ព័ត៌មានថ្មី
សុក្រ, ១៥ កញ្ញា ២០២១

អាជ្ញាធរជាតិអប្សរានៅតែបង្កើនសកម្មភាពថែទាំប្រាង្គប្រាសាទក្នុងរមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី22
ខែមេសា
ឆ្នាំ2021
ដោយ ៖ អាជ្ញាធរជាតិអប្សរា

 គ្រប់គោលដៅទាំងអស់សុទ្ធតែមាន ភ្នាក់ទេសចរណ៍ ភ្នាក់ងារសណ្តាប់ធ្នាប់  និងក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍ប្រចាំការ ដើម្បីចាំសម្រួលហេតុការណ៍ផ្សេងៗរបស់ភ្ញៀវទេសចរដែលមានបញ្ហាពេលមកទស្សនានៅអង្គរ។ 

ទោះបីស្ថានភាពភ្ញៀវទេសចរមានភាពស្ងប់ស្ងាត់ ដោយសារជំងឺកូវីដ១៩យ៉ាងណាក៏ដោយ តែក្រុមការងារដែលប្រចាំការតាមប្រាសាទនីមួយៗពុំបានឈប់សម្រាកពីការងារប្រចាំថ្ងៃនិងមិនភ្លេចរួមចំណែកថែទាំប្រាង្គប្រាសាទក្នុងរមណីយដ្ឋានអង្គរឡើយ។ ផ្ទុយទៅវិញ ក្រុមការងារបានយកឱកាសនេះបង្កើនសកម្មភាពថែទាំ និងសម្អាតតាមទីតាំងប្រាសាទផ្សេងៗក្នុងរមណីយដ្ឋានអង្គរជាប្រចាំ។

ជាក់ស្តែង ក្រុមការងារដែលប្រចាំការនៅតាមប្រាសាទរួមមានភ្នាក់ងារទេសចរណ៍  ភ្នាក់ងារសណ្តាប់ធ្នាប់ និងក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍ បានជួសជុលរនាំងឈើ រនាំងថ្មបាំងទ្រូងផ្លូវ និងស្លាកសញ្ញាផ្សេងៗ ព្រមទាំងបានរួមគ្នាសម្អាតបរិវេណប្រាសាទនិងទីតាំងផ្សេងៗជាច្រើនកន្លែងទៀតក្នុងតំបន់អង្គរ ក្នុងគោលបំណងថែទាំអភិរក្សប្រាសាទ លើកតម្លៃមរតកដូនតា និងលើកកម្ពស់បរិស្ថាន៕



















អត្ថបទនិងរូបភាព៖ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ
428 Total views

ស្ថានភាពទឹកក្នុងរមណីយដ្ឋានអង្គរស្ថិតក្រោមការគ្រប់គ្រង

ថ្ងៃទី19
ខែ តុលា
ឆ្នាំ2020

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្ន...

សូមបញ្ឈប់ការលក់ដូរដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក!

ថ្ងៃទី28
ខែ មេសា
ឆ្នាំ2021

ដើម្បីអនុវត្តគោលការណ៍ច្បាប់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរាសូមអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវការប្រកាសលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក។សូមបញ្ជាក់ថា ដីធ្លីក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្...

សូមជូនរូបភាពប្រចាំថ្ងៃ៖ ទេសភាពចាប់ពីខ្លោងទ្វារទន្លេអុំទៅប្រាសាទបាយ័ន

ថ្ងៃទី28
ខែ មេសា
ឆ្នាំ2021

ទិដ្ឋភាពស្រស់បំព្រងកំពុងគ្របដណ្ដប់នៅតាមដងផ្លូវនានាក្នុងរមណីយដ្ឋានអង្គរ ជាពិសេសតាមដងផ្លូវពីខ្លោងទ្វារទន្លេអុំឆ្ពោះទៅប្រាសាទបាយ័ន ដើមឈើតូចធំជាច្រើន ឈរអមសងខាងផ្លូវ បង្កើនភាពទាក់ទាញដល់អ្នកដំណើរ និងធ្វើឲ្យអ្នកទេសចរជិតឆ្ងាយនឹករឭកដល់រមណីយដ្ឋានអង្គរក្នុងកាលៈទេសៈនេះ៕@widg...

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ប្រសាសន៍ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា

Angkor Code of Conduct

វីដេអូក្រមប្រតិបត្តិអង្គរ