ព័ត៌មានថ្មី
អាទិត្យ, ៩ ឧសភា ២០២១

អាជ្ញាធរជាតិអប្សរា នឹងកាត់ដកហូតដើមឈើមានហានិភ័យខ្ពស់ចំនួន៤ដើម ដុះជាប់នឹងខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី

បានផ្សាយនៅ ថ្ងៃទី28
ខែមេសា
ឆ្នាំ2021
ដោយ ៖ អាជ្ញាធរជាតិអប្សរា


ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា រួមជាមួយផ្នែកពាក់ព័ន្ធបានចុះពិនិត្យ និងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើចំនួន៤ដើមដែលកំពុងមានហានិភ័យខ្ពស់មកលើរចនាសម្ពន្ធខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី។ កិច្ចការងារនេះធ្វើឡើងក្នុងបំណងដើម្បីធានាសុវត្តិភាពជូនភ្ញៀវទេសចរ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត និងបង្ការកុំឲ្យប៉ះពាល់ដល់រចនាសម្ពន្ធខ្លោងទ្វារប្រាសាទនេះកាន់តែធ្ងន់ធ្ងរ ព្រមទាំងជួយសម្រួលដល់ការងារជួសជុលខ្លោងទ្វារនេះឡើងវិញក្នុងពេលឆាប់ៗនេះផង។ 

ដើមឈើដែលនឹងត្រូវកាត់ដកហូតរួមមាន ដើមពង្រ៣ដើម និងដើមចាន់១ដើម ដែលស្ថានភាពដើមឈើទាំងនេះ ដុះទ្រេតជាប់ខឿនខ្លោងទ្វារ មានជំងឺពុកគល់ និងតួដើម ប្រព័ន្ធឬសខ្សោយដុះគ្របលើថ្ម និងចាក់ចូលក្នុងរចនាសម្ពន្ធគ្រឹះរបស់ខ្លោងទ្វារ បណ្តាលឲ្យថ្មរបើកឡើង និងរំកិលចេញពីទីតាំងដើម។

អាជ្ញាធរជាតិអប្សរា នឹងចាប់ផ្តើមអនុវត្តការងារនេះចាប់ពីសប្តាហ៍ទី១នៃខែឧសភា ឆ្នាំ២០២១ រហូតដល់បញ្ចប់ការងារ។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន៕







អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន

77 Total views

ស្ថានភាពទឹកក្នុងរមណីយដ្ឋានអង្គរស្ថិតក្រោមការគ្រប់គ្រង

ថ្ងៃទី19
ខែ តុលា
ឆ្នាំ2020

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្ន...

អាជ្ញាធរជាតិអប្សរា កំពុងកាត់ក្រី និងដកហូតដើមឈើមានហានិភ័យខ្ពស់មកលើរចនាសម្ពន្ធខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ

ថ្ងៃទី12
ខែ មីនា
ឆ្នាំ2021

ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា រួមជាមួយផ្នែកពាក់ព័ន្ធ...

សប្បុរសជនរួមគ្នាស្តារពើកនៅក្នុងកសិន្ធុក្រុងអង្គរធំដើម្បី លើកតម្លៃនិងជាប្រយោជន៍ដល់កិច្ចការអភិរក្ស

ថ្ងៃទី13
ខែ មីនា
ឆ្នាំ2021

ក្នុងឱកាសប្រារព្ធពិធីប្រុងពលីជួសជុលខ្លោងទ្វារតាកាវកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមក ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដោយមើលឃើញពីស្ថានភាពក្រាស់ឃ្មឹកនៃពើកដុះក...

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ប្រសាសន៍ឯកឧត្តម ហង់ ពៅ ប្រធានអាជ្ញាធរជាតិអប្សរា

Angkor Code of Conduct

វីដេអូក្រមប្រតិបត្តិអង្គរ