ព័ត៌មានថ្មី
សុក្រ, ២៦ វិច្ឆិកា ២០២១

ការងារស្ដារពើកកំពុងចាប់ផ្តើមអនុវត្តនៅកសិន្ធុខាងលិចក្រុងអង្គរធំ

បានផ្សាយនៅ ថ្ងៃទី27
ខែមេសា
ឆ្នាំ2021
ដោយ ៖ អាជ្ញាធរជាតិអប្សរា


ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងអនុវត្តសកម្មភាពស្ដារពើកនៅក្នុងកសិន្ធុក្រុងអង្គរធំ។ ការអនុវត្តជំហានដំបូងនេះ ធ្វើឡើងនៅកសិន្ធុខាងលិច ឬជាប់ខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ។

ក្រុមការងារស្ដារពើក បានបង្ហាញសកម្មភាពដ៏មមាញឹក ក្នុងការអូស ទាញ និងលើកពើកដ៏ក្រាស់ ចេញពីទឹក មកទម្លាក់លើគោកជាប់ច្រាំងកសិន្ធុ។ ស្មៅនិងរុក្ខជាតិតូចៗ ដែលកកក្លាយជាពើកនោះ មានសភាពក្រាស់ និងកន្លែងខ្លះស្ទើរមើលទឹកមិនឃើញ ហើយនៅផ្នែកខាងក្រោម មានកំណកដីប្រមាណ៦តឹក។

លោក ញ៉ែម រស្មី មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងទឹកបានឲ្យដឹងថា ការងារនេះនាយកដ្ឋានបានប្រើប្រាស់កម្លាំងជិត៤០នាក់ ដែលចាប់ផ្តើមស្ដារពើកពីថ្ងៃទី២៤ ខែមេសា មក។ លោកបន្ថែមថា ការងារមានជួបបញ្ហាប្រឈមខ្លះៗ ដូចជាសត្វអាសិរពិស ដែលរស់នៅក្នុងពើក ដែលជាហានិភ័យសម្រាប់កម្មករដែលចុះកាត់ពើក។ មួយទៀតដែលជាការលំបាក និងធ្វើឲ្យការងារមិនអាចធ្វើលឿនទៅបាន គឺពើកដែលមានសភាពក្រាស់ ធ្ងន់ ដូច្នេះត្រូវមានបច្ចេកទេសកាត់ច្រៀកចំណិតតូចៗ ដើម្បីងាយស្រួលលើកចេញ។ យ៉ាងណា លោក ញ៉ែម រស្មី បញ្ជាក់ថា ក្រុមការងារកំពុងរកវិធីសាស្រ្ដផ្សេងទៀត ដើម្បីជំរុញឲ្យការងារបានទៅមុខលឿន ដូចជាការប្រើឧបករណ៍ជំនួយដើម្បីអូសពើក ដែលបច្ចុប្បន្នប្រើតែកម្លាំងមនុស្សអូសផ្ទាល់។

ការងារស្ដារពើកជាជំហានដំបូងនេះ ធ្វើឡើងដោយអាជ្ញាធរជាតិអប្សរា ដោយមានការឧបត្ថម្ភដោយវិស័យឯកជន ក្នុងនោះរួមមានលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវ ភឿង សកុណា ប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា និងជារដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ       លោកជំទាវឧកញ៉ា នាងវិសាខា អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ កិតិ្តបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ និងសប្បុរសជនមួយចំនួនទៀត។ ការស្ដារនេះមានប្រវែង ទទឹង១០០ម៉ែត្រ បណ្ដោយ ១៥០០ម៉ែត្រ។ ការស្ដារពើកនេះ គឺដើម្បីចូលរួមអភិរក្ស និងលើកតម្លៃឡើងវិញនៃរមណីយដ្ឋានអង្គរ។

សូមបញ្ជាក់ថា ពើកស្មៅដ៏ក្រាស់នេះ កកើតឡើងដោយសាររុក្ខជាតិតូចៗក្នុងទឹកដូចជាកំប្លោក ស្លែរ នៅក្នុងទឹករយៈពេលយូរ កង្វះការសម្អាតគ្រប់គ្រាន់ ទើបបណ្ដាលឲ្យកកក្រាស់កើតជាពើកដូច្នេះ។ គេរំពឹងថា បរិស្ថាននៅកសិន្ធុខាងលិចនៃក្រុងអង្គរធំ នឹងប្រែជាស្រស់ស្អាត និងទាក់ទាញឡើងវិញ បន្ទាប់ពីការងារស្ដារពើកនេះបានបញ្ចប់ទៅតាមការគ្រោងទុក ហើយក៏ងាយស្រួលក្នុងការផ្ទុកទឹកបានច្រើនជាងពេលមុនផងដែរ៕








អត្ថបទ៖ នាង សំណាង

រូបភាព៖ ហាប់ គឹមអាន

1522 Total views

ស្ថានភាពទឹកក្នុងរមណីយដ្ឋានអង្គរស្ថិតក្រោមការគ្រប់គ្រង

ថ្ងៃទី19
ខែ តុលា
ឆ្នាំ2020

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្ន...

សូមបញ្ឈប់ការលក់ដូរដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក!

ថ្ងៃទី28
ខែ មេសា
ឆ្នាំ2021

ដើម្បីអនុវត្តគោលការណ៍ច្បាប់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរាសូមអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវការប្រកាសលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក។សូមបញ្ជាក់ថា ដីធ្លីក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្...

សូមជូនរូបភាពប្រចាំថ្ងៃ៖ ទេសភាពចាប់ពីខ្លោងទ្វារទន្លេអុំទៅប្រាសាទបាយ័ន

ថ្ងៃទី28
ខែ មេសា
ឆ្នាំ2021

ទិដ្ឋភាពស្រស់បំព្រងកំពុងគ្របដណ្ដប់នៅតាមដងផ្លូវនានាក្នុងរមណីយដ្ឋានអង្គរ ជាពិសេសតាមដងផ្លូវពីខ្លោងទ្វារទន្លេអុំឆ្ពោះទៅប្រាសាទបាយ័ន ដើមឈើតូចធំជាច្រើន ឈរអមសងខាងផ្លូវ បង្កើនភាពទាក់ទាញដល់អ្នកដំណើរ និងធ្វើឲ្យអ្នកទេសចរជិតឆ្ងាយនឹករឭកដល់រមណីយដ្ឋានអង្គរក្នុងកាលៈទេសៈនេះ៕@widg...

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ប្រសាសន៍ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា

Angkor Code of Conduct

វីដេអូក្រមប្រតិបត្តិអង្គរ