ព័ត៌មានថ្មី
ច័ន្ទ, ២០ September ២០២១

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី09
ខែមេសា
ឆ្នាំ2021
ដោយ ៖ អាជ្ញាធរជាតិអប្សរា

អាជ្ញាធរដើម្បីការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ (អាជ្ញាធរជាតិអប្សរា ឬ អ.ជ.អ) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៥ ដើម្បីជាការឆ្លើយតបជាពិសេសទៅនឹងលក្ខខណ្ឌមួយ ក្នុងចំណោមលក្ខខណ្ឌនានា នៃការចុះបញ្ជីរមណីយដ្ឋានអង្គរក្នុងបេតិកភណ្ឌពិភពលោក ដែលបានធ្វើឡើងក្នុងខែធ្នូ ឆ្នាំ១៩៩២ នៅទីកុ្រង សាន់តាហ្វេ (មិចសិចកូថ្មី) នៃសហរដ្ឋអាមេរិក។

លើសពីនេះ នៅក្នុងសម័យប្រជុំលើកទី១៩ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នាខែធ្នូ ឆ្នាំ១៩៩៥ នៅទីក្រុងប៊ែរឡាំងសេចក្តីប្រកាសស្តីពីការបង្កើតអាជ្ញាធរជាតិអប្សរា ដោយរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានទទួលការសាទរ ការពេញចិត្តយ៉ាងខ្លាំងពីសំណាក់សហគមន៍អន្តរជាតិ។

បេសកកម្មចម្បងៗរបស់អាជ្ញាធរជាតិអប្សរា រួមមាន៖
-ធានាកិច្ចការពារ ការអភិរក្ស និងការលើកតម្លៃសម្បត្តិវប្បធម៌ធម្មជាតិនៅក្នុងតំបន់សៀមរាប-អង្គរ
-បង្កើត និងដឹកនាំការអភិវឌ្ឍទេសចរណ៍វប្បធម៌នៃតំបន់សៀមរាប-អង្គរ
-ដឹកនាំសកម្មភាពនៃការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីចូលរួមក្នុងការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា
-បង្កើតភាពជាដៃគូជាមួយអាជ្ញាធរខេត្ត និងអាជ្ញាធរដែនដី
-សហការជាមួយអង្គការ និងស្ថាប័នជាតិ និងអន្តរជាតិនានាដែលមានគោលដៅដូចគ្នានឹងការងាររបស់អាជ្ញាធរជាតិអប្សរា ហើយដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់សៀមរាប-អង្គរ។
ចាប់តាំងពីឆ្នាំ១៩៩៩មក អាជ្ញាធរជាតិអប្សរាបានក្លាយជាគ្រឹះស្ថានរដ្ឋបាលសាធារណៈប្រកបដោយបុគ្គលភាពគតិយុត្តិ ដែលមានស្វ័យភាពរដ្ឋបាល និងហិរញ្ញវត្ថុ។ រាជរដ្ឋាភិបាល កម្ពុជា យកចិត្តទុកដាក់ជាពិសេសទៅនឹងការងាររបស់អាជ្ញាធរជាតិអប្សរា និងភាពជោគជ័យប្រតិបត្តិការការពារ និងការលើកតម្លៃរមណីយដ្ឋានអង្គរ ហើយដែលជាហេតុនាំឱ្យ រមណីយដ្ឋានអង្គរត្រូវបានដកចេញពីបញ្ជីបេតិកភណ្ឌដែលប្រឈមនឹងគ្រោះថ្នាក់នៅក្នុងឆ្នាំ២០០៤។ ក៏ប៉ុន្តែការលើកតម្លៃរមណីយដ្ឋានអង្គរមិនអាចសម្រេចបាន គ្រប់ជ្រុងជ្រោយ បានទេ ប្រសិនបើសកម្មភាពនៃការអភិរក្សមិនមានគម្រោងអភិវឌ្ឍច្បាស់លាស់ភ្ជាប់មកជាមួយ ដើម្បីលើកតម្លៃបេតិកភណ្ឌអរូបីដែលពិតជាមានទំនាក់ទំនងជាមួយ អត្តសញ្ញាណ នៃតំបន់អង្គរ និងសមាសធាតុសំខាន់ៗដទៃទៀតដែលមានគុណប្រយោជន៍ដល់ការរីកចំរើនរបស់ប្រជាជន។ ទោះបីជាប្រជាជនមានការលំបាកក្នុងការគិតគូរដើម្បីឱ្យ មានជីវភាព ប្រសើរ និងមានការដាក់កំហិតឱ្យអនុវត្តបទដ្ឋានបេតិកភណ្ឌក៏ដោយ ក៏ប្រជាពលរដ្ឋនៅក្នុងតំបន់ការពារនៅតែបន្តរស់នៅជាមួយប្រពៃណីរបស់គេ សម្រាប់ជាមធ្យោបាយចាំបាច់ក្នុង ការចិញ្ចឹមជីវិត។ នៅក្នុងតំបន់អង្គរ ប្រជាជនបានភ្ជាប់ខ្លួនទៅនឹងដីស្រែចំការ ហើយពួកគេរស់នៅទីនៅតាំងពីមុនការចុះឈ្មោះរមណីយដ្ឋានអង្គរនៅលើបញ្ជីបេតិកភណ្ឌពិភពលោក ម្លេះ។ ដើម្បីជាប្រយោជន៍ដល់ប្រជាជនទាំងនោះ ការអភិវឌ្ឍសហគមន៍គឺជាការចាំបាច់មិនអាចខ្វះបានស្របតាមអនុសញ្ញាឆ្នាំ១៩៧២ ។ នៅលើផ្ទៃដី ៤០ ០០០ ហិចតានៃឧទ្យាន មានប្រជាជនរស់នៅ និងប្រកបការងារប្រមាណជា ១២៥ ០០០នាក់ និងបែងចែកជា ១១២ភូមិ។ ដើម្បីឱ្យគ្រួសារដែលមានកូនចៅចេះតែកើនឡើង មានលំនៅដ្ឋានបន្ថែមដោយ មិនធ្វើឱ្យប៉ះពាល់ដល់បូរណភាពរបស់រមណីយដ្ឋានដែលជាបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរាបានរៀបចំភូមិធម្មជាតិមួយដែលស្ថិតនៅក្រៅឧទ្យានអង្គរ នៅរុនតាឯក លើផ្ទៃដី ១ ០០០ ហិចតា សម្រាប់សម្រួលដល់ការតាំងទីលំនៅរបស់ពួកគាត់។

