ព័ត៌មានថ្មី
សុក្រ, ១៥ កញ្ញា ២០២១

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ផ្ញើសារចែករំលែកទុក្ខដល់ក្រុមគ្រួសារលោកសាស្ត្រាចារ្យ Giorgio Croci

បានផ្សាយនៅ ថ្ងៃទី21
ខែមេសា
ឆ្នាំ2021
ដោយ ៖ អាជ្ញាធរជាតិអប្សរា


លោកសាស្ត្រាចារ្យ Giorgio Croci ដែលបានធ្វើមរណភាពកាលពីថ្ងៃព្រហស្បត្ត៍ ទី១៦ ខែមេសា ឆ្នាំ២០២១ ដោយរោគាពាធ ជាអតីតអ្នកជំនាញចំពោះកិច្ចលើផ្នែកអភិរក្សនៃគណៈកម្មាធិការអាយស៉ីស៉ី-អង្គរ និងជាបុគ្គលឆ្នើមនាំមុខក្នុងកិច្ចការពារថែរក្សា ជួសជុលប្រាសាទបុរាណខ្មែរក្នុងរមណីយដ្ឋានអង្គរ។ ក្នុងតួនាទីជាអ្នកជំនាញចំពោះកិច្ច លោកសាស្ត្រាចារ្យ Giorgio Croci មិនត្រឹមតែជាសសរទ្រូងនៃកិច្ចការពារ ថែរក្សា ជួសជុលប្រាសាទប៉ុណ្ណោះទេ តែលោកសាស្ត្រាចារ្យក៏បានផ្ទេរនិងចែករំលែកនូវចំណេះដឹងយ៉ាងច្រើនដល់អ្នកជំនាញខ្មែរផងដែរ។
ក្នុងកាយវិការចូលរួមចែករំលែកទុក្ខដល់ក្រុមគ្រួសាររបស់លោកសាស្ត្រាចារ្យ Giorgio Croci លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានផ្ញើនូវសារចែករំលែកទុក្ខសម្តែងនូវការសោកស្តាយជាពន់ពេកចំពោះការបាត់បង់លោកសាស្ត្រាចារ្យ Giorgio Croci នាពេលនេះ។ ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិតសភាចារ្យក៏បានសម្តែងនូវការដឹងគុណជាអនេកប្បការចំពោះការលះបង់របស់លោកសាស្ត្រាចារ្យ Giorgio Croci ក្នុងបុព្វហេតុលើកស្ទួយតម្លៃរមណីយដ្ឋានអង្គរ សម្បត្តិបេតិកភណ្ឌវប្បធម៌ខ្មែរនិងជាសម្បត្តិបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិរបស់អង្គការយូណេស្កូ៕












401 Total views

ស្ថានភាពទឹកក្នុងរមណីយដ្ឋានអង្គរស្ថិតក្រោមការគ្រប់គ្រង

ថ្ងៃទី19
ខែ តុលា
ឆ្នាំ2020

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្ន...

សូមបញ្ឈប់ការលក់ដូរដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក!

ថ្ងៃទី28
ខែ មេសា
ឆ្នាំ2021

ដើម្បីអនុវត្តគោលការណ៍ច្បាប់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរាសូមអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវការប្រកាសលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក។សូមបញ្ជាក់ថា ដីធ្លីក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្...

សូមជូនរូបភាពប្រចាំថ្ងៃ៖ ទេសភាពចាប់ពីខ្លោងទ្វារទន្លេអុំទៅប្រាសាទបាយ័ន

ថ្ងៃទី28
ខែ មេសា
ឆ្នាំ2021

ទិដ្ឋភាពស្រស់បំព្រងកំពុងគ្របដណ្ដប់នៅតាមដងផ្លូវនានាក្នុងរមណីយដ្ឋានអង្គរ ជាពិសេសតាមដងផ្លូវពីខ្លោងទ្វារទន្លេអុំឆ្ពោះទៅប្រាសាទបាយ័ន ដើមឈើតូចធំជាច្រើន ឈរអមសងខាងផ្លូវ បង្កើនភាពទាក់ទាញដល់អ្នកដំណើរ និងធ្វើឲ្យអ្នកទេសចរជិតឆ្ងាយនឹករឭកដល់រមណីយដ្ឋានអង្គរក្នុងកាលៈទេសៈនេះ៕@widg...

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ប្រសាសន៍ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា

Angkor Code of Conduct

វីដេអូក្រមប្រតិបត្តិអង្គរ