ព័ត៌មានថ្មីៗ

នាយកដ្ឋានផ្សព្វផ្សាយ

បានផ្សាយនៅ ថ្ងៃទី 22 ខែ ឧសភា ឆ្នាំ2015 08:56 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
១. តួនាទី និង ភារៈកិច្ច
  • ចុះយកព័ត៌មាន៖ សរសេរនិង ថតរូបភាព នៅក្នុងស្ថាប័នអាជ្ញាធរអប្សរា តំបន់ឧទ្យានអង្គរ និងខេត្តសៀមរាប
  • តាមដានការប្រមូលឯកសារ របាយការណ៍ សកម្មភាពការងារ របស់គ្រប់នាយកដ្ឋានដើម្បីរៀបចំចងក្រងជាឯកសារសមិទ្ឋិផលការងាររបស់អាជ្ញាធរអប្សរាសម្រាប់ធ្វើការផ្សព្វផ្សាយ
  • តាមដាននិង ប្រមូលព័ត៌មាន ពីគេហទំព័រផ្សេងៗ កាសែត វិទ្យុ ទូរទស្សន៍ ដើម្បីស្វែងយល់អំពីបច្ចុប្បន្នភាព ចំណេះដឹងទូទៅ និងស្វែងរកព័ត៌មានទាំងឡាយណា ដែលផ្សាយមិនត្រឹមត្រូវឬមិនទាន់ សុក្រឹត ទាក់ទងនិងសមត្ថកិច្ចរបស់អាជ្ញាធរអប្សរា
  • រៀបចំចងក្រងឯកសារសម្រង់ព័ត៌មានប្រចាំថ្ងៃ
  • រៀបចំនិងតម្លើងឯកសារទិន្នន័យសម្រាប់ផ្សព្វផ្សាយតាមវិទ្យុនិងទូរទស្សន៍
  • រៀបចំព្រឹត្តិប័ត្រអាជ្ញាធរអប្សរាសម្រាប់ធ្វើការផ្សព្វផ្សាយ
  • រៀបចំគ្រប់គ្រង និងផ្សព្វផ្សាយព័ត៌មានស្តីពី សកម្មភាពរបស់អាជ្ញាធរអប្សរា តាមរយៈ គេហទំព័រ បណ្តាញសង្គម Facebook វិទ្យុ ទូរទស្សន៍ និងសារអេឡិចត្រូនិច