អនុលោមតាមការតម្រង់ទិសរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំណត់ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អ្វីៗទាំងអស់ត្រូវបានតទៅមុខទៀតដើម្បី កាត់បន្ថយទម្ងន់នៃភាពក្រីក្រ និងធ្វើឱ្យប្រភពនៃចំណូលរបស់ប្រជាជនមានភាពសម្បូរបែប។ ជាលទ្ធផល សកម្មភាពដែលផ្តោតទៅលើផ្នែកកសិកម្ម និងសិប្បកម្មត្រូវបានអភិវឌ្ឍ តាមរយៈគម្រោងសហប្រតិបត្តិការទ្វេភាគី “ការចូលរួមចំណែករបស់សហគមន៍” ដែលផ្តល់ហិរញ្ញប្បទានដោយទីភ្នាក់ងារអភិវឌ្ឍនៃប្រទេសញូវហ្សេលែន (NZAID) និងអាជ្ញាធរ ជាតិអប្សរា និងគម្រោងខ្សែក្រវាត់បៃតង ដែលផ្តល់ហិរញ្ញប្បទានដោយទីភ្នាក់ងារសហប្រតិបត្តិការនៃប្រទេសអាល្លឺម៉ង់ (GTZ) និងអាជ្ញាធរជាតិអប្សរា។ ក្រៅពីនេះ នៅមានគម្រោង ផ្សេងទៀតជាច្រើន ដែលកំពុងដំណើរការដើម្បីជាប្រយោជន៍ផ្នែកសេដ្ឋកិច្ច សង្គម និងបេតិកភណ្ឌផងដែរដូចជា៖
-គម្រោងមហាអង្គរ (Greater Angkor Project)
-ការរស់ជាមួយបេតិកភណ្ឌ (Lining with Heritage)
-ក្របខ័ណ្ឌគ្រប់គ្រងបេតិកភណ្ឌ (Heritage Management Framework) ដែលសហការជាមួយប្រទេសអូស្រ្តាលី។

ជាការពិត ការលូតលាស់សេដ្ឋកិច្ចបានធ្វើឡើងក្នុងបរិបទមួយដ៏ល្អ។ ដោយតំបន់អង្គរត្រូវបានធ្វើឱ្យមានសុវត្ថិភាពទាំងស្រុង ទាំងលើផ្នែកបោសសំអាតមីន ទាំងការជួញដូរវត្ថុ សិល្បៈដោយខុសច្បាប់។ ភ្ញៀវទេសចរអាចទស្សនាប្រាង្គប្រាសាទដ៏ល្បីល្បាញជាច្រើន ដែលឡោមព័ទ្ធទៅដោយរុក្ខជាតិដ៏ខៀវស្រងាត់ និងទេសភាពវប្បធម៌ ដូចជាវាលស្រែ និងភូមិឋានដែលលាក់ខ្លួននៅក្នុងធម្មជាតិដ៏ត្រកាល និងដ៏សម្បូរបែប។

