ព័ត៌មានថ្មី
សុក្រ, ១៥ កញ្ញា ២០២១

អាជ្ញាធរជាតិអប្សរាបន្តជួសជុលបង្កាន់ដៃនាគប្រវែង៣០ម៉ែត្រនៅប្រាសាទបន្ទាយសំរ៉ែ

បានផ្សាយនៅ ថ្ងៃទី13
ខែមេសា
ឆ្នាំ2021
ដោយ ៖ អាជ្ញាធរជាតិអប្សរា


ចាប់តាំងពីដើមខែមីនា ឆ្នាំ២០២១ ក្រុមការងារអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័ន GIZ ប្រទេសអាល្លឺម៉ង់ បានជួសជុល អភិរក្សលើកតម្លៃបង្កាន់ដៃនាគ ស្ថិតនៅជ្រុងនិរតីនៃប្រាសាទបន្ទាយសំរ៉ែប្រវែង៣០ម៉ែត្រ ដែលគ្រោងនឹងបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០២១ ខាងមុខ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមការងារជួសជុលបានប្រមាណ៣៥ភាគរយហើយ។

លោក ឡុង ណារី ប្រធានក្រុមការងារអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ លើកឡើងថា  បង្កាន់ដៃនាគនៅប្រាសាទបន្ទាយសំរ៉ែ បានរងការខូតខាត និងបាក់បែកជាច្រើនអន្លើរ  ខ្លះបាត់ជើងទម្រ ខ្លះទៀតបាក់ជាកំណាត់។ បំណែកខ្លួន និងក្បាលនាគមួយចំនួនត្រូវកប់នៅក្នុងរោងទង និងព្រៃជុំវិញប្រាសាទ បណ្តាលមកពីកម្សោយរចនាសម្ពន្ធគ្រឹះមិនអាចទ្រទម្ងន់សង្កត់ ការបំផ្លាញដោយបរិស្ថានធម្មជាតិ ស្លែ ទឹក សីតុណ្ហភាព អាកាសធាតុ និងកង្វះការថែទាំជាដើម។ 

លោកបញ្ជាក់ថា ក្រុមការងារបានប្រមូលបំណែកតូចធំរបស់ចម្លាក់បង្កាន់ដៃនាគមកពីទីផ្សេងៗតាមដែលអាចធ្វើបាន ដោយព្យាយាមមិនយកថ្មថ្មីមកជំនួស។ ការប្រើថ្មថ្មីត្រូវធ្វើឡើងនៅត្រង់ចំណុចណាដែលសំខាន់ខ្វះមិនបាន ហើយពុំអាចស្វែងរកបំណែកដើមឃើញប៉ុណ្ណោះ។ លោកបន្តទៀតថា ការជួសជុល និងព្យាបាលថ្ម តភ្ជាប់បំណែកថ្មឡើងវិញ គឺប្រើប្រាស់ស្នូលប្រភេទ Fiber GLass និងកាវតថ្មប្រភេទ Skiadure។ ក្រុមការងារបានពង្រឹងផ្ទៃថ្មដែលពុកផុយឱ្យរឹងមាំឡើងវិញ ចាក់បំពេញបាយអរចូលក្នុងប្រហោងនឹងតំណបិទភ្ជិតរន្ធតូចឆ្មារ ស្នាមប្រេះ និងប្រហោងតូចៗនៅលើផ្ទៃថ្មចម្លាក់ សម្អាតស្លែ និងបន្សាបយកជាតិអំបិលចេញពីផ្ទៃថ្ម ដាប់យកចេញនូវដែកទាមចាស់ៗ និងស៊ីម៉ង់ត៍អស់គុណភាព រៀបដំឡើងបង្កាន់ដៃនាគឡើងវិញស្របតាមទីតាំងដើម។ 

អ្នកជំនាញរូបនេះបន្តថា ចំពោះផលលំបាកក្នុងការងារជួសជុល គឺទីធ្លាមានភាពតូចចង្អៀត ពិបាកក្នុងដឹកជញ្ជួនថ្មមកក្នុងប្រាសាទ ត្រូវប្រើកម្លាំងពលកម្មទាំងស្រុង ដូច្នេះត្រូវចំណាយពេលវេលាយូរបន្តិច។ ក្រោយពីបញ្ចប់ការជួសជុលនៅទីនេះ ក្រុមការងារនឹងបន្តជួសជុលកន្លែងខូចខាតផ្សេងៗទៀតដូចជា ហោរជាង ផ្តែរ កំពូលព្រហ្ម និងធ្នឹមជាដើម៕












អត្ថបទ: លោក យី សុថា

រូបភាព: ក្រុមការងារអភិរក្សថ្ម

356 Total views

ស្ថានភាពទឹកក្នុងរមណីយដ្ឋានអង្គរស្ថិតក្រោមការគ្រប់គ្រង

ថ្ងៃទី19
ខែ តុលា
ឆ្នាំ2020

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្ន...

សូមបញ្ឈប់ការលក់ដូរដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក!

ថ្ងៃទី28
ខែ មេសា
ឆ្នាំ2021

ដើម្បីអនុវត្តគោលការណ៍ច្បាប់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរាសូមអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវការប្រកាសលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក។សូមបញ្ជាក់ថា ដីធ្លីក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្...

សូមជូនរូបភាពប្រចាំថ្ងៃ៖ ទេសភាពចាប់ពីខ្លោងទ្វារទន្លេអុំទៅប្រាសាទបាយ័ន

ថ្ងៃទី28
ខែ មេសា
ឆ្នាំ2021

ទិដ្ឋភាពស្រស់បំព្រងកំពុងគ្របដណ្ដប់នៅតាមដងផ្លូវនានាក្នុងរមណីយដ្ឋានអង្គរ ជាពិសេសតាមដងផ្លូវពីខ្លោងទ្វារទន្លេអុំឆ្ពោះទៅប្រាសាទបាយ័ន ដើមឈើតូចធំជាច្រើន ឈរអមសងខាងផ្លូវ បង្កើនភាពទាក់ទាញដល់អ្នកដំណើរ និងធ្វើឲ្យអ្នកទេសចរជិតឆ្ងាយនឹករឭកដល់រមណីយដ្ឋានអង្គរក្នុងកាលៈទេសៈនេះ៕@widg...

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ប្រសាសន៍ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា

Angkor Code of Conduct

វីដេអូក្រមប្រតិបត្តិអង្គរ