Sunday, December 8, 2024
Latest:

អាយស៊ីស៊ី អង្គរ នឹងបើកកិច្ចប្រជុំបច្ចេកទេសលើក៣៥ និងកិច្ចប្រជុំពេញអង្គលើកទី២៨ នៅថ្ងៃស្អែកនេះ-ICC Angkor to hold its 35th Technical Session and 28th Plenary Session tomorrow-23 Mar 2022

Share Post:

គណ:កម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា (អាយស៊ីស៊ី-អង្គរ) នឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៥ និងកិច្ចប្រជុំពេញអង្គលើកទី២៨របស់ខ្លួននៅថ្ងៃទី២៤ដល់២៥ ខែមីនា ឆ្នាំ២០២២ នាសណ្ឋាគារសូហ្វីតែល អង្គរភូគីត្រា ខេត្តសៀមរាប។

កិច្ចប្រជុំអាយស៊ីស៊ី-អង្គរ នឹងប្រារព្ធឡើងក្រោមអធិបតីភាព លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា រួមនឹងសហប្រធានគណ:កម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ ឯកឧត្ដម ឯកអគ្គរដ្ឋរាជទូត ឯកអគ្គរដ្ឋទូត ជប៉ុននិងបារាំងប្រចាំកម្ពុជា៕

អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ លោក ហាប់ គឹមអាន

ICC Angkor to hold its 35th Technical Session and 28th Plenary Session tomorrow

The International Committee for the Coordination of the Protection and Development of the Angkor Historic Site (ICC-Angkor) will hold its 35th Technical Session and 28th Plenary Session on 24-25 March 2022 at Sofitel Angkor Phokeetra Hotel, Siem Reap Province.

The ICC-Angkor Session will be presided by H.E. Dr. PHOEURNG Sackona, Minister of Culture and Fine Arts, President of the Board of APSARA National Authority, and co-chaired by the ambassadors of Japan and France to Cambodia.

Article: Department Of Communication
Photo: Mr. Hab Kim An

Share:

Facebook
Twitter
Pinterest
LinkedIn