ភ្ញៀវទេសចរអាចទស្សនានៅទីទាំងនោះដោយគ្មានការព្រួយបារម្ភ ព្រោះយើងមានគម្រោងរៀបចំជាមុន ដូចជាសម្រួលផ្លូវចេញចូលទស្សនានៅប្រាសាទតាព្រហ្ម រួមទាំងគម្រោងដ៏ គួរឱ្យចាប់អារម្មណ៍របស់ប្រទេសកម្ពុជា និងប្រទេសស្វីសក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារនៅក្នុងទីលានមុខប្រាសាទបន្ទាយស្រី។

ភ្ញៀវទេសចរអាចទទួលបានការផ្តល់សេវាកម្មពីភ្នាក់ងាររបស់អាជ្ញាធរជាតិអប្សរា ភ្នាក់ងារសន្តិសុខ និងនគរបាលទេសចរណ៍។ ព្រៃឈើនៅអង្គរត្រូវបានការពារយ៉ាងល្អដោយ ក្រុមអភិរក្សព្រៃឈើ ក្រុមការពារភ្លើងឆេះព្រៃ និងក្រុមប្រយុទ្ធប្រឆាំងនឹងសកម្មភាពរុករានខុសច្បាប់ និងអនាធិបតេយ្យ។

ជាក់ស្តែង វិស័យទេសចរណ៍ត្រូវបានគិតគូរយ៉ាងម៉ត់ចត់ ដើម្បីគ្រប់គ្រងវិស័យនេះឱ្យបានល្អ។ វិស័យនេះត្រូវពឹងផ្អែកលើមូលដ្ឋានទិនុ្នន័យប្រវត្តិសាស្រ្តនៃគម្រោងផ្នែកវប្បធម៌ដែល មានលក្ខណៈពេញលេញ និងមានកម្រិតខ្ពស់ឱ្យសមស្របទៅនឹងបទដ្ឋានបេតិកភណ្ឌដែលមានអនុវត្តជាសាកល។ ទោះជានៅពេលភ្ញៀវទេសចរមកទស្សនាដ៏សន្ធឹកសន្ធាប់ ក៏ពួកគេតែងកោតស្ញប់ស្ញែងតម្លៃពិតនៃអង្គរ និងស្វែងរកសេវាកម្មដែលប្រកបដោយគុណភាព។ ទន្ទឹមនេះដែរ ការបង្កើតផ្នែកសារមន្ទីរនៅក្នុងអាជ្ញាធរជាតិអប្សរានឹងចូលរួមចំណែក ដល់ការយល់ដឹងអំពីអរិយធម៌ខ្មែរជាពិសេសបន្ថែមទៀត។

ការស្តារបារាយណ៍ខាងជើងឡើងវិញ ការបង្កើនធនធានទឹក ត្រូវបានធ្វើតាមការអភិវឌ្ឍអេកូទេសចរណ៍តាមរយៈយុទ្ធនាការដាំដើមឈើឡើងវិញនៅក្នុងឧទ្យានជាប្រចាំ។

1859 Total views

ស្ថានភាពទឹកក្នុងរមណីយដ្ឋានអង្គរស្ថិតក្រោមការគ្រប់គ្រង

ថ្ងៃទី19
ខែ តុលា
ឆ្នាំ2020

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្ន...

សូមបញ្ឈប់ការលក់ដូរដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក!

ថ្ងៃទី28
ខែ មេសា
ឆ្នាំ2021

ដើម្បីអនុវត្តគោលការណ៍ច្បាប់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរាសូមអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវការប្រកាសលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក។សូមបញ្ជាក់ថា ដីធ្លីក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្...

សូមជូនរូបភាពប្រចាំថ្ងៃ៖ ទេសភាពចាប់ពីខ្លោងទ្វារទន្លេអុំទៅប្រាសាទបាយ័ន

ថ្ងៃទី28
ខែ មេសា
ឆ្នាំ2021

ទិដ្ឋភាពស្រស់បំព្រងកំពុងគ្របដណ្ដប់នៅតាមដងផ្លូវនានាក្នុងរមណីយដ្ឋានអង្គរ ជាពិសេសតាមដងផ្លូវពីខ្លោងទ្វារទន្លេអុំឆ្ពោះទៅប្រាសាទបាយ័ន ដើមឈើតូចធំជាច្រើន ឈរអមសងខាងផ្លូវ បង្កើនភាពទាក់ទាញដល់អ្នកដំណើរ និងធ្វើឲ្យអ្នកទេសចរជិតឆ្ងាយនឹករឭកដល់រមណីយដ្ឋានអង្គរក្នុងកាលៈទេសៈនេះ៕@widg...

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ប្រសាសន៍ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា

Angkor Code of Conduct

វីដេអូក្រមប្រតិបត្តិអង្គរ