Sunday, May 26, 2024
Latest:

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ នាំយកទេយ្យទានប្រគេន ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ ព្រះឧត្តមទីប្រឹក្សាគណៈសង្ឃនាយក សមាជិកថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប-H.E. Dr. Phoeurng Sackona, Minister of Culture and Fine Arts, to bring the offerings to Venerable Pin Sem, Supreme Councilor, Member of the National Assembly of Buddism in the Kingdom of Cambodia, and Chief Monk of Wat Reachbo, Siem Reap-21 September 2022

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email
នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អមដំណើរដោយឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងអគ្គនាយករង បានអញ្ចើញក្រាបថ្វាយបង្គុំ និងប្រគេនទេយ្យទានមួយចំនួន ថ្វាយព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ ព្រះឧត្តមទីប្រឹក្សាគណៈសង្ឃនាយក សមាជិកថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប ក្នុងឱកាសពិធីកាន់បិណ្ឌវេនទី១១ ដែលជាបុណ្យដ៏ធំមួយនៃប្រពៃណីទំនៀមទំលាប់របស់ប្រជាពលរដ្ឋខ្មែរ។
សូមជម្រាបថា បុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យមួយដ៏ធំនៃប្រពៃណីទំនៀមទំលាប់របស់ប្រជាពលរដ្ឋខ្មែរ ដែលកាន់សាសនាព្រះពុទ្ធ គោរពប្រតិបត្តិតាំងពីដូនតា តរៀងមក ។ ម៉្យាងទៀតពិធីកាន់វេនបិណ្ឌនេះ ពុទ្ធសាសនិកខ្មែរយើងបានប្រារព្ធបដិបត្តិធ្វើឡើងចាប់ពីថ្ងៃ១រោជ ខែភទ្របទ ដល់ថ្ងៃ ១៤រោច ខែ ភទ្របទ រហូតដល់ ថ្ងៃបុណ្យភ្ជំធំ ត្រូវថ្ងៃ ១៥រោច ខែភទ្របទ ដែលបងប្អូនជាមន្ត្រីរាជការអ្នកមុខអ្នកការ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋជិតឆ្ងាយបានមកជួបជុំគ្នានាំយកនូវចង្ហាន់ ចំណីអាហារ ទៀនធូប បច្ច័យទៅប្រគេនដល់ព្រះសង្ឃគង់នៅចាំព្រះវស្សា តាមទីវត្តអារាមនានា ក្នុងព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាពៈលោក ហាប់ គឹមអាន
H.E. Dr. Phoeurng Sackona, Minister of Culture and Fine Arts, to bring the offerings to Venerable Pin Sem, Supreme Councilor, Member of the National Assembly of Buddism in the Kingdom of Cambodia, and Chief Monk of Wat Reachbo, Siem Reap
On 21 September 2022, H.E. Dr. Phoeurng Sackona, Minister of Culture and Fine Arts and President of the Board of APSARA National Authority, accompanied by H.E. Hang Peou, Director General and Deputy Director Generals of APSARA National Authority, bring the offerings to Venerable Pin Sem, Supreme Councilor, Member of the National Assembly of Buddism in the Kingdom of Cambodia, and Chief Monk of Wat Reachbo, Siem Reap on the occasion of Kan Ben 11, which is a big festival of the Cambodian tradition.
It should be noted that Pchum Ben is a big festival of the traditions and customs of the Cambodian people who practice Buddhism since ancient times. On the other hand, this Khmer Kan Ben ceremony is celebrated for 15 days. People bring food, candles, and incense to the monks in the pagodas.
Article: Department of Research, Training, and Communication
Photos: Mr. Hab Kim An

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn