ព័ត៌មានថ្មីៗ

សមិទ្ធផលអំពី ការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព រមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក

វិញ្ញាបនប័ត្រ ISO 14001

សារមន្ទីរ

ផែនទីតំបន់ការពារឧទ្យានអង្គរ

កម្រងរូបភាព

វីដេអូ

>> វីដេអូផ្សេងៗទៀត

កម្មវិធីវិទ្យុ

 នាទីជួបជាមួយអាជ្ញាធរជាតិអប្សរា ផ្សាយនៅស្ថានីយវិទ្យុជាតិនគរភ្នំ FM 103.00 MHz (រៀងរាល់ថ្ងៃចាប់ពីម៉ោង ៦:០០-៧:០០ ល្ងាច)
 នាទីជួបជាមួយអាជ្ញាធរជាតិអប្សរា ផ្សាយនៅស្ថានីយវិទ្យុផ្សាយសម្លេងព្រះពុទ្ធសាសនាកម្ពុជរដ្ឋ FM 106.25 MHz (រៀងរាល់ថ្ងៃព្រហស្បតិ៍ ចាប់ពីម៉ោង ៦:៥០-៧:៣០ ល្ងាច)
 នាទីជួបជាមួយអាជ្ញាធរជាតិអប្សរា ផ្សាយនៅស្ថានីយវិទ្យុ Sweet FM 100.50 MHz (រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៥:០០-៥:៣០ ល្ងាច)

