APSARA National Authority – Kingdom of Cambodia

Job opportunities

កិច្ចប្រជុំបច្ចេកទេសលើកទី៤០របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក-40th Technical Session of the ICC-Angkor/Sambor Prei Kuk -​ 19 June 2025

កិច្ចប្រជុំបច្ចេករបស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់កិច្ចការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ និងសំបូរព្រៃគុក លើកទី៤០ ធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៩-២០ ខែមិថុនា ឆ្នាំ២០២៥។

កូនឈើចម្រុះចំនួន៥,៨២០ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយពីថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥- 5,820 saplings distributed by the APSARA National Authority-​ 14 June 2025

– ផ្តល់កូនធ្នង់ចំនួន៣០០ដើម ជូនតំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤នៃកងទ័ពជើងគោក ដើម្បីយកទៅដាំនៅតាមបណ្តាបរិវេណទីបញ្ជាការកងឯកភាពចំណុះយោធភូមិភាគទី៤។

ក្រុមការងារអាជ្ញាធរជាតិអប្សរា កំពុងជួសជុលនាងច្រាលប្រាសាទបន្ទាយសំរ៉ែឡើងវិញ- APSARA National Authority restoring the Neang Chral (roof decoration) at Banteay Samre Temple-​ 13 June 2025

ក្រុមការងារនៃនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំជួសជុល កំពូលព្រំដំបូល ឬនាងច្រាល នៅប្រាសាទបន្ទាយសំរ៉ែ ដើម្បីលើកតម្លៃប្រាសាទនេះ ឱ្យមានសោភ័ណភាពឡើងវិញ។

តំណាងសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាជប៉ុន ប្រគល់សមុច្ច័យចំនួន២២ ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ- Representatives of the Japanese Tour Guide Association hand over 22 artifacts to the Preah Norodom Sihanouk-Angkor Museum-​ 13 June 2025

នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ តំណាងសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាជប៉ុន បាននាំយកសមុច្ច័យចំនួន២២ មានដូចជា កុលាលភាជន៍ចំនួន២១ និងធ្វើអំពីលោហៈចំនួន១

អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាស្តីពី របៀបស្រាវជ្រាវទិន្នន័យសិប្បកម្មប្រពៃណីនៅតំបន់អង្គរ- APSARA National Authority Organizes Workshop on How to Research Traditional Handicrafts in Angkor-​ 12 June 2025

នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ អាជ្ញាធរជាតិអប្សរាតាមរយៈនាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ បានរៀបចំសិក្ខាសាលាស្តីពី «របៀបស្រាវជ្រាវទិន្នន័យ​សិប្បកម្មប្រពៃណីនៅតំបន់អង្គរ» ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់មន្រ្តីដល់មន្រ្តី និងបុគ្គលិក ក្នុងចំណុះនាយកដ្ឋាន។

អ្នកជំនាញការអាដហុកអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ចុះពិនិត្យការដ្ឋានជួសជុលប្រាសាទមុនកិច្ចប្រជុំផ្លូវការ- ICC-Angkor/Sambor Prei Kuk’s ad hoc experts inspecting the temple restoration sites before the official sessions-​ 12 June 2025

ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ​ និងសំបូរព្រៃគុក ហៅកាត់ថាអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ដើម្បីត្រួតពិនិត្យតាមការដ្ឋានជួសជុលប្រាសាទក្នុងតំបន់ រមណីយដ្ឋានអង្គរ។

ការជួសជុលស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលានឹងបញ្ចប់នៅដំណាច់ខែកក្កដាខាងមុខនេះ- The restoration of the eastern causeway at Beng Mealea Temple will be completed by the end of July-​ 09 June 2025

រហូតមកដល់ពេលនេះដំណើរការជួសជុសស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលាបានសម្រេចលទ្ធផលប្រមាណ៩០ភាគរយហើយ។