ព័ត៌មានថ្មីៗ

មជ្ឈមណ្ឌលសេវាកម្ម

បានផ្សាយនៅ ថ្ងៃទី 20 ខែ កក្កដា ឆ្នាំ2015 04:12 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
មជ្ឈមណ្ឌលសេវាកម្មនៃអាជ្ញាធរជាតិអប្សរា ហៅកាត់ថា "ម.ស.អ" ត្រូវបានបង្កើតឡើងដើម្បីកែលំអការផ្តល់សេវាសាធារណៈ តាមយន្តការច្រកចេញ-ចូលតែមួយដោយគ្មាន ធ្វើប្រតិភូកម្មអំណាច ក្នុងគោលដៅបម្រើប្រជាជនឱ្យបានប្រសើរជាងមុន តាមរយៈការប្រមូលផ្តុំសេវាកម្មរដ្ឋបាល ឱ្យនៅកន្លែងតែមួយ និងកំណត់យ៉ាងច្បាស់លាស់នូវគុណភាព នីតិវិធី ពេលវេលាប្រគល់ឯកសារ និងថ្លៃសេវា។


ការផ្តល់សេវារបស់ "ម.ស.អ" ត្រូវគោរពតាមគោលការណ៍ដូចខាងក្រោម៖
- ភាពងាយស្រួលក្នុងការយកសេវាទៅប្រើប្រាស់
- ភាពគួរសម រួសរាយ រាក់ទាក់ និងការយកចិត្តទុកដាក់ចំពោះអ្នកប្រើប្រាស់សេវា
- ការផ្តល់សម្លើយងាយយល់ និងផ្តល់ការបំភ្លឺរាល់ការទាមទាររបស់អ្នកប្រើប្រាស់
- មានតម្លាភាព និងគណនេយ្យភាពក្នុងការផ្តល់សេវា
- មានគុណភាព និងប្រសិទ្ធភាព។

មជ្ឈមណ្ឌលសេវាកម្មនៃអាជ្ញាធរជាតិអប្សរា មានតួនាទី និងភារៈកិច្ច
  1. ផ្តល់ទម្រង់ពាក្យស្នើសុំ និងទទួលពាក្យស្នើសុំ
  2. ផ្តល់ព័ត៌មានដែលពាក់ព័ន្ធនឹងការពាក់ព័ន្ធសេវាកម្មចាំបាច់នានា ដូចជា រយៈពេល ថ្លៃសេវា ឯកសារពាក់ព័ន្ធដែលត្រូវភ្ជាប់មកជាមួយ
  3. ផ្តល់ព័ត៌មាន និងការពិគ្រោះយោបល់បន្ថែមលើការបំពេញទម្រង់បែបបទ និងចម្ងល់ផ្សេងៗពីអ្នកប្រើប្រាស់សេវា លើការងារពាក់ព័ន្ធអាជ្ញាធរជាតិអប្សរា
  4. ផ្តល់បង្កាន់ដៃទទួលឯកសារ និងទទួលប្រាក់
  5. ផ្តល់លិខិតបញ្ជាក់ លិខិតអនុញ្ញាត និងចម្លើយចាំបាច់ផ្សេងៗពាក់ព័ន្ធនឹងការគ្រប់គ្រងដីធ្លី លំនៅដ្ឋាន និងការសាងសង់នានាក្នុងឧទ្យានអង្គរ និងតំបន់ពាក់ព័ន្ធ
  6. ផ្តល់លិខិតអនុញ្ញាតឱ្យរៀបចំការប្រារព្ធពិធី ការសំដែងសិល្បៈ ការទទួលទានអាហារ ការថតរូបភាព ការថតវីដេអូ និងការថតភាពយន្តគ្រប់ប្រភេទ ការចូលទស្សនារមណីយដ្ឋានអង្គរដោយឥតគិតថ្លៃ នៅក្នុងឧទ្យានអង្គរ និងតំបន់ពាក់ព័ន្ធ
  7. ផ្តល់លិខិតស្នាមផ្លូវការផ្សេងៗទៀត
  8. សម្របសម្រួលមន្រ្តី បុគ្គលិកជំនាញនានាដែលនៅផ្នែកសេវាទ្រទ្រង់ ដើម្បីពិនិត្យឯកសារ និងរៀបចំកម្មវិធីចុះពិនិត្យដល់ការដ្ឋាននានា ដែលត្រូវការពិនិត្យជាចាំបាច់
  9. ធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ស្តីពីចំណូល និងសកម្មភាពរបស់មជ្ឈមណ្ឌល។
មជ្ឈមណ្ឌលសេវាកម្មនៃអាជ្ញាធរជាតិអប្សរា ចែកចេញជាពីរផ្នែក គឺផ្នែកជួរមុខ និង ផ្នែកសម្របសម្រួលសេវាទ្រទ្រង់។ ផ្នែកសេវាជួរមុខ មានតួនាទីប្រាស្រ័យទាក់ទងជាមួយនឹងអ្នកប្រើប្រាស់សេវា។ ផ្នែកសម្របសម្រួលសេវាទ្រទ្រង់មានតួនាទី ធានាអនុវត្តឱ្យសម្រេចនូវសេវាទាំងអស់ ដោយសហការ និងសម្របសម្រួលជាមួយនាយកដ្ឋានជំនាញ។

