ព័ត៌មានថ្មីៗ

សកម្មភាពថែរក្សាបរិស្ថាននៅរមណីយដ្ឋានអង្គរឱ្យមានភាពបៃតង

បានផ្សាយនៅ ថ្ងៃទី 05 ខែ មករា ឆ្នាំ2021 11:31 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រុមការងារថែរក្សាបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា ជានិច្ចជាកាលបានខិតខំប្រឹងប្រែងថែរក្សា ក្នុងន័យធ្វើយ៉ាងណាឱ្យបរិស្ថានក្នុងរមណីយដ្ឋានអង្គរ ពិសេសមុខប្រាសាទអង្គរវត្ត មានភាពស្រស់ស្អាត មានភាពបៃតង ជាទីទាក់ទាញ និងជាទីគយគន់សម្រាប់ភ្ញៀវទេសចរគ្រប់រូប។ សកម្មភាពទាំងនោះរួមមាន ការស្រោចទឹកដើមឈើនិងសួនច្បារជាប្រចាំ ធ្វើយ៉ាងណា ឱ្យបរិស្ថានជុំវិញមានភាពបៃតងខួបប្រាំងនិងវស្សា។ ជាមួយគ្នានេះ នៅក្នុងបរិវេណខាងក្នុងប្រាសាទអង្គរឯណោះវិញ ថ្មីៗនេះអាជ្ញាធរជាតិអប្សរាទើបនឹងដាក់ឱ្យដំណើរការនូវប្រព័ន្ធស្រោចស្រពស្មៅដោយស្វ័យប្រវត្តិ ដែលក្នុងន័យនេះ ជាផ្នែកមួយសំខាន់ ធានាថាស្មៅក្នុងប្រាសាទលែងមានពណ៌ក្រហម និងស្វិតក្រៀម នារដូវប្រាំងទៀតហើយ។ ផ្ទុយមកវិញ វាលស្មៅទាំងនោះ នឹងមានភាពបៃតងខួបប្រាំងនិងវស្សា៕

សូមអញ្ជើញទស្សនា នូវទិដ្ឋភាពដែលក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានខិតខំថែរក្សាបរិស្ថានក្នុងរមណីយដ្ឋានអង្គរដូចតទៅ



























ដោយពិនិត្យឃើញមានហានិភ័យខ្ពស់របស់ដើមឈើ ដែលដុះនៅក្នុងបរិវេណវត្តព្រះសិអារ្យមេត្រី និងវត្តតាំងតនៃអតីតក្រុងអង្គរធំ ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតអប្សរា បានសហការជាមួយផ្នែកពាក់ព័ន្ធ បានចុះពិនិត្យ និងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើទាំងនោះ ដើម្បីធានាសុវត្ថិភាពជូនពុទ្ធបរិស័ទ ព្រះសង្ឃ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជិវិត និងជួយសម្រាលតួដើមការពារកុំឲ្យបាក់រលំ ខូចខាតដល់រចនាសម្ព័ន្ធរបស់ព្រះវិហារ កុដិ និងយានយន្តគ្រប់ប្រភេទ។ ដើមឈើ
ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ទោះបីបច្ចុប្បន្ន កំណើនភ្ញៀវទេសចរបានធ្លាក់ចុះ ដោយសារជំងឺកូវីដ១៩ក៏ពិតមែន តែកិច្ចការងារជួសជុល អភិរក្សនៅក្នុងតំបន់រមណីយដ្ឋានអង្គរនៅតែមមាញឹក។
ស្ពានតាអោងឬតាអុង មានទីតាំងស្ថិតនៅក្នុងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប គឺជាស្ពានបុរាណវែងជាងគេក្នុងចំណោមស្ពានបុរាណចំនួន២៣លើដងផ្លូវបុរាណពីអង្គរទៅបាកាណ (ព្រះខ័នកំពង់ស្វាយ)។ សព្វថ្ងៃស្ពានបុរាណនេះមានសភាពទ្រុឌទ្រោមខ្លាំងដែលបង្កឡើងពីកត្តាមនុស្សនិងធម្មជាតិ ធ្វើឱ្យផ្នែកជាច្រើនរបស់ស្ពានបុរាណបានប្រេះញែកចេញពីគ្នា ហើយនៅផ្នែកកណ្តាលតួស្ពានសងខាង ថ្មមួយចំនួនបានរលុះធ្លាក់ និងផ្នែកផ្សេងទៀតកំពុងប្រឈមនឹងការរលុះធ្លាក់ដែរ។
រយៈពេលពីរសប្តាហ៍នៃខែមករា ឆ្នាំ២០២១នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំ ដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យលក្ខខណ្ឌនៃការរស់នៅ និងប្រើ ប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋ បានចំនួន៩៥ករណី រួមមាន៖ ក្រុងសៀមរាប ២៨ករណី ស្រុកបន្ទាយស្រី២៤ករណី ស្រុកអង្គរធំ១០ករណី ស្រុកប្រាសាទបាគង២០ករណី ស្រុកពួក ៤ករណី ស្រុកសូទ្រនិគម១ករណី។
ដើមដំបូងមុន12345...379380បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
5080
ម្សិលមិញ
:
9664
សប្តាហ៍នេះ
:
27914
ខែនេះ
:
0185803
សរុប
:
014245658