ព័ត៌មានថ្មីៗ

រយៈពេល៧ខែដើមឆ្នាំ២០១៩អាជ្ញាធរជាតិអប្សរាដាំកូនឈើបានជិត២ម៉ឺនដើម

បានផ្សាយនៅ ថ្ងៃទី 06 ខែ សីហា ឆ្នាំ2019 02:10 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នារយៈពេល៧ខែដើមឆ្នាំ២០១៩ គឺចាប់ពីថ្ងៃទី១មករា ដល់ថ្ងៃទី២៥ កក្កដា អាជ្ញាធរជាតិអប្សរាបានដាំកូនឈើក្នុងរមណីយដ្ឋានអង្គរបានចំនួន ១៩,៥៤១ដើម ដែលក្នុងនោះរួមមាន ឈើទាល គគីរ គ្រញូង បេង ធ្នង់ ច្រេស នាងនួន កកោះ ផ្តៀក ត្រយឹង ចំបក់ ធ្លក ពពេល បង្កូវ ត្រាច ស្រទ្បៅ អង្កាញ់ ធេ្មញត្រី គុយ រំដួល ផ្កាជើងគោ អំពិលបារាំង ត្របែកព្រៃ និងអង្គារបុស្ស។

ជាមួយគ្នានេះ ដើម្បីជំរុញឱ្យមានភាពបៃតង ក៏ដូចជាដើម្បីបរិស្ថានក្នុងប្រទេសកម្ពុជា អាជ្ញាធរជាតិអប្សរាបានចែកជូនកូនឈើដល់ប្រជាពលរដ្ឋ និងស្ថាប័នផ្សេងៗ ដើម្បីយកទៅដាំនៅតាមវត្តអារាម សាលារៀន តាមផ្ទះ តាមភូមិជាដើម ដែលសរុបមានចំនួន ៤៦,០៣៤ដើម ដែលរួមមានដូចជាដើមឈើទាល គគីរ កកោះ ផ្តៀក ពពេល ស្ពង់ ស្រទ្បៅ អង្កាញ់ ត្រសេក គុយ រំដួល លឿងរាជ ផ្កាជើងគោ ក្ងោកតូច ត្របែកព្រៃ ស្តៅ ដូនកាយ ម៉ាក់ប្រេង ភ្ញៀវ ក្ងោកធំ អង្គារបុស្ស គ្រញូង បេង ធ្នង់ ច្រេស នាងនួន។

អាជ្ញាធរជាតិអប្សរាក៏សូមថ្លែងអំណរគុណដល់ព្រះសង្ឃ សិស្សនិសិ្សត ប្រជាពលរដ្ឋ តាមរយៈស្ថាប័ន និងក្រុមហ៊ុនឯកជននានា ដែលបានចូលរួមក្នុងយុទ្ធនាការដាំកូនឈើក្នុងរមណីយដ្ឋានអង្គរតបតាមការអញ្ជើញរបស់អាជ្ញាធរជាតិអប្សរា។ ជាថ្មីម្ដងទៀត អាជ្ញាធរជាតិអប្សរាសូមបញ្ជាក់ថា ការដាំកូនឈើក្នុងរមណីយដ្ឋានអង្គរ ក៏ដូចជាកិច្ចការអភិរក្សមិនមែនជាការងារផ្តាច់មុខរបស់អាជ្ញាធរជាតិអប្សរាឡើយ គឺត្រូវការការចូលរួមពីប្រជាពរដ្ឋខ្មែរគ្រប់រូប។ ក្នុងនោះដែរ សម្រាប់បងប្អូនដែលមានបំណងចង់ដាំកូនឈើ ឬត្រូវការកូនឈើយកទៅដាំនោះ សូមទំនាក់ទំនងមកអាជ្ញាធរជាតិអប្សរា៕








អត្ថបទនិងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ
រយៈពេល៤ថ្ងៃនៃទិវាឯករាជ្យជាតិនិងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខេត្តសៀមរាបឆ្នាំ២០១៩ មានភ្ញៀវទេសចរមកទស្សនារមណីយដ្ឋានអង្គរយ៉ាងច្រើនកុះករ។
នៅព្រឹកថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០១៩ ព្រះសង្ឃនិងគណៈកម្មការវត្តលលៃ បានចាប់ផ្តើមរំកិលកុដិចុះមកខាងក្រោមដើម្បីសម្រួលដល់កិច្ចការអភិរក្ស។ កិច្ចការនេះធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាកិច្ចការវត្តអារាម ដែលហៅថា CoMAPA, គណៈសង្ឃគ្រប់គ្រង ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តប្រាសាទលលៃ ព្រមទាំងតំណាងមន្ទីរធម្មការនិងកិច្ចការសាសនា បានប្រជុំសម្រេចព្រះទ័យរំកិលកុដិដែលសង់នៅបរិវេណខឿនប្រាសាទលលៃចុះមកគង់នៅខាងក្រោមវិញ។
ពិធីបួងសួងសុំសេចក្តីសុខរៀបចំដោយអាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមហ៊ុនហេងអភិវឌ្ឍន៍នៅព្រះលានជល់ដំរី ក្រុងអង្គរធំ នារសៀលថ្ងៃចន្ទ ១៥កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានប្រព្រឹត្តទៅតាមទំនៀមបុរាណទាំងបែបព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនានៅលើទឹកដីដ៏ស័ក្តិសិទិ្ធ បរិបូណ៌ទៅដោយគ្រឿងរណ្តាប់សព្វបែបយ៉ាង វង់ភ្លេងបុរាណ របាំ ព្រាហ្មណ៍បុរោហិត ព្រះសង្ឃ ដើម្បីសូត្រមន្តពរជ័យ និងរំដោះកម្មពៀរ។
ព្រឹត្តិការណ៍អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវបានរៀបចំឡើងនៅខេត្តសៀមរាបយ៉ាងអធិកអធម នៅថ្ងៃ១៤-១៥កើត និង១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩។
ដើមដំបូងមុន12345...265266បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
2991
ម្សិលមិញ
:
2539
សប្តាហ៍នេះ
:
05530
ខែនេះ
:
0054003
សរុប
:
009427279