ព័ត៌មានថ្មីៗ

តូបលក់ដូរទី១១ នៅមុខប្រាសាទអង្គរវត្តត្រូវបានអាជីវករបន្តស្ម័គ្រចិត្តរុះរើចេញ

បានផ្សាយនៅ ថ្ងៃទី 22 ខែ មិថុនា ឆ្នាំ2020 10:33 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

គម្រោងកែលម្អបរិវេណមុខប្រាសាទអង្គរវត្ត បាននិងកំពុងបន្តសកម្មភាពរបស់ខ្លួនទៅមុខជានិច្ច ក្នុងនោះអាជីវករជាបន្តបន្ទាប់ បានស្ម័គ្រចិត្តរុះរើសំណង់អាគារ និងតូបលក់ដូរ ដើម្បីអនុញ្ញាតឱ្យអាជ្ញាធរជាតិអប្សរាមានលទ្ធភាពក្នុងការសម្រេចឱ្យបានគម្រោងដ៏មានសារសំខាន់មួយនេះ។

នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ សំណង់តូបលក់ដូរទី១១ហើយ ដែលស្ម័គ្រចិត្តរុះរើចេញពីបរិវេណមុខប្រាសាទអង្គរវត្ត។ លោកស្រី ម៉ោញ ស៊ីណាត ដែលលក់ដូរនៅទីតាំងនេះរយៈពេល២៨ឆ្នាំមកហើយបាននិយាយថា លោកស្រីយល់ព្រមរើតូបលក់ដូរនេះដើម្បីរួមចំណែកកិច្ចការអភិវឌ្ឍន៍ និងការរៀបចំបរិស្ថានមុខអង្គរវត្តឱ្យកាន់តែមានភាពទាក់ទាញ។ លោកស្រីបន្ដថា មានសុទិដ្ឋិនិយមចំពោះការងារអភិវឌ្ឍន៍ ហើយជឿថា ខ្លួនឯងនឹងទទួលផលចំណេញច្រើនចំពោះវិស័យទេសចរណ៍នៅប្រាសាទអង្គរវត្តនេះ។

ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរាទទួលបន្ទុកកិច្ចការរៀបចំកែលម្អបរិវេណមុខប្រាសាទអង្គរវត្ត បានកោតសរសើរចំពោះការលះបង់ និងការសហការចូលរួមពីម្ចាស់អាជីវកម្មនានា ដែលបានសហការជាមួយអាជ្ញាធរជាតិអប្សរាសម្រេចការងារតាមផែនការដែលបានគ្រោងទុក។ ឯកឧត្តមបន្ថែមថា ការចូលរួមនេះជាឥរិយាបថដ៏ប្រពៃប្រកបដោយឆន្ទៈខ្ពស់ចំពោះសង្គមជាតិ និងគិតប្រយោជន៍រួមជាធំ ហេីយសូមអំពាវនាវដល់អាជីវករដ៏ទៃទៀតឱ្យស្ម័គ្រចិត្តចូលរួមជាមួយអាជ្ញាធរជាតិអប្សរាក្នុងការរុះរេីតូបចាស់ចេញ ដេីម្បីទទួលបានតូបថ្មី។

តាមការបញ្ជាក់ពីឯកឧត្តមអគ្គនាយរង អាជ្ញាធរជាតិអប្សរាគ្រោងនឹងបញ្ចប់ការរុះរើសំណង់ទាំងស្រុងនៅជុំវិញបរិវេណមុខប្រាសាទអង្គរវត្ត និងត្រពាំងសេសដែលសរុបជាង១០០តូប ឱ្យបាននៅត្រឹមចុងខែ សីហាខាងមុខនេះ។ ការលក់ដូរនានា នឹងបញ្ចូលទៅក្នុងទីលានបដិសណ្ឋារកិច្ចដែលកំពុងមមាញឹកក្នុងការសាងសង់ និងគ្រោងដំណើរការការលក់ដូរនៅក្នុងខែកញ្ញាឆ្នាំ២០២០នេះ៕











អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ ហាប់ គឹមអាន
១៖ អគ្គនាយកអាជ្ញាធរជាតិអប្សរាដឹកនាំក្រុមការងារចុះពិនិត្យរៀបចំការងារមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ
នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារចុះពិនិត្យ និងត្រៀមរៀបចំការងារមួយចំនួន នៅតាមប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ រួមមាន ការងារនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ទីទួលបុរាណដ្ឋានប្រាសាទបាយក្អែក ការដ្ឋានជួសជុលស្ពានហាល ការងាររៀបចំសួនបៃតង ការពង្រីកការដាំកូនឈើ និងគម្រោងសិក្សាលើកបង្គន់អនាម័យខាងត្បូងប្រាសាទអង្គរវត្ត និងការងារនៅប្រាសាទព្រះខ័នជាដើម។ សកម្មភាពនេះ ជាយន្តការក្នុងការជំរុញឱ្យការងារទាំងឡាយប្រព្រឹត្តដោយរលូន
ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា មានជំនួបពិភាក្សាការងាររវាងឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងលោក ជា ពិសិដ្ឋ នាយករងផលិតកម្មនៃអគ្គិសនីកម្ពុជា អំពីការចូលរួមរបស់អាជ្ញាធរជាតិអប្សរាក្នុងការបង្កើតវត្ថុដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរថាមពលកកើតឡើងវិញ និងឧទ្យានជាតិសម្តេច ហ៊ុន សែន កំពត។
យោងតាមរបាយការណ៍៦ខែដំបូងនៃឆ្នាំ២០២០ ក្រុមការងារលេខាធិការដ្ឋានសហគមន៍ទាំង៥ក្រុមនៃអាជ្ញាធរជាតិអប្សរាបានបន្តការងារចុះពិនិត្យ ការជួសជុលកែលម្អលំនៅដ្ឋាននិងសាងសង់សំណង់ស្រាលតូចតាចក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរចំនួន២៦៣៩គ្រួសារ ក្នុងនោះបានអនុញ្ញាតមានចំនួន១៩៥៩គ្រួសារ ។
ក្រុមការងារនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ ប្រចាំច្រកទាំង៦របស់អាជ្ញាធរជាតិអប្សរា បានអនុញ្ញាត ឱ្យប្រជាពលរដ្ឋធ្វើលំនៅដ្ឋាននិងជួសជុលតិចតួចចំនួន២១ករណី ក្នុងចំណោម ពាក្យស្នើសុំទាំងអស់ចំនួន៤៩ករណី នាក្នុងអំឡុងសប្តាហ៍ទី៤ នៃខែមិថុនាឆ្នាំ ២០២០។
នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារចុះពិនិត្យ និងត្រៀមរៀបចំការងារមួយចំនួន នៅតាមប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ សកម្មភាពនេះ ជាយន្តការក្នុងការជំរុញឱ្យការងារទាំងឡាយប្រព្រឹត្តដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។
ដើមដំបូងមុន12345...327328បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
14833
ម្សិលមិញ
:
24645
សប្តាហ៍នេះ
:
14833
ខែនេះ
:
0132132
សរុប
:
011594728