ព័ត៌មានថ្មី
សុក្រ, ១៥ កញ្ញា ២០២១

សេចក្តីប្រកាសព័ត៌មានស្តីពីការដួលរលំដើមឈើ និងបាក់មែកឈើនៅតំបន់អង្គរ​ ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៥

បានផ្សាយនៅ ថ្ងៃទី29
ខែឧសភា
ឆ្នាំ2015
ដោយ ៖ អាជ្ញាធរជាតិអប្សរា
អាជ្ញាធរជាតិអប្សរា មានកិត្តិយសសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ មគ្គុទេសក៏ទេសចរណ៍ ព្រមទាំងសាធារណជនទាំងអស់មេត្តាជ្រាបថា កាលពីរសៀលថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៥ កន្លងទៅនេះ មានភ្លៀង និងខ្យល់យ៉ាងខ្លាំងបក់បោកមកលើតំបន់អង្គរ ហើយបង្កឱ្យមានការដូលរលំដើមឈើចំនួន៣ដើម និងបាក់មែកចំនួន ២មែក តាមទីតាំងដូចខាងក្រោម៖

១. នៅចំណតរថយន្តមុខអង្គរខាងលិច ដួលរលំដើមត្នោត០១ដើម 
២. នៅតាមផ្លូវមុខអង្គរខាងលិខហួសហាង Angkor Café បន្តិច បាក់មែកសង្កែចំនួន ០២មែក
៣. នៅក្នុងវត្តព្រះអង្គកងជុំ ដួលរលំដើមឈើទាល ០១ដើម និងដើមម្កាក់ព្រៃចំនួន០១ដើម

ដើមឈើ និងមែកឈើខាងលើនេះ ពុំមានប៉ះពាល់បង្កការខូចខាតដល់ទ្រព្យសម្បត្តិសាធារណៈ និងទ្រព្យសម្បត្តិរបស់វត្តឡើយ។ ឥឡូវនេះ ក្រុមការងារអង្កេត និងស្រាវជ្រាវដើមឈើមានហានិភ័យ នៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថានរបស់អាជ្ញាធរជាតិអប្សរាកំពុងរៀបចំសម្អាត និងដឹកជញ្ជូនដើមឈើ ដែលអាចប្រើប្រាស់បានទៅតម្កល់ទុកនៅប្រាសាទតានៃ សម្រាប់បម្រើការងារផ្សេងៗ តាមតម្រូវការចាំបាច់របស់អាជ្ញាធរជាតិអប្សរា។
rnទាញយកសេចក្តីប្រកាសព័ត៌មាន
8318 Total views

ស្ថានភាពទឹកក្នុងរមណីយដ្ឋានអង្គរស្ថិតក្រោមការគ្រប់គ្រង

ថ្ងៃទី19
ខែ តុលា
ឆ្នាំ2020

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្ន...

សូមបញ្ឈប់ការលក់ដូរដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក!

ថ្ងៃទី28
ខែ មេសា
ឆ្នាំ2021

ដើម្បីអនុវត្តគោលការណ៍ច្បាប់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរាសូមអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវការប្រកាសលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក។សូមបញ្ជាក់ថា ដីធ្លីក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្...

សូមជូនរូបភាពប្រចាំថ្ងៃ៖ ទេសភាពចាប់ពីខ្លោងទ្វារទន្លេអុំទៅប្រាសាទបាយ័ន

ថ្ងៃទី28
ខែ មេសា
ឆ្នាំ2021

ទិដ្ឋភាពស្រស់បំព្រងកំពុងគ្របដណ្ដប់នៅតាមដងផ្លូវនានាក្នុងរមណីយដ្ឋានអង្គរ ជាពិសេសតាមដងផ្លូវពីខ្លោងទ្វារទន្លេអុំឆ្ពោះទៅប្រាសាទបាយ័ន ដើមឈើតូចធំជាច្រើន ឈរអមសងខាងផ្លូវ បង្កើនភាពទាក់ទាញដល់អ្នកដំណើរ និងធ្វើឲ្យអ្នកទេសចរជិតឆ្ងាយនឹករឭកដល់រមណីយដ្ឋានអង្គរក្នុងកាលៈទេសៈនេះ៕@widg...

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ប្រសាសន៍ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា

Angkor Code of Conduct

វីដេអូក្រមប្រតិបត្តិអង្គរ