អាជ្ញាធរជាតិអប្សរាគ្រោងបិទផ្ទៃមុខអប្សរាដែលរបេះឡើងវិញពេលអាកាសធាតុអំណោយផល-APSARA National Authority plans to reattach the damaged apsara carving’s face-11 October 2022

អាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានជំនាញគ្រោងបិទផ្ទៃមុខអប្សរាដែលរបេះចេញពីរូបរាងឡើងវិញ នៅពេលអាកាសធាតុអំណោយផល ជារួមនៅពេលដែលទីតាំងថ្មដែលរបេះនោះស្ងួតល្អវិញ។

Read more

អាជ្ញាធរជាតិអប្សរាកំពុងជួសជុលប្រាសាទខ្នារផ្ទោលស្ថិតនៅក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប-APSARA National Authority is restoring the Khnar Phtol temple in Srae Nouy commune, Varin district, Siem Reap province.-10 October 2022

ប្រាសាទខ្នារផ្ទោល ជាប្រាសាទសង់អំពីឥដ្ឋ និងថ្មបាយក្រៀមដែលមានចំនួន២ប៉ម ដោយប៉មនីមួយៗមានទំហំទទឹង៤ម៉ែត្រ បណ្តោយ៦ម៉ែត្រ និងកម្ពស់៦ម៉ែត្រ ឈរទន្ទឹមគ្នា ជើង ត្បូងនៅលើរចនាសម្ពន្ធបុរាណមានកសិន្ធុទឹកពទ្ធ័ជុំវិញ។

Read more

ខ្លោងទ្វារតាកាវ នឹងក្លាយទៅជាគោលដៅទេសចរណ៍ថ្មីមួយទៀត បន្ទាប់ពីការជួសជុលរួចរាល់-Takav Gate will become a new tourist destination after the restoration.-០7 October 2022

ខ្លោងទ្វារតាកាវ ស្ថិតនៅទិសខាងលិចនៃក្រុងអង្គរធំ ដែលធ្លាប់តែមានភាពទ្រុឌទ្រោមដោយសារអាយុកាល អាកាសធាតុ សង្គ្រាម កង្វះការថែទាំ ដំរីទាំង៤ជ្រុងបានរងនូវការខូចខាតជាខ្លាំង ដោយសារដើមឈើ និងឬសឈើដុះចាក់ចូលរចនាសម្ពន្ធ

Read more

ប្រទះឃើញបំណែកចម្លាក់ក្បាលនាគក្នុងរចនាបថបាយ័ន កប់ក្នុងដីចំនួន១-A piece of Bayon style naga head sculpture found underneath the ground-០5 October 2022

ថ្មីៗនេះ មានការប្រទះឃើញដោយចៃដន្យនូវក្បាលនាគចំនួន១ធ្វើពីថ្មភក់ស្ថិតក្នុងរចនាបថបាយ័ន នៅពេលដើមស្រឡៅធំមួយដើមបានដួលរលំ បណ្តាលឱ្យបំណែកក្បាលនាគដែលកប់ក្នុងដីជាយូរឆ្នាំហើយ ត្រូវបានផុសឡើងតាមឬសឈើ នៅក្នុងបរិវេណវត្តទេពប្រណម្យ អតីតរាជធានីអង្គរធំ។

Read more

អាជ្ញាធរជាតិអប្សរា ធ្វើកំណាយខឿនតម្កល់លិង្គនៅលើភ្នំបូក ដើម្បីឈានទៅរកការជួសជុលសំណង់បុរាណនោះឡើងវិញ-APSARA National Authority excavates the platform of Shiva linga on Phnom Bok to restore the ancient structure-22 September 2022

ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងកំណាយស្រាវជ្រាវ ខឿនតម្កល់លិង្គទំហំធំនៅលើភ្នំបូក និងមានតែមួយគត់នៅតំបន់អង្គរ ដែលរងការខូចខាត

