ព័ត៌មានថ្មីៗ

នាគព័ន្ធ

បានផ្សាយនៅ ថ្ងៃទី 02 ខែ មិថុនា ឆ្នាំ2015 04:27 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
នាគព័ន្ធ ​ជា​កោះ​មួយ​ស្ថិត​នៅ​ចំ​កណ្ដាល "វាលរាជដាក​" ពោលគឺ ​បារាយណ៍​មួយ​ដែល​ជំនាន់​បុរាណ​ហៅ​ថា "​ជ័យ តដាក" សាង​ឡើង​ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ នា​ចុង​សតវត្ស​ទី​១២ ។ បារាយណ៍​នេះមាន​ទំហំ ៣៥០០ម x ៩០០​ម ។ រីឯ​កោះ​មួយ​ជ្រុងៗ មាន​ប្រវែង​ ៣៥០ម ។

សិលា ​ចារឹក​នៃ​ប្រាសាទ​ព្រះ​ខ័ននិយាយ​ពី​នាគព័ន្ធ​ថា​ជា " ​កោះ​ដ៏​ឧត្តម ​ដែល​មាន​កោះ​ផ្សេងៗ​ធ្វើ​ឲ្យ​លេច​សម្រស់​ឡើង ព្រម​ទាំង​លាង​ភក់​មន្ទិល​ទាំង​ពួង​នៃ​អ្នក​មក​ទី​នេះ​ឲ្យ​ជ្រះ​ស្រឡះ" ។ ស្រះ​នោះ​មាន​បួន​ ហើយ​សុទ្ធ​សឹង​មាន​ក្បាលទ​បាញ់​បញ្ចេញ​ទឹក ដែល​គេ​ឆ្លាក់​ជា​ក្បាល​មនុស្សនិង​សត្វ​ផ្សេងៗ​ ។ នេះ​ធ្វើ​ឲ្យ​យើង​សង្ស័យ​ថា​កោះ​នាគ​ព័ន្ធ​មាន​នាទី​ព្យាបាល​រោគ​ផង ។​ ការ​សង្ស័យ​នេះក៏​សម​ស្រប​នឹង​ចម្លាក់​រូប​ព្រះ​លោក​កេសូរនៅ​ច្រើន​កន្លែង ដែល​ជា​ទេព​សង្គ្រោះ​សត្វ​លោក ។ ម្យ៉ាង​ទៀត មាន​ចម្លាក់​ទេព​នេះ​ តំណែង​ខ្លួន​ជា​សេះ ដើម្បី​ស្រោច​ស្រង់​ឈ្មួញ​សំពៅ​មួយ​ក្រុម​​ ដែល​ត្រូវ​យក្ខិនី​ចាប់​ទុក​ធ្វើ​ជា​ចំណី ។











ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
2322
ម្សិលមិញ
:
5767
សប្តាហ៍នេះ
:
11774
ខែនេះ
:
0115593
សរុប
:
003077747