ព័ត៌មានថ្មី
សុក្រ, ១៥ កញ្ញា ២០២១

សេចក្តីបំភ្លឺស្តីពីការចោទប្រកាន់អាជ្ញាធរជាតិអប្សរាថាអនុវត្តមិនស្របតាម អនុក្រឹត្យលេខ៥១ អនក្រ.បក និងអនុក្រឹត្យលេខ៥២ អនក្រ.បក ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥

បានផ្សាយនៅ ថ្ងៃទី02
ខែមិថុនា
ឆ្នាំ2015
ដោយ ៖ អាជ្ញាធរជាតិអប្សរា
អាជ្ញាធរជាតិអប្សរាមានកិត្តិយស សូមជម្រាបសាធារណជនទាំងអស់មេត្តាជ្រាបថា មានការផ្សាយតាមវិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗមួយចំនួន ជាពិសេសកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ កន្លងមកនេះ វិទ្យុសំបុកឃ្មុំបានធ្វើការផ្សាយព័ត៌មានចោទប្រកាន់អាជ្ញាធរជាតិអប្សរាថា មិនបានអនុវត្តស្របតាមខ្លឹមសារអនុក្រឹត្យលេខ ៥១ អនក្រ.បក ស្តីពីការកាត់ផ្ទៃដីទំហំសរុប១១៥,៤១ហិកតា ចេញពីដីបុរីសណ្ឋាគារអង្គរសៀមរាប (បុរីវប្បធម៌ និងទេសចរណ៍អង្គរ) និងអនុក្រឹត្យលេខ៥២ អនក្រ.បក ស្តីពីការកាត់ផ្ទៃដីទំហំ១១១,៤៩ហិកតា ចេញពីដីបុរីសណ្ឋាគារអង្គរសៀមរាប (បុរីវប្បធម៌ និងទេសចរណ៍អង្គរ) ដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដែលបានកាន់កាប់ប្រើប្រាស់ និងដាំដុះជាក់ស្តែង នៅក្រុងសៀមរាប ខេត្តសៀមរាប ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥។

សូមទាញយកសេចក្តីបំភ្លឺលំអិត
8269 Total views

ស្ថានភាពទឹកក្នុងរមណីយដ្ឋានអង្គរស្ថិតក្រោមការគ្រប់គ្រង

ថ្ងៃទី19
ខែ តុលា
ឆ្នាំ2020

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្ន...

សូមបញ្ឈប់ការលក់ដូរដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក!

ថ្ងៃទី28
ខែ មេសា
ឆ្នាំ2021

ដើម្បីអនុវត្តគោលការណ៍ច្បាប់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរាសូមអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវការប្រកាសលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក។សូមបញ្ជាក់ថា ដីធ្លីក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្...

សូមជូនរូបភាពប្រចាំថ្ងៃ៖ ទេសភាពចាប់ពីខ្លោងទ្វារទន្លេអុំទៅប្រាសាទបាយ័ន

ថ្ងៃទី28
ខែ មេសា
ឆ្នាំ2021

ទិដ្ឋភាពស្រស់បំព្រងកំពុងគ្របដណ្ដប់នៅតាមដងផ្លូវនានាក្នុងរមណីយដ្ឋានអង្គរ ជាពិសេសតាមដងផ្លូវពីខ្លោងទ្វារទន្លេអុំឆ្ពោះទៅប្រាសាទបាយ័ន ដើមឈើតូចធំជាច្រើន ឈរអមសងខាងផ្លូវ បង្កើនភាពទាក់ទាញដល់អ្នកដំណើរ និងធ្វើឲ្យអ្នកទេសចរជិតឆ្ងាយនឹករឭកដល់រមណីយដ្ឋានអង្គរក្នុងកាលៈទេសៈនេះ៕@widg...

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ប្រសាសន៍ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា

Angkor Code of Conduct

វីដេអូក្រមប្រតិបត្តិអង្គរ