ព័ត៌មានថ្មី
សុក្រ, ១៥ កញ្ញា ២០២១

សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំបច្ចេកទេសលើកទី២៤ របស់អាយស៊ីស៊ី-អង្គរ នៅថ្ងៃទី ០៤-០៥ ខែមិថុនា ឆ្នាំ២០១៥

បានផ្សាយនៅ ថ្ងៃទី27
ខែឧសភា
ឆ្នាំ2015
ដោយ ៖ អាជ្ញាធរជាតិអប្សរា
អាជ្ញាធរជាតិអប្សរាមានកិត្តិយស សូមជម្រាបជូន សាធារណជន ព្រមទាំងអ្នកសារ ព័ត៌មានជាតិ និងអន្តរជាតិទាំងអស់មេត្តាជ្រាបថា គណៈកម្មាធិការអន្តរជាតិ ដើម្បីសម្រប សម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ដ្រអង្គរហៅកាត់ថា អាយស៊ីស៊ី-អង្គរ (International Coordination Committee for the Safeguarding and Development of Historic Site of Angkor : ICC-Angkor) នឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី២៤របស់ខ្លួន នៅថ្ងៃទី០៤-០៥ ខែមិថុនា ឆ្នាំ២០១៥ នាសាលសន្និសីទអង្គរ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា

កិច្ចប្រជុំអាយស៊ីស៊ី-អង្គរ នឹងប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា រួមនឹងសហប្រធានគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ លោក តាកាហ៊ីសា ហ្សូហ្គាវា (Takahisa TSUGAWA) អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន និង លោក រ៉ូម៉ាំង លូវ៉េ (Romain LOUVET) ទីប្រឹក្សាផ្នែកសហប្រតិបត្តិការ និងកិច្ចការវប្បធម៌នៃស្ថានទូតបារាំង។

របៀបវារៈនៃកិច្ចប្រជុំបច្ចេកទេសលើកទី២៤នេះ នឹងផ្ដោតទៅលើ៖
១. តាមដានការអនុវត្តអនុសាសន៍កិច្ចប្រជុំបច្ចេកទេសលើកទី២៣ និងកិច្ចប្រជុំពេញអង្គលើកទី២១ គណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ អំពីកិច្ចការអភិរក្ស ជួសជុល និងការអភិវឌ្ឍប្រកបដោយចីរភាព
២. ការងារអភិរក្ស ស្រាវជ្រាវបុរាណវិទ្យា និងបណ្ដុះបណ្ដាល
៣. គម្រោងថ្មីៗនៅរមណីយដ្ឋានអង្គរ។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណជន ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់មេត្តាជ្រាបជាព័ត៌មាន។ ដើម្បីចូលរួមយកខ្លឹមសារនៃកិច្ចប្រជុំ សូមអ្នកសារព័ត៌មាន ទំនាក់ទំនងមកនាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា តាមរយៈ ទូរស័ព្ទលេខ ០១២ ២៣៩ ២៤១ Email: apsara_info@yahoo.com

ទាញយកសេចក្តីប្រកាសព័ត៌មាន
8302 Total views

ស្ថានភាពទឹកក្នុងរមណីយដ្ឋានអង្គរស្ថិតក្រោមការគ្រប់គ្រង

ថ្ងៃទី19
ខែ តុលា
ឆ្នាំ2020

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្ន...

សូមបញ្ឈប់ការលក់ដូរដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក!

ថ្ងៃទី28
ខែ មេសា
ឆ្នាំ2021

ដើម្បីអនុវត្តគោលការណ៍ច្បាប់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរាសូមអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវការប្រកាសលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក។សូមបញ្ជាក់ថា ដីធ្លីក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្...

សូមជូនរូបភាពប្រចាំថ្ងៃ៖ ទេសភាពចាប់ពីខ្លោងទ្វារទន្លេអុំទៅប្រាសាទបាយ័ន

ថ្ងៃទី28
ខែ មេសា
ឆ្នាំ2021

ទិដ្ឋភាពស្រស់បំព្រងកំពុងគ្របដណ្ដប់នៅតាមដងផ្លូវនានាក្នុងរមណីយដ្ឋានអង្គរ ជាពិសេសតាមដងផ្លូវពីខ្លោងទ្វារទន្លេអុំឆ្ពោះទៅប្រាសាទបាយ័ន ដើមឈើតូចធំជាច្រើន ឈរអមសងខាងផ្លូវ បង្កើនភាពទាក់ទាញដល់អ្នកដំណើរ និងធ្វើឲ្យអ្នកទេសចរជិតឆ្ងាយនឹករឭកដល់រមណីយដ្ឋានអង្គរក្នុងកាលៈទេសៈនេះ៕@widg...

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ប្រសាសន៍ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា

Angkor Code of Conduct

វីដេអូក្រមប្រតិបត្តិអង្គរ