សហប្រធានគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ បារាំង និងជប៉ុន ប្រកាសជួយជ្រោមជ្រែងការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរយៈពេល១០ឆ្នាំទៀត-Co-chairs of the ICC-Angkor, France and Japan announce the support for conservation and sustainable development for another 10 years -25 Mar 2022

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

សហប្រធានបារាំង និងជប៉ុន បានប្រកាសពីការសម្រេចចិត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងពិធីបើកកិច្ចប្រជុំពេញអង្គលើកទី២៨ នៃកិច្ចប្រជុំរបស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ដោយមានវត្តមានរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា។

ការប្រកាសនៃសេចក្តីសម្រេចចិត្តនេះ ទទួលបានការសាទរយ៉ាងខ្លាំងក្លាពីគ្រប់ភាគីពាក់ព័ន្ធនៃកិច្ចប្រជុំ។ សូមបញ្ជាក់ថា គណៈកម្មាធិការអាយស៊ីស៊ី-អង្គរត្រូវបានបង្កើតឡើងនៅខែធ្នូ ឆ្នាំ១៩៩៣ ហើយនឹងត្រូវបញ្ចប់អាណត្តិទី៣របស់ខ្លួននៅចុងឆ្នាំ២០២៣។ តាមរយៈនៃការប្រកាសនៃសេចក្តីសម្រេចចិត្តនេះ គណៈកម្មាធិការអាយស៊ីស៊ី-អង្គរនឹងបន្តអាណត្តិលើកទី៤រហូតដល់ឆ្នាំ២០៣៣។

ក្នុងរយៈពេល៣០ឆ្នាំមកនេះ គណៈកម្មាធិការអាយស៊ីស៊ី-អង្គរបានទទួលជោគជ័យជាប្រវត្តិសាស្ត្រនូវការធានាបានការជួសជុលប្រាង្គប្រាសាទធ្វើយ៉ាងណាធានាបាននូវភាពរឹងមាំរបស់ប្រាង្គប្រាសាទ ការងារអភិវឌ្ឍន៍ប្រកបដោយចីរភាព ការគ្រប់គ្រងជួសជុល អភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ចំពោះរយៈពេល១០ឆ្នាំខាងមុខទៀត គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នឹងផ្តោតទៅលើការងារបេតិកភណ្ឌ និងសហគមន៍ ដើម្បីផ្សារភ្ជាប់នូវទំនាក់ទំនងរវាងបេតិកភណ្ឌ និសហគមន៍ដែលធ្វើឱ្យកិច្ចការអភិរក្ស និងអភិវឌ្ឍតំបន់រមណីយដ្ឋានអង្គរកាន់តែល្អប្រសើរ៕

អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ លោក ហាប់ គឹមអាន/លោក ហ៊ុ រិទ្ធី

Co-chairs of the ICC-Angkor, France and Japan announce the support for conservation and sustainable development for another 10 years

The Co-chairs of the ICC-Angkor, France and Japan announce the decision of the two governments at the opening of the 28th Plenary Session of the ICC-Angkor on the morning of 25 March 2022, presided by H.E. Dr. PHOEURNG Sackona, Minister of Culture and Fine Arts, President of the Board of APSARA National Authority.

The announcement of this decision is warmly welcomed by all parties involved in the session. The ICC-Angkor was established in December 1993 and will end its third term at the end of 2023. Following the announcement of the decision, the ICC-Angkor will extend its fourth term until 2033.

For the past 30 years, the ICC-Angkor has made historic achievements in ensuring restoration, management, and conservation for sustainable development in the Angkor site. For the next 10 years, the ICC-Angkor will focus on heritage and community work to link the relationship between community and heritage and improve the conservation and development of the Angkor site.

Article: Chhay Panny
Photos: Hum Rithy, Hab Kim An

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn