ព័ត៌មានថ្មី
អាទិត្យ, ៩ ឧសភា ២០២១

កុំភ្លេចអនុវត្តន៍តាមវិធានការណ៍ ៣កុំ ៣ការពារប្រឆាំងជំងឺកូវីដ១៩ពេលចូលទស្សនាប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី26
ខែមេសា
ឆ្នាំ2021
ដោយ ៖ អាជ្ញាធរជាតិអប្សរា


ក្នុងកំលុងពេលដែលជំងឺកូវីដ១៩កំពុងរាតត្បាតយ៉ាងខ្លាំងក្នុងពិភពលោក ក៏ដូចជានៅកម្ពុជា អាជ្ញាធរជាតិអប្សរាក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការបង្ការធ្វើយ៉ាងណាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺឆ្លងនេះ។

ជានិច្ចកាលអាជ្ញាធរជាតិអប្សរាបានដាក់ចេញនូវវិធានការណ៍សម្រាប់មន្ត្រី ភ្នាក់ងារបំពេញកិច្ចការតាមប្រាង្គប្រាសាទទាំងអស់ត្រូវអនុវត្តន៍ជាប្រចាំនូវវិធានការ ៣កុំ ៣ការពារឱ្យបានជាប់ជាប្រចាំ។

ចំពោះប្រជាពលរដ្ឋនិងភ្ញៀវទេសចរមុនពេលចូលទស្សនាប្រាសាទគឺ តម្រូវឱ្យពាក់ម៉ាស់ លាងសម្អាតដៃជាមួយអាល់កុល និងស្គេនកម្មវិធីQR Codeចុះឈ្មោះដើម្បីទប់ស្កាត់មេរោគកូវីដ១៩។ ជាពិសេសមិនឱ្យមានភាពប្រមូលផ្តុំ ឬការឈរកៀកៗគ្នាឡើយ។ 

អាជ្ញាធរជាតិអប្សរាសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ពិតជាមានការយោគយល់និងចូលរួមអនុវត្តន៍ឱ្យបានល្អប្រសើរទាំងអស់គ្នា៕







អត្ថបទនិងរូបភាព៖ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ

116 Total views

ស្ថានភាពទឹកក្នុងរមណីយដ្ឋានអង្គរស្ថិតក្រោមការគ្រប់គ្រង

ថ្ងៃទី19
ខែ តុលា
ឆ្នាំ2020

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្ន...

អាជ្ញាធរជាតិអប្សរា កំពុងកាត់ក្រី និងដកហូតដើមឈើមានហានិភ័យខ្ពស់មកលើរចនាសម្ពន្ធខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ

ថ្ងៃទី12
ខែ មីនា
ឆ្នាំ2021

ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា រួមជាមួយផ្នែកពាក់ព័ន្ធ...

សប្បុរសជនរួមគ្នាស្តារពើកនៅក្នុងកសិន្ធុក្រុងអង្គរធំដើម្បី លើកតម្លៃនិងជាប្រយោជន៍ដល់កិច្ចការអភិរក្ស

ថ្ងៃទី13
ខែ មីនា
ឆ្នាំ2021

ក្នុងឱកាសប្រារព្ធពិធីប្រុងពលីជួសជុលខ្លោងទ្វារតាកាវកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមក ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដោយមើលឃើញពីស្ថានភាពក្រាស់ឃ្មឹកនៃពើកដុះក...

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ប្រសាសន៍ឯកឧត្តម ហង់ ពៅ ប្រធានអាជ្ញាធរជាតិអប្សរា

Angkor Code of Conduct

វីដេអូក្រមប្រតិបត្តិអង្គរ