Read more

គម្រោងជួសជុលច្រាំងកសិន្ធុខាងជើង មុខប្រាសាទអង្គរវត្ត ប្រវែងចំនួន២០ម៉ែត្រ បន្ថែមទៀត គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២២ខាងមុខ-Angkor Wat’s embankment restoration project in the north of the causeway to complete by the end of 2022 -01 August 2022

គម្រោងជួសជុលច្រាំងកសិន្ធុខាងជើង មុខប្រាសាទអង្គរវត្ត ដំណាក់កាលទី៧ ប្រវែងចំនួន២០ម៉ែត្រជាបន្តទៀត លើការងារជួសជុលពង្រឹងគ្រឹះ និងរៀបកាំជណ្តើរពីថ្មបាយក្រៀម ព្រមទាំងត្រៀមរៀបកាំជណ្តើរធ្វើពីថ្មភក់បុរាណតាមលំដើមឡើងវិញផងនោះ សម្រេចបានប្រមាណ៤០ភាគរយហើយ។

Read more

អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការG.A.C.Pប្រទេសអាល្លឺម៉ង់ ធ្វើការជួសជុលក្បាច់ចម្លាក់កំបោរបាយអរ និងថ្មភក់តាមជញ្ជាំងតួប៉មឥដ្ឋទី៨ របស់ប្រាសាទបាគងដែលកំពុងទទួលរងការខូចខាត-APSARA National Authority cooperates with Germany’s G.A.C.P to restore the carvings on the walls of the 8th brick tower at Bakong temple-26 July 2022

ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការ(G.A.C.P) កំពុងដំណើរការជួសជុលក្បាច់ចម្លាក់នានានៅតួប៉មឥដ្ឋទី៨របស់ប្រាសាទបាគង ដែលកំពុងទទួលរងនូវការខូចខាត ប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ដោយថ្មភក់និងកំបោរបាយអរមានការពុកផុយ របេះធ្លាក់បន្តិចម្ដងៗ ។

Read more

អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលខ្លោងទ្វារខាងលិចប្រាសាទចៅស្រីវិបុល-APSARA National Authority to complete the restoration work of the Chao Srey Vibol temple’s West Gate-15 July 2022

ការងារជួសជុលខ្លោងទ្វារខាងលិចប្រាសាទចៅស្រីវិបុល មានសភាពទ្រុឌទ្រោមខ្លាំង ដោយការបាក់ស្រុតនិងបានដួលរលំអស់មួយផ្នែកធំ ដែលបានចាប់ផ្តើមពីឆ្នាំ២០២០ បានបញ្ចប់រួចរាល់ហើយនាដើមឆ្នាំ២០២២នេះ។

Read more

គម្រោងជួសជុលច្រាំងកសិន្ធុអង្គរវត្តខាងលិច ប៉ែកខាងត្បូងនៃស្ពានហាលជំហានទី២គ្រោងបញ្ចប់ឆាប់ៗនេះ-The second phase of Angkor Wat’s southwest embankment restoration project to complete soon-13 July 2022

អាជ្ញាធរជាតិអប្សរាតាមរយៈនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ កំពុងបង្ហើយការងារនៅការដ្ឋានជួសជុលច្រាំងកសិន្ធុអង្គរវត្តខាងលិច ប៉ែកខាងត្បូងនៃស្ពានហាលជំហានទី២ ដែលនឹងបញ្ចប់នាពេលឆាប់ៗនេះ។

Read more

កំពង់ទឹករបស់ស្ពានហាលនៃស្រះស្រង់បានបញ្ចប់ការជួសជុល-The restoration project of Sras Srang’s terrace completed-12 July 2022

គម្រោងជួសជុលកំពង់ទឹករបស់ស្ពានហាលស្រះស្រង់ផ្នែកខាងត្បូង ទទួលបន្ទុកដោយនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា ដែលបានចាប់ផ្តើមតាំងពីខែមករា ដើមឆ្នាំ២០២២ ប្រើរយៈពេល៧ខែ បានបញ្ចប់រួចរាល់ជាស្ថាពរនៅខែកក្កដា ឆ្នាំ២០២២នេះ។

Read more