ក. ផ្នែកទំនាក់ទំនងទូទៅ (រដ្ឋបាល)
  • គ្រប់គ្រងឯកសារ របស់នាយកដ្ឋាន
  • រៀបចំតាមដានការងារ វត្តមានមន្ត្រី បុគ្គលិក ប្រាក់បេសកកម្ម និងប្រាក់ឧបត្ថម្ភផ្សេងៗ
  • គ្រប់គ្រងឯកសារ អគារ និងសម្ភារៈទាំងអស់របស់នាយកដ្ឋាន
  • ទទួលខុសត្រូវផ្នែកការងារជាមួយអនុប្រធាននាយកដ្ឋានទទួលបន្ទុក
  • គ្រប់គ្រងការងារផ្សេងៗពាក់ព័ន្ធនឹងបុគ្គលិករបស់នាយកដ្ឋាន
  • ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែ ត្រីមាស ឆមាស ប្រចាំឆ្នាំ និងរបាយការណ៍ផ្សេងៗ ទៀតជូនថ្នាក់ដឹកនាំរបស់អាជ្ញាធរជាតិអប្សរា
ខ. ផ្នែកផលិតព័ត៌មាន
  • សរសេរព័ត៌មានសម្រាប់ផ្សព្វផ្សាយតាមគេហទំព័រ  Facebook  វិទ្យុ និងទូរទស្សន៍
  • តាមដានព័ត៌មានប្រចាំថ្ងៃពាក់ព័ន្ធនឹងអាជ្ញាធរជាតិអប្សរាតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម
  • រៀបចំអត្ថបទប្រកាសព័ត៌មាន ស្រាយបំភ្លឺ ជូនដំណឹង ។ល។
  • ទាក់ទងភ្នាក់ងារសារព័ត៌មាន ដើម្បីមកចូលរួមយកព័ត៌មានក្នុងកម្មវិធីរបស់អាជ្ញាធរជាតិអប្សរា
  • ទាក់ទងក្រុមជនបង្គោលប្រចាំនាយកដ្ឋានរបស់អាជ្ញាធរជាតិអប្សរាដើម្បីទទួលបានខ្លឹមសារផលិតព័ត៌មាន ឬសេចក្តីបំភ្លឺផ្សេងៗ
  • រៀបចំចងក្រង និងរក្សាទុកព័ត៌មានសំខាន់ៗ ដែលពាក់ព័ន្ធនឹងអាជ្ញាធរជាតិអប្សរា
គ. ផ្នែកផលិតកម្មវិធីទូរទស្សន៍ និងថតរូបភាព
  • ចុះថតវីដេអូ និងថតរូបភាពតាមកម្មវិធីជាក់ស្តែងរបស់អាជ្ញាធរជាតិអប្សរា
  • ផលិតវីដេអូ និងបទយកការណ៍ សម្រាប់ចាក់ផ្សាយតាមទូរទស្សន៍នានា
  • រៀបចំផលិតព័ត៌មាន អត្ថបទប្រកាសព័ត៌មាន ស្រាយបំភ្លឺ ជូនដំណឹងផ្សេងៗ ដែលទទួលបានពីផ្នែកព័ត៌មាន
  • អញ្ជើញវាគ្មិនធ្វើកិច្ចសម្ភាសន៍ផ្សេងៗសម្រាប់ផ្សព្វផ្សាយ
  • រៀបចំផលិតកម្មវិធីផ្សេងៗសម្រាប់ចាក់ផ្សាយតាមទូរស្សន៍
  • ទំនាក់ទំនងជាប្រចាំជាមួយស្ថាប័នទូរទស្សន៍សម្រាប់ផ្សព្វផ្សាយព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា
ឃ. ផ្នែកផលិតកម្មវិធីវិទ្យុ
  • ផលិតកម្មវិធីផ្សាយតាមវិទ្យុដែលអាជ្ញាធរជាតិអប្សរាបានសហការជាមួយ
  • គ្រប់គ្រងសម្ភារៈដែលជាមធ្យោបាយសម្រាប់បម្រើការឲ្យក្រុមការងាររបស់ខ្លួន
  • រៀបចំផែនការសម្រាប់កម្មវិធីវិទ្យុ និងកិច្ចពិភាក្សាសម្រាប់ផ្សាយតាមវិទ្យុ
  • សហការជាមួយក្រុមផលិតព័ត៌មាន និងប្រតិកម្មរហ័ស ដើម្បីទទួលបានព័ត៌មានផ្សព្វផ្សាយ
  • ទំនាក់ទំនងជាប្រចាំជាមួយស្ថាប័នវិទ្យុដែលពាក់ព័ន្ធជាមួយអាជ្ញាធរជាតិអប្សរា
ង. ផ្នែកព័ត៌មានវិទ្យា គេហទំព័រ និង Facebook
  • គ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ក្នុងនាយកដ្ឋាន
  • ផ្សាយព័ត៌មាន ដែលទទួលបានពីផ្នែកព័ត៌មាន និងប្រតិកម្មរហ័ស នៅលើគេហទំព័រ និង Facebook ផ្លូវការ និក្រៅផ្លូវការរបស់អាជ្ញាធរជាតិអប្សរា
  • ធ្វើបច្ចុប្បន្នភាពជាប្រចាំនូវគេហទំព័រ និង Facebook ផ្លូវការរបស់អាជ្ញាធរជាតិអប្សរា
២ សកម្មភាពការងារ និង​ លទ្ធផល 
ផ្នែកព័ត៌មាន ផ្នែកទូរទស្សន៍ និង រូបភាព ផ្នែកវិទ្យុ ផ្នែក គេហទំព័រ និង Facebook


ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
5667
ម្សិលមិញ
:
9779
សប្តាហ៍នេះ
:
05667
ខែនេះ
:
0252289
សរុប
:
002773801