ស្ដាប់សម្លេង

ព័ត៌មាន​ និង ព្រឹតិ្តការណ៏

ក្រុមការងារនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យ ពិគ្រោះយោបល់ និងជួយសម្រួលផ្នែកបច្ចេកទេសអំពីការសាងសង់លំនៅដ្ឋាន និងសំណង់ផ្សេងៗ ចំនួន១២២ ករណី បន្ទាប់ពីទទួលបានការអនុញ្ញាតសាងសង់ពីអាជ្ញាធរជាតិអប្សរាសម្រាប់សប្តាហ៍ទី០១ គឺចាប់ពីថ្ងៃទី០១-១៥ ខែកុម្ភៈ ឆ្នាំ២០២០។
នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី និងមានការចូលរួមពីលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចុះពិនិត្យបរិវេណខាងលិចប្រាសាទអង្គរវត្ត ដើម្បីរៀបចំប្រព័ន្ធរំដោះទឹកសងខាងផ្លូវ ដែលគម្រោងនេះនឹងចាប់ផ្តើមពីថ្ងៃទី២0ខែកុម្ភៈ ខាងមុខ។
ក្នុងឱកាសពិធីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា (១៩ កុម្ភៈ ១៩៩៥-១៩ កុម្ភៈ ២០២០) នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងវត្តមានឯកឧត្តមតំណាងក្រុមប្រឹក្សាខេត្ត ឯកឧត្តមតំណាងរដ្ឋបាលខេត្តសៀមរាប ថ្នាក់ដឹកនាំមន្ត្រីរាជការនិងបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនយ៉ាងច្រើនកុះករ បាននិមន្តព្រះសង្ឃ១២៥អង្គចម្រើនព្រះបរិត្ត និងរាប់បាត្រសុំសេចក្តីសុខចម្រើននៅបរិវេណខាងលិចប្រាសាទអង្គរវត្ត។
នាឆ្នាំ២០០៤ ស្រះស្រង់ និងកសិន្ធុប្រាសាទអង្គរវត្តត្រូវបានរីងទឹកនារដូវប្រាំង។ នៅពេលនោះ មានសំណួរចំនួន២ដែលអ្នកជំនាញផ្នែកគ្រប់គ្រងទឹកត្រូវស្វែងរកដំណោះស្រាយ ១)តើបុព្វបុរសបង្កើតកសិន្ធុទឹក និងបារាយណ៍ធំៗមកដើម្បីអ្វីបើគ្មានមធ្យោបាយបញ្ចូលទឹក? ២)តើបុព្វបុរសបង្កើតកសិន្ធុទឹក បារាយណ៍ និងអាងទឹកតាមប្រាសាទដើម្បីអ្វី?
តាមការបញ្ជាក់របស់ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ក្នុងពេលចុះពិនិត្យបច្ចេកទេស និងផលប៉ះពាល់នៅការដ្ឋានសាងសង់នាព្រឹកថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២០ នេះ បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលកែលម្អ និងស្ថាបនាថ្មីចំនួន០២ខ្សែ គឺទីមួយ ជុំវិញប្រាសាទបាយ័ន្តប្រវែង១០២៤ម៉ែត្រ ទទឹង០៥ម៉ែត្រ និងទីពីរ ផ្លូវវាងព្រះលានជល់ដំរី ប្រវែង១៤២៧ម៉ែត្រ ទទឹង៦ម៉ែត្រ ជាប្រភេទអ៊ុតបេតុងកៅស៊ូ (AC) ពណ៌ក្រហម ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងសាធារណជន ជាពិសេសកាត់បន្ថយបញ្ហាចរាចរ និងផលប៉ះពាល់ទៅលើប្រាសាទ និងមនុស្ស ព្រមទាំងរក្សាបាននូវតម្លៃទេសភាពវប្បធម៌ក្នុងតំបន់ប្រាង្គប្រាសាទផងដែរ។ ការកែលម្អ និងស្ថាបនាផ្លូវនេះគ្រោងនឹងបញ្ចប់ក្នុងខែមិថុនាឆ្នាំ២០២០ខាងមុខនេះ។
ក្រៅពីប្រាសាទដ៏ល្បីលាញ ឧទ្យានអង្គរនៅមានមរតករស់ដែលគេហៅថាជា បេតិកភណ្ឌអរូបីដូចជា ទំនៀមទម្លាប់ ប្រពៃណី ពិធីបុណ្យទាន បន់ស្រន់ សាសនា ព្រមទាំងសិប្បកម្ម និងរបៀបរបបរស់នៅប្រចាំថ្ងៃដែលអ្នកស្រុកនៅតំបន់អង្គរបានប្រកាន់ខ្ជាប់ខ្ជួន និងប្រតិបត្តិតៗគ្នារាប់ជំនាន់មកហើយ។
ដើម្បីអបអរសាទរខួបទី២៥ឆ្នាំរបស់ខ្លួន អាជ្ញាធរជាតិអប្សរាបានធ្វើការតាំងបង្ហាញពិព័រណ៍រូបភាពស្តីពីសមិទ្ធផលការងារដែលសម្រេចបានជូនសាធារណជនជាភ្ញៀវជាតិ-អន្តរជាតិដើម្បីទស្សនានិងស្វែងយល់។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
2467
ម្សិលមិញ
:
9584
សប្តាហ៍នេះ
:
49196
ខែនេះ
:
0330025
សរុប
:
010286172
តើប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរមានសិទ្ធិអ្វីខ្លះលើដីធ្លីរបស់ខ្លួន?
ទី១. ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន និងរស់នៅយូរលង់មកហើយ អាចបន្តរស់នៅតទៅទៀតបាន ដោយមិនមានការដេញឱ្យចាកចេញពីភូមិដ្ឋានឡើយ ។

ទី២. ប្រជាពលរដ្ឋអាចរុះរើផ្ទះចាស់ទ្រុឌទ្រោម ឬសាងសង់ថ្មីជំនួសផ្ទះចាស់បាន ដោយមានការសុំអនុញ្ញាតពីសមត្ថកិច្ចនៃអាជ្ញាធរជាតិអប្សរា ។

ទី៣. ប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រង និងចាត់ចែងដីធ្លីតាមរូបភាពដូចជា ផ្ទេរមរតក ទៅឱ្យញាតិសន្តានពីឳពុកម្តាយទៅកូនក្មួយ ឬលក់ដូរឱ្យអ្នកភូមិផងជាមួយគ្នាដើម្បីដោះ ស្រាយជីវភាព ប៉ុន្តែហាមឃាត់លើសកម្មភាពទិញ-លក់ដីរបស់ឈ្មួញ ក្នុងគោលដៅធ្វើ អាជីវកម្មយកចំណេញសម្រាប់ក្រុមហ៊ុន ឬបុគ្គល ឬការទិញ-លក់ដី សម្រាប់យកទៅ សាងសង់សណ្ឋាគារ ភោជនីដ្ឋាន ខារ៉ាអូខេ ជាដើម។ល។