ខាងក្រោមនេះ ជាឯកសារពាក់ព័ន្ធនឹងការផ្តល់សេវាកម្មរបស់មជ្ឈមណ្ឌលសេវាកម្ម នៃអាជ្ញាធរជាតិអប្សរា

ចំណងជើង ទាញយក
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធាន អាជ្ញាធរជាតិអប្សរា ស្តីពីការបង្កើតមជ្ឈមណ្ឌលសេវាកម្មនៃអាជ្ញាធរជាតិអប្សរា
ប្រកាសលេខ១១២ប្រក ចុះថ្ងៃទី០២ ខែកញ្ញា​ ឆ្នាំ២០០៨ ស្តីពីការបង្កើតមជ្ឈមណ្ឌលសេវាកម្មនៃអាជ្ញាធរជាតិអប្សរា
សេចក្តីសម្រេចលេខ៨០ស.ស.ស ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៨ ស្តីពីដំណើរការចរន្តឯកសារមជ្ឈមណ្ឌលសេវាកម្ម នៃអាជ្ញាធរជាតិអប្សរា
តារាងស្តីពីថ្លៃសេវាកម្មដែលកំពុងអនុវត្តដោយអាជ្ញាធរជាតិអប្សរា លេខ០៦៥/១២ រប.ថស ចុះថ្ងៃទី១៧ ខែម​ករា ឆ្នាំ២០១២
តារាងព័ត៌មានស្តីពីស្ថានភាពអនុវត្តក្នុងការផ្តល់សេវាជូនអតិថិជនដោយអាជ្ញាធរជាតិអប្សរាតាមរយៈមជ្ឈមណ្ឌលសេវាកម្ម នៃអាជ្ញាធរជាតិអប្សរា ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១២
សេចក្តីណែនាំស្តីពីការកំណត់រយៈពេលក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋលេខ ២៩០/១១ រប.សណន ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១១
សេចក្តីជូនដំណឹងស្តីពីការដាក់ពាក្យស្នើសុំសេវាផ្សេងៗរបស់អគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរាលេខ ២០៥/១៤ រប.សជណ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥
សេចក្តីជូនដំណឹងស្តីពីនីតិវិធីក្នុងការស្នើសុំលិខិតអនុញ្ញាតជូនអ្នកធ្វើការ អ្នកស្រាវជ្រាវ និងភ្ញៀវជាគណៈប្រតិភូ ចេញ-ចូល រមណីយដ្ឋានអង្គរដោយឥតបង់ថ្លៃលេខ ៥៩១/០៧ រប.សជណ ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០០៧
ទម្រង់ពាក្យស្នើសុំសម្រាប់ការសាងសង់លំនៅដ្ឋាន
ទម្រង់ពាក្យស្នើសុំសម្រាប់ការសាងសង់អគារសាសនា
ទម្រង់ពាក្យស្នើសុំសម្រាប់ការសាងសង់សំណង់ធុនស្រាល
ទម្រង់ពាក្យស្នើសុំសម្រាប់សេវាទេសចរណ៍ និងវប្បធម៌
ទម្រង់ពាក្យស្នើសុំសម្រាប់សេវារដ្ឋបាលទូទៅ
គំរូសាងសង់លំនៅដ្ឋានតាមបែបរចនាបទខ្មែរ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
1
ថ្ងៃនេះ
:
2416
ម្សិលមិញ
:
3805
សប្តាហ៍នេះ
:
27021
ខែនេះ
:
0094939
សរុប
:
003057093