ព័ត៌មានថ្មី
អាទិត្យ, ៩ ឧសភា ២០២១

សប្បុរសជនរួមគ្នាស្តារពើកនៅក្នុងកសិន្ធុក្រុងអង្គរធំដើម្បី លើកតម្លៃនិងជាប្រយោជន៍ដល់កិច្ចការអភិរក្ស

បានផ្សាយនៅ ថ្ងៃទី13
ខែមីនា
ឆ្នាំ2021
ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្នុងឱកាសប្រារព្ធពិធីប្រុងពលីជួសជុលខ្លោងទ្វារតាកាវកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមក ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដោយមើលឃើញពីស្ថានភាពក្រាស់ឃ្មឹកនៃពើកដុះក្នុងកសិន្ធុអង្គរធំ លោកជំទាវកិត្តិសង្គហបណ្ឌិតនិងលោកជំទាវឧកញ៉ា នាងវិសាខា អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ កិតិ្តបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានបរិច្ចាគថវិកាផ្ទាល់ខ្លួន និងគៀងគរសប្បុរសជននានាដើម្បីរួមចំណែកស្តារពើកនៅក្នុងកសិន្ធុអង្គរធំ ទុកជាប្រយោជន៍ដល់កិច្ចការអភិរក្ស។ 

ក្នុងឱកាសនោះនិងជាបន្តបន្ទាប់មកទៀត ក៏មានការចូលរួមបរិច្ចាគបន្ថែមពីសម្តេចព្រះសង្ឃរាជ ព្រះគ្រូចៅអធិការវត្ត ឯកឧត្តម លោកជំទាវ និងសប្បុរសជនជាច្រើនអង្គ/នាក់ បានចូលរួមយ៉ាងផុសផុល។

ដំណើរការស្តារពើកនេះ នឹងចាប់ផ្តើមឡើងនាពេលឆាប់ៗខាងមុខ។ អាជ្ញាធរជាតិអប្សរាក៏សូមថ្លែងអំណរគុណព្រះគុណនិងអរគុណចំពោះសម្តេចព្រះសង្ឃរាជ ព្រះចៅអធិការវត្តគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ និងសប្បុរសជនទាំងអស់ដែលបានគិតគូរលះបង់ធនធានខ្លួនដោយសេចក្តីរីករាយ ជ្រះថ្លា ដើម្បីរួមចំណែកស្តារពើកក្នុងកសិន្ធុអង្គរធំជាមួយអាជ្ញាធរជាតិអប្សរា ក្នុងការលើកតម្លៃនិងជាប្រយោជន៍ដល់កិច្ចការអភិរក្សផង ពិសេស គឺសម្រួលចរន្តទឹកក្នុងកសិន្ធុអង្គរធំបានល្អប្រសើរ៕









អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន

រូបភាព៖ លោក យី សុថា / លោក សឿន ប៊ុនស៊រ

255 Total views

ស្ថានភាពទឹកក្នុងរមណីយដ្ឋានអង្គរស្ថិតក្រោមការគ្រប់គ្រង

ថ្ងៃទី19
ខែ តុលា
ឆ្នាំ2020

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្ន...

អាជ្ញាធរជាតិអប្សរា កំពុងកាត់ក្រី និងដកហូតដើមឈើមានហានិភ័យខ្ពស់មកលើរចនាសម្ពន្ធខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ

ថ្ងៃទី12
ខែ មីនា
ឆ្នាំ2021

ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា រួមជាមួយផ្នែកពាក់ព័ន្ធ...

សប្បុរសជនរួមគ្នាស្តារពើកនៅក្នុងកសិន្ធុក្រុងអង្គរធំដើម្បី លើកតម្លៃនិងជាប្រយោជន៍ដល់កិច្ចការអភិរក្ស

ថ្ងៃទី13
ខែ មីនា
ឆ្នាំ2021

ក្នុងឱកាសប្រារព្ធពិធីប្រុងពលីជួសជុលខ្លោងទ្វារតាកាវកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមក ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដោយមើលឃើញពីស្ថានភាពក្រាស់ឃ្មឹកនៃពើកដុះក...

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ប្រសាសន៍ឯកឧត្តម ហង់ ពៅ ប្រធានអាជ្ញាធរជាតិអប្សរា

Angkor Code of Conduct

វីដេអូក្រមប្រតិបត្តិអង្គរ