អ្នកជំនាញគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ សរសើរអាជ្ញាធរជាតិអប្សរា ថាបំពេញការងារអភិរក្ស និងថែរក្សារមណីយដ្ឋាន និងប្រាសាទបុរាណបានល្អ បើទោះបីជាស្ថិតក្នុងពេលគំរាមកំហែងដោយជំងឺកូវីដ-១៩-ICC-Angkor’s experts praise APSARA National Authority for the efforts in conservation work at the Angkor site during the Covid-19 pandemic-25 Mar 2022
Share Post:
ក្រុមអ្នកជំនាញការចំពោះកិច្ចនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ បានបង្ហាញការកោតសរសើរយ៉ាងខ្លាំងទៅក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ដែលបានខិតខំប្រឹងប្រែងបំពេញការងារការពារ និងថែរក្សាប្រាសាទបុរាណរមណីយដ្ឋានអង្គរបានយ៉ាងល្អ បើទោះបីជាស្ថិតនៅក្នុងស្ថានភាពលំបាកខ្លាំង ដោយសារវិបត្តិជំងឺកូវីដ-១៩កំពុងគំរាមកំហែងក៏ដោយ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី២៨ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ អ្នកជំនាញចំពោះកិច្ចបានបញ្ជាក់ថា បានឃើញក្រុមការងារអាជ្ញាធរជាតិអប្សរាបានបំពេញការងារជាច្រើន បានធ្វើឱ្យក្រុមអ្នកជំនាញភ្ញាក់ផ្អើលនូវអ្វីដែលពួកគេសម្រេចបានក្នុងពេលនេះ។ ក្រុមអ្នកជំនាញមានការភ្ញាក់ផ្អើលនៅពេលដែលបានឃើញ ការផ្លាស់ប្ដូរមុខមាត់ថ្មីទាំងស្រុងរបស់រមណីយដ្ឋានអង្គរដែលមានការរីកចម្រើនយ៉ាងខ្លាំងនោះ មានភាពស្អាតប្លែក ដូចជា មានផ្លូវថ្មីៗជាច្រើនដែលហាក់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីរង់ចាំស្វាគមន៍ការត្រឡប់មកវិញនៃភ្ញៀវទេសចរ៕
អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ លោក ហាប់ គឹមអាន និងលោក ហ៊ុន រិទ្ធី
The ICC-Angkor’s experts express their sincere appreciation to the working team of APSARA National Authority for their hard work in protecting and preserving the ancient temples at the Angkor site despite the difficult situation of the Covid-19 pandemic.
Speaking at the 28th Plenary Meeting of ICC-Angkor on 25 March 2022, the experts of ICC-Angkor said that they have seen many achievements in conservation work from the working group of APSARA National Authority. In the meantime, they are surprised to see the beautification of the Angkor site as well as the streets of Siem Reap that are ready to welcome the coming back of the tourists.
Article: Department of Communication
Photos: Mr. Hab Kim An and Mr. Hun Rithy
Share:
Our Latest News
អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យHARDING ដាំកូនឈើក្នុងបរិវេណរមណីយដ្ឋានអង្គរ -APSARA National Authority Collaborates with HARDING University for Tree Planting Initiative in Angkor- 18 November 2024
ឆ្លៀតឱកាសក្នុងដំណើរទស្សនកិច្ចមកកាន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងសិក្សាស្វែងយល់អំពីវប្បធម៌របស់ប្រទេសក្នុងតំបន់អាសុីអគ្នេយ៍