ប្រាសាទបន្ទាយស្រីនិងចម្លាក់ដ៏អស្ចារ្យ-11 May 2021

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email
នៅពេលគេនិយាយពីប្រាសាទបន្ទាយស្រី នោះគេនឹងនឹកឃើញនូវក្បូរក្បាច់ចម្លាក់ដ៏អស្ចារ្យ ដែលផុសពីផ្ទាំងថ្មភក់ពណ៌ផ្កាឈូកកម្រមាន ដែលទស្សនីយភាពនេះបានដិតជាប់ក្នុងក្រអៅបេះដូងភ្ញៀវទេសចរគ្រប់ៗរូប។ ដ្បិតថា មានចម្ងាយឆ្ងាយពីទីរួមខេត្តប្រមាណ៣០គីឡូម៉ែត្រក៏ពិតមែន តែភ្ញៀវទេសចរដែលបានមកកម្សាន្តខេត្តសៀមរាប កម្រចោលការទស្សនានៅប្រាសាទបន្ទាយស្រីនេះណាស់។
ប្រាសាទបន្ទាយស្រីកសាងឡើងនៅឆ្នាំ ៩៦៧ នៃគ.ស ក្នុងរាជ្យព្រះបាទរាជេន្រ្ទវរ្ម័នទី២ គឺមុនប្រាសាទអង្គរវត្ត និងប្រាសាទអង្គរធំ (បាយ័ន្ត) ទៅទៀត។ ប្រាសាទនេះកសាងឡើងដោយព្រហ្មណ៍ម្នាក់ឈ្មោះ យជ្ញវរាហ ដែលជាព្រះគ្រូរបស់ព្រះបាទជ័យវរ្ម័នទី៥ ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា។ ឈ្មោះដើមនៃប្រាសាទនេះ គឺឥសូរបុរ ដែលមានន័យថា បុរីនៃឥសូរ លុះក្រោយមកក៏ហៅថាបន្ទាយស្រីវិញ៕
រូបភាព៖ ហ៊ុំ រិទ្ធី

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn