ព័ត៌មានថ្មី
អាទិត្យ, ៩ ឧសភា ២០២១

មកទស្សនាអង្គរ កុំភ្លេចគោរពក្រមប្រតិបត្តិអង្គរ និងអនុវត្ត តាមការណែនាំរបស់ក្រសួងសុខាភិបាល

បានផ្សាយនៅ ថ្ងៃទី18
ខែមីនា
ឆ្នាំ2021
ដោយ ៖ អាជ្ញាធរជាតិអប្សរា

ចាប់តាំងសតវត្សរ៍ទី៩ដល់សតវត្សរ៍ទី១៥ អង្គរ គឺជាអតីតរាជធានីខ្មែរដ៏ល្បីល្បាញ ដែលត្រូវគេប្រសិទ្ធនាមឈ្មោះថា អាណាចក្រខ្មែរ។ មកដល់បច្ចុប្បន្ននេះ អង្គរ មិនត្រឹមតែជាបូជនីយដ្ឋានសម្រាប់ពុទ្ធសាសនិក  និងប្រជាពលរដ្ឋខ្មែរទូទៅគោរពបូជា សំពះបន់ស្រន់បួងសួងប៉ុណ្ណោះទេ ថែមទាំងជាសម្បត្តិវប្បធម៌ដ៏ល្អឯករបស់មនុស្សជាតិក្នុងពិភពលោកទាំងមូលទៀតផង។ 

អាជ្ញាធរជាតិអប្សរា ដែលជាស្ថាប័នទទួលខុសត្រូវក្នុងការអភិរក្ស និងអភិវឌ្ឍតំបន់រមណីយដ្ឋានអង្គរ បានសហការជាមួយអ្នកស្រុកអង្គរ  ភ្ញៀវទេសចរ  មគ្គុទ្ទេសក៍ទេសចរណ៍ និងក្រុមការងារជួសជុលប្រាសាទជាដើម បានបង្កើតក្រមមួយឈ្មោះថា ក្រមប្រតិបត្តិអង្គរ ដើម្បីឱ្យភ្ញៀវទេសចរមកទស្សនារមណីយដ្ឋានអង្គរអនុវត្តតាម ក្នុងគោលដៅធ្វើយ៉ាងណា ធានាឱ្យបាននូវសុវត្ថិភាព ក៏ដូចជា បទពិសោធន៍ល្អៗ  ការគោរពលើកតម្លៃ និងរបៀបរៀបរយសម្រាប់តំបន់មណីយដ្ឋានអង្គរ។ ឯខ្លឹមសារសំខាន់ៗនៃក្រមប្រតិបត្តិនោះរួមមាន៖ ហាមស្លៀកខើចលើខើចក្រោម ហាមប៉ះក្បាច់ចម្លាក់ឬអង្គុយលើថ្មទ្រុឌទ្រោម ហាមស្រែកឡូឡា ហាមឡើងលើគំនរថ្ម ត្រូវគោរពស្លាកសញ្ញា ហាមជក់បារី និង ចោលសំរាមជាដើម។

ដោយឡែកស្ថិតនៅក្នុងដំណាក់កាល ដែលមេរោគកូវីដ១៩ កំពុងរីករាលដាលយ៉ាងខ្លាំងនេះ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ដែលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ ត្រូវគោរពក្រមប្រតិបត្តិអង្គរផង អនុវត្តន៍តាមណែនាំរបស់ក្រសួងសុខាភិបាលផង ដូចជាពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងសម្អាតដៃ និងមិនត្រូវជួបជុំមនុស្សច្រើន ឬចូលរួមក្នុងទីកន្លែងងងឹត ចង្អៀតជាដើម...។ល។

ដូចនេះ ការគោរពក្រមប្រតិបត្តិអង្គរផងនិងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលផង គឺជាការជួយខ្លួនឯងឱ្យមានសុវត្ថិភាព ក៏ដូចជារួមចំណែកក្នុងការអភិរក្ស និងលើកតម្លៃតំបន់រមណីយដ្ឋានអង្គរផង៕







អត្ថបទនិងរូបភាព៖ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ

137 Total views

ស្ថានភាពទឹកក្នុងរមណីយដ្ឋានអង្គរស្ថិតក្រោមការគ្រប់គ្រង

ថ្ងៃទី19
ខែ តុលា
ឆ្នាំ2020

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្ន...

អាជ្ញាធរជាតិអប្សរា កំពុងកាត់ក្រី និងដកហូតដើមឈើមានហានិភ័យខ្ពស់មកលើរចនាសម្ពន្ធខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ

ថ្ងៃទី12
ខែ មីនា
ឆ្នាំ2021

ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា រួមជាមួយផ្នែកពាក់ព័ន្ធ...

សប្បុរសជនរួមគ្នាស្តារពើកនៅក្នុងកសិន្ធុក្រុងអង្គរធំដើម្បី លើកតម្លៃនិងជាប្រយោជន៍ដល់កិច្ចការអភិរក្ស

ថ្ងៃទី13
ខែ មីនា
ឆ្នាំ2021

ក្នុងឱកាសប្រារព្ធពិធីប្រុងពលីជួសជុលខ្លោងទ្វារតាកាវកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមក ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដោយមើលឃើញពីស្ថានភាពក្រាស់ឃ្មឹកនៃពើកដុះក...

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ប្រសាសន៍ឯកឧត្តម ហង់ ពៅ ប្រធានអាជ្ញាធរជាតិអប្សរា

Angkor Code of Conduct

វីដេអូក្រមប្រតិបត្តិអង្គរ