលើផ្នែកអភិរក្សនៃគណៈកម្មាធិការអាយស៉ីស៉ី-អង្គរ និងជាបុគ្គលឆ្នើមនាំមុខក្នុងកិច្ចការពារថែរក្សា ជួសជុលប្រាសាទបុរាណខ្មែរក្នុងរមណីយដ្ឋានអង្គរ។ ក្នុងតួនាទីជាអ្នកជំនាញចំពោះកិច្ច លោកសាស្ត្រាចារ្...

កុដិឈើមួយខ្នងនៅប្រាសាទលលៃបញ្ចប់ការសាងសង់ដោយជោគជ័យ

ថ្ងៃទី21
ខែមេសា
ឆ្នាំ2021

កុដិឈើប្រក់ក្បឿងមួយខ្នង ជាសំណង់ស្ថាបត្យកម្ម រចនាប័ទ្មខ្មែរបែបពុទ្ធសាសនា មានទំហំបណ្តោយ១៧ម x ទទឹង៧,៦ម មានបន្ទប់សិងសរុបចំនួន៥បន្ទប់ និងបន្ទប់ទឹកចំនួន៤ បានបញ្ចប់ការសាងសង់កាលពីខែមីនា ឆ្នាំ២០២១ ក្រោមកិច្ចប្រឹងប្រែង និងសហការគ្នារវាងព្រះសង្ឃគង់នៅវត្តប្រាសាទលលៃ ក្រុមប្រឹក្សាកិច្ចការវត្តអារាមក្នុងតំបន់អង្គរ និងអាជ្ញាធរ...

ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ

ថ្ងៃទី20
ខែមេសា
ឆ្នាំ2021

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាដែលមានការចូលរួម សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។ជាក់ស្តែង ក្រុមការងារសហគមន៍ប្រចាំស្រុកអង្គរធំ បានចុះពិនិត្យ និងដោះស្រាយស្ថិតក្នុងភូមិសំរោង ភូមិតាប្រុក ភូមិដូនឪ ឃុំលាងដៃ ស្រុកអង...

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ប្រសាសន៍ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា

Angkor Code of Conduct

វីដេអូក្រមប្រតិបត្តិអង្គរ