ព័ត៌មានថ្មីៗ

ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យនិងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ

បានផ្សាយនៅ ថ្ងៃទី 22 ខែ មិថុនា ឆ្នាំ2020 10:38 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដែលមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ ចំនួន២គោលដៅផ្សេងៗគ្នា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។

គោលដៅទី១ ក្រុមការងារសហគមន៍ប្រចាំស្រុកប្រាសាទបាគង ដឹកនាំដោយឯកឧត្តម សុខ លក្ខិណា បានពិនិត្យនិងដោះស្រាយចំនួន៩សំណើ ស្ថិតក្នុងភូមិគិរីមានន្ទ និងភូមិបង្កោង សង្កាត់អំពិល។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន៦សំណើ។

គោលដៅទី២ ក្រុមការងារសហគមន៍ប្រចាំក្រុងសៀមរាបដឹកនាំដោយលោក ឡុង កុសល បានពិនិត្យចំនួន១៣សំណើ ស្ថិតក្នុងភូមិទ្រាំង និងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន៧សំណើ។

សរុបមក នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមការងារសហគមន៍ទាំង២គោលដៅបានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋបានចំនួន១៣សំណើ៕

អត្ថបទ៖ លោក យី សុថា
រូបភាព៖ ក្រុមការងារលេខាធិការដ្ឋានសហគមន៍
១៖ អគ្គនាយកអាជ្ញាធរជាតិអប្សរាដឹកនាំក្រុមការងារចុះពិនិត្យរៀបចំការងារមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ
នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារចុះពិនិត្យ និងត្រៀមរៀបចំការងារមួយចំនួន នៅតាមប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ រួមមាន ការងារនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ទីទួលបុរាណដ្ឋានប្រាសាទបាយក្អែក ការដ្ឋានជួសជុលស្ពានហាល ការងាររៀបចំសួនបៃតង ការពង្រីកការដាំកូនឈើ និងគម្រោងសិក្សាលើកបង្គន់អនាម័យខាងត្បូងប្រាសាទអង្គរវត្ត និងការងារនៅប្រាសាទព្រះខ័នជាដើម។ សកម្មភាពនេះ ជាយន្តការក្នុងការជំរុញឱ្យការងារទាំងឡាយប្រព្រឹត្តដោយរលូន
ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា មានជំនួបពិភាក្សាការងាររវាងឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងលោក ជា ពិសិដ្ឋ នាយករងផលិតកម្មនៃអគ្គិសនីកម្ពុជា អំពីការចូលរួមរបស់អាជ្ញាធរជាតិអប្សរាក្នុងការបង្កើតវត្ថុដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរថាមពលកកើតឡើងវិញ និងឧទ្យានជាតិសម្តេច ហ៊ុន សែន កំពត។
យោងតាមរបាយការណ៍៦ខែដំបូងនៃឆ្នាំ២០២០ ក្រុមការងារលេខាធិការដ្ឋានសហគមន៍ទាំង៥ក្រុមនៃអាជ្ញាធរជាតិអប្សរាបានបន្តការងារចុះពិនិត្យ ការជួសជុលកែលម្អលំនៅដ្ឋាននិងសាងសង់សំណង់ស្រាលតូចតាចក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរចំនួន២៦៣៩គ្រួសារ ក្នុងនោះបានអនុញ្ញាតមានចំនួន១៩៥៩គ្រួសារ ។
ក្រុមការងារនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ ប្រចាំច្រកទាំង៦របស់អាជ្ញាធរជាតិអប្សរា បានអនុញ្ញាត ឱ្យប្រជាពលរដ្ឋធ្វើលំនៅដ្ឋាននិងជួសជុលតិចតួចចំនួន២១ករណី ក្នុងចំណោម ពាក្យស្នើសុំទាំងអស់ចំនួន៤៩ករណី នាក្នុងអំឡុងសប្តាហ៍ទី៤ នៃខែមិថុនាឆ្នាំ ២០២០។
នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារចុះពិនិត្យ និងត្រៀមរៀបចំការងារមួយចំនួន នៅតាមប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ សកម្មភាពនេះ ជាយន្តការក្នុងការជំរុញឱ្យការងារទាំងឡាយប្រព្រឹត្តដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។
ដើមដំបូងមុន12345...327328បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
14314
ម្សិលមិញ
:
24645
សប្តាហ៍នេះ
:
14314
ខែនេះ
:
0131613
សរុប
:
011594209