ព័ត៌មានថ្មីៗ

សមិទ្ធផលអំពី ការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព រមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក

វិញ្ញាបនប័ត្រ ISO 14001

សារមន្ទីរ

ផែនទីតំបន់ការពារឧទ្យានអង្គរ

កម្រងរូបភាព

វីដេអូ

>> វីដេអូផ្សេងៗទៀត

កម្មវិធីវិទ្យុ

 នាទីជួបជាមួយអាជ្ញាធរជាតិអប្សរា ផ្សាយនៅស្ថានីយវិទ្យុជាតិនគរភ្នំ FM 103.00 MHz (រៀងរាល់ថ្ងៃចាប់ពីម៉ោង ៦:០០-៧:០០ ល្ងាច)
 នាទីជួបជាមួយអាជ្ញាធរជាតិអប្សរា ផ្សាយនៅស្ថានីយវិទ្យុផ្សាយសម្លេងព្រះពុទ្ធសាសនាកម្ពុជរដ្ឋ FM 106.25 MHz (រៀងរាល់ថ្ងៃព្រហស្បតិ៍ ចាប់ពីម៉ោង ៦:៥០-៧:៣០ ល្ងាច)
 នាទីជួបជាមួយអាជ្ញាធរជាតិអប្សរា ផ្សាយនៅស្ថានីយវិទ្យុ Sweet FM 100.50 MHz (រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៥:០០-៥:៣០ ល្ងាច)

ស្ដាប់សម្លេង

ព័ត៌មាន​ និង ព្រឹតិ្តការណ៏

មានកិច្ចការជាច្រើនដែលអាជ្ញាធរជាតិអប្សរាបានខិតខំបំពេញក្នុងបុព្វហេតុថែរក្សានិងលើកតម្លៃសម្បតិ្តបេតិកភណ្ឌវប្បធម៌ជាតិឱ្យកាន់តែឧត្តុងឧត្តម។ ក្នុងនោះមានការជួសជុលប្រាង្គប្រាសាទបុរាណ ការលើកកម្ពស់បរិស្ថានធម្មជាតិ ការកសាងហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់ស្ពាន និងការរៀបចំសេវាកម្មទ្រទ្រង់វិស័យទេសចរណ៍ដូចជាការរៀបចំចំណតរថយន្តជាដើម។ល។
កន្លងមកនេះ មានបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ការពារបេតិកភណ្ឌពិភពលោកអង្គរបានដាក់ពាក្យស្នើសុំមកអាជ្ញាធរជាតិអប្សរាដើម្បីបានច្បាប់អនុញ្ញាតធ្វើការសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់។
ផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរដែលមានប្រវែង២៣.២គ.ម.នឹងចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗនេះ។ ដូច្នេះ ដើម្បីរក្សាបាននូវការមិនប៉ះពាល់បុរាណដ្ឋាន ព្រៃឈើ ទេសភាពវប្បធម៌ ពិសេសគឺសុវត្ថិភាពចំពោះភ្ញៀវទេសចរ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ដឹកនាំដោយឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានចុះត្រួតពិនិត្យមើលសភាពទីតាំងជាក់ស្តែងមុននឹងដំណើរការសាងសង់។
រហាត់ទឹកឈើដ៏ធំមួយដែលជាអត្តសញ្ញាណមួយរបស់ខេត្ត មានទីតាំងស្ថិតក្នុងទីតាំងបណ្តុះកូនឈើប្រាសាទតាកែវក្នុងឧទ្យានអង្គរ នឹងត្រូវរៀបចំពិធីប្រុងពលីជួសជុលឡើងវិញនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខ។
ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព បង្កើនភាពស្រស់ស្អាត និងទេសភាពបៃតងតាមដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាបមកកាន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា គ្រោងនឹងដាំកូនឈើលម្អផ្លូវចាប់ពីព្រលានយន្តហោះអន្ដរជាតិខេត្តសៀមរាបរហូតដល់មុខប្រាសាទអង្គរវត្ត។ គម្រោងនេះមិនត្រឹមតែបង្កើនភាពទាក់ទាញបែបលក្ខណៈធម្មជាតិដល់រមណីយដ្ឋានអង្គរប៉ុណ្ណោះទេ តែក៏បានចូលរួមយ៉ាងសំខាន់ក្នុងការលើកតម្លៃលេចធ្លោជាសកលនៃរមណីយដ្ឋានអង្គរតាមរយៈការរក្សាបាននូវភាពឆ្លុះបញ្ចាំងគ្នាទៅវិញទៅមករវាងប្រាសាទ ធម្មជាតិ និងសហគមន៍មនុស្ស។
តាមគោលដៅទេសចរណ៍នានាក្នុងរមណីយដ្ឋានអង្គរនៅរដូវវស្សាមានភាពកាន់តែស្រស់បំព្រងនិងទាក់ទាញយ៉ាងខ្លាំង ជាពិសេសភាពបៃតងដែលនៅជុំវិញ។ ដោយឡែក ប្រាសាទអង្គរវត្តដែលជាគោលដៅទេសចរណ៍ត្រូវតែទស្សនារបស់ភ្ញៀវទេសចរនៅពេលពួកគេមកទស្សនាខេត្តសៀមរាប ក៏កាន់តែមានភ្ញៀវទេសចរអញ្ជើញមកទស្សនាច្រើនឡើងៗ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
2334
ម្សិលមិញ
:
12815
សប្តាហ៍នេះ
:
15149
ខែនេះ
:
0098104
សរុប
:
009057675
តើប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរមានសិទ្ធិអ្វីខ្លះលើដីធ្លីរបស់ខ្លួន?
ទី១. ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន និងរស់នៅយូរលង់មកហើយ អាចបន្តរស់នៅតទៅទៀតបាន ដោយមិនមានការដេញឱ្យចាកចេញពីភូមិដ្ឋានឡើយ ។

ទី២. ប្រជាពលរដ្ឋអាចរុះរើផ្ទះចាស់ទ្រុឌទ្រោម ឬសាងសង់ថ្មីជំនួសផ្ទះចាស់បាន ដោយមានការសុំអនុញ្ញាតពីសមត្ថកិច្ចនៃអាជ្ញាធរជាតិអប្សរា ។

ទី៣. ប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រង និងចាត់ចែងដីធ្លីតាមរូបភាពដូចជា ផ្ទេរមរតក ទៅឱ្យញាតិសន្តានពីឳពុកម្តាយទៅកូនក្មួយ ឬលក់ដូរឱ្យអ្នកភូមិផងជាមួយគ្នាដើម្បីដោះ ស្រាយជីវភាព ប៉ុន្តែហាមឃាត់លើសកម្មភាពទិញ-លក់ដីរបស់ឈ្មួញ ក្នុងគោលដៅធ្វើ អាជីវកម្មយកចំណេញសម្រាប់ក្រុមហ៊ុន ឬបុគ្គល ឬការទិញ-លក់ដី សម្រាប់យកទៅ សាងសង់សណ្ឋាគារ ភោជនីដ្ឋាន ខារ៉ាអូខេ ជាដើម។ល។