ព័ត៌មានថ្មីៗ

ព្រឹត្តិការណ៍សមរាត្រីឆ្នាំ២០១៨មកដល់ទៀតហើយ!

បានផ្សាយនៅ ថ្ងៃទី 19 ខែ កញ្ញា ឆ្នាំ2018 09:21 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

តាមការសិក្សារបស់អ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា សមរាត្រីនារដូវវស្សាឆ្នាំ២០១៨នេះ នឹងត្រូវចំថ្ងៃអាទិត្យ ១៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨។

ជារៀងរាល់ឆ្នាំ សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។

សមរាត្រីជាវេលាដែលថ្ងៃនិងយប់មានរយៈពេលស្ទើរតែស្មើគ្នា។ ក្រៅពីនេះ ខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ហើយខ្លះទៀត យប់មានរយៈពេលវែងជាងថ្ងៃវិញ។

ជាករណីពិសេសនៅអង្គរវត្ត វេលាថ្ងៃនិងយប់មានរយៈពេលស្មើគ្នានេះ ព្រះអាទិត្យតែងតែរះទ្បើងចំកំពូលកណ្តាលនៃអង្គរវត្តនាព្រឹកព្រលឹមស្រាងៗ។ ចំពោះសមរាត្រីរដូវវស្សានៅថ្ងៃទី២៣ ខែកញ្ញានេះ ព្រះអាទិត្យនឹងរះទ្បើងចំកំពូលកណ្តាល ដែលយើងអាចមើលឃើញពីក្លោងទ្វារកណ្តាលនៃគុកតារាជ (ក្លោងទ្វារធំខាងលិច) ចាប់ម៉ោង៥និង៥០នាទីដល់ម៉ោងប្រហែល៧ព្រឹក។ សង្ឃឹមថា អាកាសធាតុនឹងអំណោយផលសម្រាប់ការផ្តិតយករូបភាពរបស់ថ្ងៃរះជាមួយប្រាសាទអង្គរវត្តដ៏ស្អាតអស្ចារ្យ៕
លោក William Telliez ម្ចាស់ភោជនីយដ្ឋាន The Square 24 ជាជនជាតិបារាំងដែលបានមករស់នៅប្រទេសកម្ពុជាពីឆ្នាំ២០០១ បានស្ម័គ្រចិត្តប្រគល់ភាជន៍បុរាណចំនួន២ ជូនអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោយពីរក្សាទុកអស់រយៈពេល១៥ឆ្នាំ។
យោងលើស្ថានភាពជាក់ស្តែងដែលក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាធ្វើការអង្កេតជាប្រចាំឃើញថា បរិមាណទឹកក្នុងកសិន្ធុប្រាសាទអង្គរវត្ត ក្រុងអង្គរធំ បារាយណ៍ខាងជើង កំពុងប្រឈមនឹងការខ្វះខាតខ្លាំងនារដូវប្រាំងខាងមុខ។
ជាទម្លាប់រាល់ឆ្នាំ ឱ្យតែដល់ថ្ងៃ៣កើតខែមាឃធំ អ្នកស្រុកក្នុងតំបន់សៀមរាប អង្គរ និងខេត្តនៅតំបន់ខាងជើងនិងខាងលិច តែងតែប្រារព្ធពិធីឡើងមាឃយ៉ាងគគ្រឹកគគ្រេងឬតូចតាចទៅតាមលទ្ធភាពដែលអ្នកទ្រទ្រង់មានមិនដែលខកខានឆ្នាំណាឡើយ។ ការរៀបចំពិធីត្រូវបានធ្វើឡើងក្នុងថ្ងៃតែមួយក្នុងតំបន់សៀមរាបអង្គរ ទាំងអ្នកស្រុកទន្លេ អ្នកនៅកណ្តាល និងនៅស្រុកលើ នាកន្លែងអ្នកតាដែលអ្នកស្រុកគោរពបូជាក្នុងតំបន់ដែលខ្លួនរស់នៅ ដូចជានៅតាមប្រាង្គប្រាសាទ វត្តអារាម ឬទីទួលផ្សេងៗ។
ដើមដំបូងមុន12345...197198បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
1481
ម្សិលមិញ
:
4267
សប្តាហ៍នេះ
:
26690
ខែនេះ
:
0170430
សរុប
:
008122039