
សកម្មភាពកាត់ក្រី និងដកហូតដើមឈើមានហានិភ័យខ្ពស់ និងបាំងទេសភាពនៅបរិវេណប្រាសាទក្រវ៉ាន់ -03 October 2021
ក្រុមការងារនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន រួមជាមួយផ្នែកពាក់ព័ន្ធបានចុះពិនិត្យ និងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើចំនួន១៦ដើម
The Authority for the protection of the site and the Management of the Region of Angkor – Kingdom of Cambodia
Latest news regarding APSARA work about Angkor Archeological Park in Siem Reap and in the country. You will find here all the info regarding our Department related to infrastructures, tourism and many other subjects.
ក្រុមការងារនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន រួមជាមួយផ្នែកពាក់ព័ន្ធបានចុះពិនិត្យ និងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើចំនួន១៦ដើម
ក្រុមភ្នាក់ងារទេសចរណ៍ដែលប្រចាំការនៅប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ
ប្រាសាទតាព្រហ្ម ជាប្រាសាទមួយដែលទាក់ទាញភ្ញៀវទេសចរ ដ្បិតថាប្រាសាទនេះមានលម្អដោយដើមឈើធំៗជាច្រើន ហើយដើមឈើទាំងនោះបានដុះចាក់ឫសទៅលើថ្មប្រាសាទ ដែលជាទិដ្ឋភាពដ៏អស្ចារ្យ។
ខ្ញុំនៅបង្ហាញស្នាមញញឹមជាប់ជានិច្ច និងរង់ចាំអ្នកមកទស្សនាខ្ញុំគ្រប់ពេលវេលា។ ក្រោមការមើលថែទាំអភិរក្សយ៉ាងល្អប្រពៃពីអាជ្ញាធរជាតិអប្សរា ធ្វើឲ្យខ្ញុំនៅតែរឹងមាំ ស្រស់ស្អាត ស័ក្ដិសមនូវគុណតម្លៃនៃប្រាង្គប្រាសាទដ៏អច្ឆរិយជាសាកលសម្រាប់មនុស្សជាតិ។
រូបចម្លាក់ព្រះសិរមេទេវតាត្រូវបានក្រុមការងារជួសជុលខ្លោងទ្វារតាកាវប្រទះឃើញកប់ក្នុងដីនៅក្បែរខឿនជ្រុងឦសាននៃខ្លោងទ្វាតាកាវ កាលពីថ្មីៗនេះ។ រូបព្រះសិរមេទេវតាព្រះភ័ក្រ្ត៤ ដែលបានរកឃើញមានព្រះភ័ក្រ្ត២ត្រឹមពាក់កណ្តាលច្រមុះចុះក្រោម។
ប្រាសាទតានៃ មានរចនាប័ទ្មដ៏ល្អឯក អមដោយទេសភាពវប្បធម៌ដ៏ស្រស់បំព្រង ដុះជុំជិត និងព័ន្ធព័ទ្ធដោយដើមរុក្ខាពណ៌ខៀវស្រងាត់មើលទៅត្រជាក់ភ្នែកនារដូវវស្សា។ ប្រាសាទនេះ មានទីតាំងនៅក្នុងព្រៃ ខាងជើងប្រាសាទតាព្រហ្ម និងខាងកើតប្រាសាទតាកែវឆ្ពោះទៅខាងជើងប្រហែល ៨០០ម៉ែត្រ។ ប្រាសាទតានៃកសាងឡើងក្នុងសតវត្សទី១២ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។
អតីតរាជធានីអង្គរធំ មានទំហំ៩គីឡូម៉ែត្រក្រឡាដែលស្ថាបនាឡើងជាបន្តបន្ទាប់ក្នុងរាជ្យនៃព្រះមហាក្សត្រជាច្រើនតំណ និងបន្តរហូតដល់ព្រះបាទជ័យវរ្ម័នទី៧។
នៅពេលគេនិយាយពីប្រាសាទបន្ទាយស្រី នោះគេនឹងនឹកឃើញនូវក្បូរក្បាច់ចម្លាក់ដ៏អស្ចារ្យ ដែលផុសពីផ្ទាំងថ្មភក់ពណ៌ផ្កាឈូកកម្រមាន ដែលទស្សនីយភាពនេះបានដិតជាប់ក្នុងក្រអៅបេះដូងភ្ញៀវទេសចរគ្រប់ៗរូប។ ដ្បិតថា មានចម្ងាយឆ្ងាយពីទីរួមខេត្តប្រមាណ៣០គីឡូម៉ែត្រក៏ពិតមែន តែភ្ញៀវទេសចរដែលបានមកកម្សាន្តខេត្តសៀមរាប កម្រចោលការទស្សនានៅប្រាសាទបន្ទាយស្រីនេះណាស់។
កូនឈើចម្រុះសរុប ចំនួន៤,០៦០ ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរា ចែកចាយដល់ព្រះសង្ឃ រួមនិងសាធារណជន គិតចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ២០២១។ ដើមឈើទាំងនោះ ត្រូវបានយកទៅដាំនៅតាមទីវត្តអារាម សាលារៀន ដីចម្ការ។ល។