ព័ត៌មានថ្មី
សុក្រ, ១៥ កញ្ញា ២០២១

សេចក្តីប្រកាសព័ត៌មានស្តីពី ការដួលរលំដើមឈើ និងបាក់មែកឈើនៅតំបន់អង្គរ

បានផ្សាយនៅ ថ្ងៃទី22
ខែឧសភា
ឆ្នាំ2015
ដោយ ៖ អាជ្ញាធរជាតិអប្សរា
អាជ្ញាធរជាតិអប្សរា មានកិត្តិយសសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ មគ្គុទេសក៏ទេសចរណ៍ ព្រមទាំងសាធារណជនទាំងអស់មេត្តាជ្រាបថា កាលពីរសៀលថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៥ កន្លងទៅនេះ មានភ្លៀង និងខ្យល់យ៉ាងខ្លាំងបក់បោកមកលើតំបន់អង្គរ ហើយបង្កឱ្យមានការដូលរលំដើមឈើចំនួន៣ដើម និងបាក់មែកចំនួន ៨មែក តាមទីតាំងដូចខាងក្រោម៖

១. ប្រាសាទព្រះខ័ន ដួលរលំដើមឈើទាល១ដើម និងបាក់មែកចំនួន៣ដើម
២. ប្រាសាទបាយក្អែក បាក់មែកឈើទាល១មែក
៣. តាមផ្លូវខ្លោងទ្វារតាកាវ ដួលរលំដើមឈើទាល១ដើម
៤. ប្រាសាទបាពួន ក្រោយព្រះអង្គងោក បាក់មែកឈើទាក១មែក
៥. ប្រាសាទតាព្រហ្ម ត្រង់ប្រាសាទគក់ទ្រូង ដូលរលំដើមខ្នុរព្រៃ១ដើម
៦. ប្រាសាទតាសោម  ដើមឈើទាលបាក់ពាក់កណ្តាលដើម១ដើម និងបាក់មែក១មែក
៧. ព្រះវិហារប្រាំពីរល្វែង បាក់មែកឈើទាល១មែក។
ដើមឈើ និងមែកឈើខាងលើនេះ ពុំមានប៉ះពាល់ បង្កការខូចខាតដល់ប្រាសាទ ឬរចនាសម្ព័ន្ធប្រាសាទណាមួយឡើយ។ ឥឡូវនេះ ក្រុមការងារអង្កេត និងស្រាវជ្រាវហានិភ័យដើមឈើ នៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថានរបស់អាជ្ញាធរជាតិអប្សរាកំពុងរៀបចំសម្អាត និងដឹកជញ្ជូនដើមឈើ ដែលអាចប្រើប្រាស់បានទៅតម្កល់ទុកនៅប្រាសាទតានៃ សម្រាប់បម្រើការងារផ្សេងៗ តាមតម្រូវការចាំបាច់របស់អាជ្ញាធរជាតិអប្សរា។

ទាញយកសេចក្តីប្រកាសព័ត៌មាន
7986 Total views

ស្ថានភាពទឹកក្នុងរមណីយដ្ឋានអង្គរស្ថិតក្រោមការគ្រប់គ្រង

ថ្ងៃទី19
ខែ តុលា
ឆ្នាំ2020

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្ន...

សូមបញ្ឈប់ការលក់ដូរដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក!

ថ្ងៃទី28
ខែ មេសា
ឆ្នាំ2021

ដើម្បីអនុវត្តគោលការណ៍ច្បាប់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរាសូមអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវការប្រកាសលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក។សូមបញ្ជាក់ថា ដីធ្លីក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្...

សូមជូនរូបភាពប្រចាំថ្ងៃ៖ ទេសភាពចាប់ពីខ្លោងទ្វារទន្លេអុំទៅប្រាសាទបាយ័ន

ថ្ងៃទី28
ខែ មេសា
ឆ្នាំ2021

ទិដ្ឋភាពស្រស់បំព្រងកំពុងគ្របដណ្ដប់នៅតាមដងផ្លូវនានាក្នុងរមណីយដ្ឋានអង្គរ ជាពិសេសតាមដងផ្លូវពីខ្លោងទ្វារទន្លេអុំឆ្ពោះទៅប្រាសាទបាយ័ន ដើមឈើតូចធំជាច្រើន ឈរអមសងខាងផ្លូវ បង្កើនភាពទាក់ទាញដល់អ្នកដំណើរ និងធ្វើឲ្យអ្នកទេសចរជិតឆ្ងាយនឹករឭកដល់រមណីយដ្ឋានអង្គរក្នុងកាលៈទេសៈនេះ៕@widg...

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ប្រសាសន៍ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា

Angkor Code of Conduct

វីដេអូក្រមប្រតិបត្តិអង្គរ